Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នើសុំ​ចុះបញ្ជី​ក្នុង​សម្បត្តិ​បេតិកភណ្ឌ​អ​រូបិយ​ពិភពលោក ក្រោយ​ពិធី​ពិសា​នំ​បញ្ចុក​សន្តិភាព​ទូទាំងប្រទេស​

spot_img

លោក​រដ្ឋមន្ត្រី ក្រសួងទេសចរណ៍​បង្ហា​ញ​ឆន្ទៈ​ស្នើ​ដាក់​នំ​បញ្ចុក​ជា​ម្ហូប ដំណាង​អត្តសញ្ញាណ ជាតិខ្មែរ ហើយ​អាច​ឈានទៅ​រៀបចំ ស្នើសុំ​ចុះបញ្ជី​ក្នុង​សម្បត្តិ​បេតិកភណ្ឌ​អ​រូបិយ​ពិភពលោក ក្រោយ​ពិធី​ពិសា​នំ​បញ្ចុក​សន្តិភាព​ទូទាំងប្រទេស​។​

​លោក​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បានបង្ហាញ​ឆន្ទៈ​យ៉ាង​មុតមាំ​ចំពោះ​ប្រជាពលរដ្ឋ​កម្ពុជា​ថា លោក​នឹង​ពិភាក្សា​ជាមួយ​លោកស្រី​ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ អំពី​ការស្នើ​ដាក់​នាំ​បញ្ចុក​ម្ហូប​ដំណាង​អត្តសញ្ញាណ​ជាតិខ្មែរ និង​ពិចារណា​រៀបចំ​ស្នើសុំ​ទៅ​អង្គការ​យូណេស្កូ​សុំ​ដាក់បញ្ចូល «​នំ​បញ្ចុក​ខ្មែរ​» ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក ក្រោយ​ព្រឹត្តិការណ៍​ពិសារ​នំ​បញ្ចុក​សន្តិភាព សាម​គ្គិ​ភាព ឯកភាព​ជាតិ នៅ​ទូទាំងប្រទេស​។

​ការបញ្ជាក់​នេះ ត្រូវបាន​ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​ជាមួយ​ថ្នាក់ដឹកនាំ និង​សមាជិក​ក្រុមការងារ​ថ្នាក់ជាតិ​ស្រុក​បារាយណ៍ និង​ស្រុក​តាំងគោក​ខេត្តកំពង់ធំ នា​ថ្ងៃទី​០៨ ខែមិថុនា ឆ្នាំ​២០១៩ ដើម្បី​ត្រៀម​រៀបចំ​ពិធី​ពិសា​នំ​បញ្ចុក​សន្តិភាព សាមគ្គី ឯកភាព​ជាតិ ជាមួយ​ប្រជាពលរដ្ឋ​ទាំងពីរ​ស្រុក​ខាងលើ នា​ថ្ងៃទី​០៩ ខែមិថុនា ឆ្នាំ​២០១៩ ស្អែក​នេះ​។​

​នាឱកាស​នោះ លោក​រដ្ឋមន្ត្រី បាន​លើកឡើងថា ក្រោយពេល​ប្រជាពលរដ្ឋ​រៀបចំ​ពិធី​ជួបជុំ​ពិសា​នំ​បញ្ចុក​សន្តិភាព​ទ្រង់ទ្រាយ​ធំ​នៅ​ទូទាំងប្រទេស​កម្ពុជា តាម​ការអំពាវនាវរ​បស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ហើយ​នោះ លោក​នឹង​ពិភាក្សា​ជាមួយ​លោកស្រី​រដ្ឋមន្ត្រី ភឿង ស​កុ​ណា អំពី​ការបំពេញ​បែបបទ​ស្នើ​ដាក់បញ្ចូល «​នំ​បញ្ចុក​» នេះ​ជា​ម្ហូប​ដំណាង​អត្តសញ្ញាណ​ជាតិខ្មែរ និង ស្នើសុំ​សម្បត្តិ​បេតិកភណ្ឌ​អ​រូបិយ​ពិភពលោក​នៅ​អង្គការ​យូណេស្កូ​។​

