Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាសូរ​ណាស់​! ក្មេងប្រុស​ស្រី​៤​នាក់ លង់ទឹក​ស្រះ​ស្លាប់ នៅ​ស្រុក​ស្ទឹងត្រង់

spot_img

កំពង់ចាម ៖ ​ក្មេងប្រុស​ស្រី ៤​នាក់ បាន​លង់​ទឹកស្រះ​ស្លាប់​យ៉ាង​អ​ណោ​ច​អ​ធ័​ម នៅ​ព្រឹក​ថ្ងៃទី​០៨ ខែមិថុនា ឆ្នាំ​២០១៩​នេះ នៅ​ចំការ​ចំណុច​គីឡូ​ប្រាំមួយ ស្ថិតក្នុង​ភូមិ​បែក​អន្លូង ឃុំ​អារក្ស​ត្នោត ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម​។​

មន្ដ្រីនគរបាល​ស្រុក​ស្ទឹងត្រង់ បាន​ប្រាប់ ឲ្យ​ដឹងថា ក្មេងរងគ្រោះ​លង់ទឹក​ស្លាប់​ទាំង​៤​នាក់​នោះ ទី​១៖​ឈ្មោះ ជុន លី​តា ភេទ​ស្រី អាយុ​១២​ឆ្នាំ​, ទី​២៖​ឈ្មោះ ជុន ជូ ភេទ​ប្រុស អាយុ​១០​ឆ្នាំ (២​នាក់​នេះ​បងប្អូន​បង្កើត​), ទី​៣៖​ឈ្មោះ រ៉េត ណូយ ភេទ​ស្រី អាយុ​១៣​ឆ្នាំ និង​ទី​៤៖​ឈ្មោះ ហង្ស ហ៊ី ភេទ​ប្រុស អាយុ​១១​ឆ្នាំ ពួកគេ​មាន​ទីលំនៅ ភូមិ​បែក​អន្លូង ឃុំ​អារក្ស​ត្នោត ស្រុក​ស្ទឹងត្រង់​។​

ប្រភព​ដដែល​ឲ្យ​ដឹង​ទៀតថា មុនពេល​កើតហេតុ មាន​ក្មេង​ចំនួន​៦​នាក់ បាននាំគ្នា​ទៅ​រើស​គ្រាប់ស្វាយចន្ទីរ ហើយ​ចុះ​លេង​ទឹកស្រះ ដែល​គេ​កាយ​ស្តុក​ទឹក ទុក​ស្រោច​ដំណាំ មាន​ចម្ងាយ​ពី​ភូមិ​កើតហេតុ​ប្រមាណ ១៥០០​ម៉ែត្រ ហើយ​ក៏បាន​លង់ទឹក​ស្រះ​នោះ​តែម្ដង​។ បន្ទាប់មក​ពេល​ឃើញ​ក្មេង​ទាំង​៤​នាក់ លង់ទឹក​មាន​ក្មេង​២​នាក់​ទៀត បានរ​ត់ម​កភូមិ​ប្រាប់​ចាស់ៗ ទើប​ឪពុក ម្តាយ និង​អ្នកភូមិ​នាំគ្នា​ទៅ​មើលឃើញ​ក្មេង​ទាំង​៤​នាក់ លង់ទឹក​ស្លាប់​បាត់ទៅហើយ​។​

ក្រោយពី​បានទទួល​ព័ត៌មាន លោក​វរសេនីយ៍ទោ សឿន ទិ​ត អធិការរង បាន​ដឹកនាំ​កម្លាំង​ជំនាញ ចុះ​ពិនិត្យ​វិភាគ​កន្លែងកើតហេតុ និង​បាន​បង្កើត​គណៈកម្មការ​ត្រួតពិនិត្យ​សាកសព​។ ជា​លទ្ធផល ពួកក្មេង​ទាំង​៤​នាក់ គឺ​ពិតជា​ស្លាប់​ដោយសារ​លក់​ទឹក​ពិតមែន ហើយ​ក្រោយ​ពិនិត្យ​សាកសព​រួច​សមត្ថកិច្ច បានប្រគល់​សាកសព​ជូន​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​ ដោយ​៖​កូ​ឡាប​

spot_img
×