Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រោះថ្នាក់​ចរាចរ​ដ៏​រន្ធត់ បង្ក​ឡេី​ងរ​វាង​រថយន្ត ចំនួន ០៣​គ្រឿង បណ្ដាល​ឲ្យ​ឆេះ​រថយន្ដ ស្លាប់ ១០ នាក់ របង​ធ្ងន់ ៣​នាក់

spot_img

កំពង់ស្ពឺ ៖ ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ​បាន​ឲ្យ​ដឹងថា ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​ដ៏​រន្ធត់ នៅវេលា​ម៉ោង​១៨និង១០​នាទី ថៃ្ង​ទី​០៨ ខែមិថុនា ឆ្នាំ​២០១៩ នៅ​លេី​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ ៨៥.៨៦ ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច បង្ក​ឡេី​ងរ​វាង​រថយន្ត ចំនួន ០៣​គ្រឿង បណ្ដាល​ឲ្យ​ឆេះ​រថយន្ដ Highlender រថយន្ត SSang Yong ស្លាប់ ១០ នាក់ របង​ធ្ងន់ ៣​នាក់ ។​

​ក្នុងភូមិ​សាស្ត្រ​ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច កាលពី​វេលា​ម៉ោង​១៧និង៥២​នាទី នា​ថ្ងៃទី​០៨ ខែមិថុនា ឆ្នាំ​២០១៩ មាន​ករណី​គ្រោះថ្នាក់​ចរាចរ​បង្កឡើង​ដោយ​រថយន្ត ០៣​គ្រឿង​នៅ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ​៨៥.៨៦​ត្រង់ចំណុច​ភូម​ទី​១ ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច​។

​តាម​ការបញ្ជាក់​របស់​លោក​វរសេនីយ៍ឯក សាយ ប៊ុនថន អធិការនគរបាល​ស្រុក​ភ្នំស្រួច​បានអោយដឹងថា ក្នុងករណី​គ្រោះថ្នាក់​ចរាចរខាង​លេី​បង្ក​ឲ្យ​មាន​បាត់បង់​អាយុជីវិត​មនុស្ស ១០​នាក់ ស្រី ០១ និង​របួស ៣​នាក់​ស្រី ០១ មុន​កើតហេតុ គឺមាន​រថយន្ត​មួយគ្រឿង ម៉ាក Highlender ស្លាក​លេខ​ភ្នំពេញ​2L-0071 បេី​ក​ទិសដៅ​ពី​កើ​តទៅ​លិច លុះដល់​ចំណុច​ខាងលើ​បាន​វ៉ា​រថយន្ត 01​គ្រឿង​ម៉ាក Hyundai ប្រភេទ​ទេសចរណ៍​រួច​ជ្រុល​ទៅបុក​រថយន្ត​០១​គ្រឿង ម៉ាក HYUNDAI​ស្លាក​លេខ​ភ្នំពេញ​3D-7107 ក្នុង​ដំណើរ​បញ្ច្រាស់ទិស​គ្នា ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរខាង​លេី​បណ្តាល​ឲ្យ​ឆេះ​រថយន្ត ០២​គ្រឿង ស្លាប់ ១០​នាក់ ស្រី ១​នាក់ របួសធ្ងន់ស្រាល ៣នាក់ ស្រី១ ។

​ក្រោយ​មាន​ករណី​គ្រោះថ្នាក់​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សម សាមួន ស្នងការ​នគរបាល​ខេត្ត​បាន​បញ្ចេញ​បញ្ជា​អោយ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន ០២​គ្រឿង ដេី​ម្បី​ជួយ​អន្ដរាគមន៍​គាំទ្រ​ក្នុង​ជួយសង្គ្រោះ​អាយុជីវិត​មនុស្ស មូលហេតុ កំហុស​មកពី​ការ​បេី​កបរ​វ៉ា​ជែង​ដោយ​គ្មាន​ការប្រុងប្រយ័ត្ន​និង​ការគោរព​ច្បាប់​ចរាចរណ៍ ក្រោយពី​កម្លាំង​នគរបាល​ស្រុក​ភ្នំស្រួច​បាន​ចុះ​ប្រមូល​ភស្ដុតាង ប្លង់​គំនូស​បង្ហាញ​ទីតាំង ក្នុង​ប្រតិបត្តិការ​កងកម្លាំង​នគរបាល​ជំនាញ​ពន្លត់​អគ្គិភ័យ​ចេញ​ជួយ​អន្ដរាគមន៍ រថយន្ត​ទឹក ២​គ្រឿង បច្ចុប្បន្ន​ជំនាញ​ខេត្ដ កំពុង​កសាង​ឯកសារ​សំណុំរឿង​បញ្ជូនទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ដ​កំពង់ស្ពឺ​”​ករណី​រក​ឃេី​ញ​កំហុស​បង្ក​អោយ​មនុស្ស​ស្លាប់ ​។​

​ប្រភពពី​មន្ត្រី​គយ​ខេត្ត​ព្រះសីហនុ​អោយដឹងថា ជនរងគ្រោះ​ដែល​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរ​ណ៏​រថយន្ត​៣​គ្រឿង​បុក​គ្នា ឆេះ​ជា​អគ្គិ​ភ​យ័​នៅ​ស្រុក​ភ្នំស្រួច​ខេត្តកំពង់ស្ពឺ​កាលពី​ព្រលប់​ថ្ងៃ​ 08 ខែមិថុនា ឆ្នាំ2019​នេះ ក្នុងចំណោម​ជនរងគ្រោះ​ 6 ​នាក់ ​ដែល​ជិះ​រថយន្ត​ហាយ​ឡិន​ឌ​រ័ មាន​មន្ត្រី​គយ​ដែល​ធ្វើការ​នៅ​មាត់ច្រក​កំពង់ផែ​ស្វ​យ​ត័​ក្រុងព្រះសីហនុ​ចំនួន​3​នាក់ គឺ​លោក​គឹម ឆាត លោក​ភឿ​ក ជ្រុ​ន​ច​ន្ទ័​រិ​ទ្ធិ និង​លោក​ហេង មករា ។

​ស្នងការ​នគរបាល​ខេត្ត បាន​សំណូមពរ ដល់​បងប្អូន​ប្រជាពលរដ្ឋ អ្នក​បេី​កបរ​រថយន្ដ​គ្រប់​ប្រភេទ អ្នក​បើក​រថយន្តឈ្នួល អ្នកធ្វើដំណើ​រលេី​ផ្លូវជាតិ សូម​មេ​ត្ដា​រួមចំណែក​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ និង​ត្រូវ​យល់ដឹង អធ្យាស្រ័យ​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា​៕​ ដោយ ​៖ ​កូ​ឡាប

spot_img
×