​ដើមចម​ដែល​បណ្ដាលឱ្យ​លោក​រដ្ឋមន្ត្រី មាន​ឆន្ទៈ​កសាង​សមិទ្ធផល​ជូន​ជាតិ​ខេមរា​យ៉ាង​ដូច្នេះ គឺ​ដោយសារ​លោក​មើលឃើញ​ពី​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​នៅ​ទូទាំងប្រទេស​កម្ពុជា ក៏​ចង់ឱ្យ​នំ​បញ្ចុក​ដែលមាន​តាំងពី​ដូនតា​ជំនាន់​ដើម​មួយ​នេះ ត្រូវបាន​ពិភពលោក​ទាំងមូល​ទទួល​ស្គាល់ ពិសេស​គឺ​បាន​បរិភោគ​ផ្ទាល់​ផងដែរ​។​

​លោក​ជឿជាក់ថា នំ​បញ្ចុក​ខ្មែរ​នេះ ប្រាកដ​ជាមាន​ប្រជាពលរដ្ឋ​នៅ​ទូទាំងប្រទេស​បាន​ស្គាល់ និង​បាន​បរិភោគ​គ្រប់គ្នា ហើយ​ចេះ មិន​ចាញ់​នំ​បរទេស​ផ្សេង​ឡើយ​។​ឯ​ឧ ក៏បាន​បញ្ជាក់​អះអាងថា កើត​ក្នុង​ត្រកូល​គ្រួសារ​ក្រីក្រ​ម្នាក់ លោក​បាន ចេះ​ធ្វើ​នំ​បញ្ចុក​ច្បាស់លាស់ តាំងពី​កុមារភាព ជាមួយ នឹង​គ្រួសារ ដ៏​កំសត់​របស់លោក​។
​លោក​រដ្ឋមន្ត្រី ក៏បាន​អះអាង ផងដែរ​ថា នៅក្នុង​ពិ​ពណ៌ ម្ហូបអាហារ Gastronomy ដែល​ក្រសួង ទេសចរណ៍​ប្រុង​រៀបចំ​ក្នុង​ខែ​ក​ញ្​២០១៩ ខាងមុខ នំ​បញ្ចុក និង​ម្ហូបអាហារ​ខ្មែរ មួយចំនួនទៀត ដូចជា សម្លរ​ម្ជូរ​គ្រឿង អា​ម៉ុក បង្អែម​គ្រាប់ត្នោត ។​ល​។ ក៏​នឹង​ត្រូវបាន​ត្រៀម​រៀបចំ ជា​ដំណាង អោយ ម្ហូបអាហារ ខ្មែរ ដើម្បី ទាក់ទាញ​ទេសចរ ផងដែរ​។​

​ជាការ​ពិតណាស់ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ទូទាំងប្រទេស​កម្ពុជា រៀបចំ​ពិធី​ជួបជុំគ្នា​ពិសា​នំ​បញ្ចុក​សន្តិភាព​ឱ្យបាន​អធិកអធម នា​ថ្ងៃទី​០៩ ខែមិថុនា ឆ្នាំ​២០១៩ ស្អែក​នេះ​។​

​ដើម្បី​អនុវត្តតាម​ការអំពាវនាវ​នេះ លោក​រដ្ឋមន្ត្រី ក៏បាន​ណែនាំ​ដល់​ក្រុមការងារ អោយធ្វើ​ការរៀបចំ​ពិធី​នេះ​ឱ្យ​បានល្អ​ត្រឹមត្រូវ តាម​ក្បួនខ្នាត​នំ​បញ្ចុក​ខ្មែរ ក្នុងនោះ​ត្រូវ​រៀបចំ​ចង្ហាន់​នំ​បញ្ចុក សម្រាប់​ប្រគេន​ព្រះសង្ឃ​និង​ប្រជាពលរដ្ឋ​នៅតាម​វត្ត​អារាម​និង​តាម​ភូមិ​ផងដែរ​៕​ ដោយ ៖ កូឡាប

spot_img
×