Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធាន​ក្រុមការងារ​ចុះជួយ​ឃុំ​ភ្នំ​ដិ​ន​អញ្ជើញ​ប្រជាពលរដ្ឋ​ទូរ​ទាំង​ឃុំ​ពិសា​នំ​បញ្ចុក​តេ​ជោ​សន្តិភាព​ជុំគ្នា​ ដោយ​ក្តី​សប្បាយរីករាយ​

spot_img

​តាកែវ ​៖ ប្រធាន​ក្រុមការងារ​ចុះជួយ​ឃុំ​ភ្នំ​ដិ​ន ឯកឧត្តម សុខ សំណាង បាន​ថ្លែងថា “ នំ បញ្ចុក ” គឺជាអាហារ ដ៏ ពេញនិយម​មួយ របស់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ តាំងពី​យូរលង់​ណាស់​មកហើយ ។ វា​គឺជា អាហារ តំណាង​អត្តសញ្ញាណ​ជាតិខ្មែរ សាមគ្គីភាព និង ឯកភាព​ជាតិ តែមួយ ។ បើ​យោងទៅតាម​ដំណាល​តៗ គ្នា​មក “ នំ បញ្ចុក ” មាន​ប្រភព កើតចេញពី គ្រួសារ អ្នកស្រែ ពីរ​នាក់ ប្តី ប្រពន្ធ ដែល​ធ្វើស្រែ​ស្រូវ ។

​ហើយ​ក្នុង​ថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ ២០១៩​នេះ ជា​ថ្ងៃ​រីករាយ​មួយ​ដែល​យើង​បាន ពិសារ​នំ​បញ្ចុក​តេ​ជោ​សន្តិភាព និង​ឯកភាព​ជាតិ​ជួបជុំគ្នា ដូច្នេះ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​កំពុង​រស់នៅ​ក្នុ​ឃុំ​ភ្នំ​ដិ​ន ស្រុក​គីរីវង់​នេះ សូម​អញ្ជើញ​ចូលរួម ពិសារ​ទាំងអស់​គ្នា​ដើម្បីបង្ហាញពី​សាមគ្គីភាព និងឯកភាព​ជាតិខ្មែរ តែមួយជា​របស់​យើង​អោយមាន​ភាពសប្បាយ​រីករាយ​ជាមួយគ្នា និង​រាំ​កំសាន្ត​លេង​ផងដែរ ។

​ក្រោយពី​ការនិយាយ​ពី​ប្រវត្តិ​នំ​បញ្ចុក​ប្រាប់​ដល់​បងប្អូន​ប្រជាពលរដ្ឋ​រួច ឯកឧត្តម សុខ សំណាង ប្រធាន​ក្រុមការងារ​ចុះជួយ​ឃុំ​ភ្នំ​ដិ​ន បានលើកឡើង​ពី​គុណសម្បត្តិ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​គណបក្ស​បាន​ជួយ​អោយ​ប្រទេសជាតិ​របស់​យើង​មាន​សុខសន្តិភាព មាន​ស្ថេរភាព ធ្វើអោយ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​មានការ​ជួបជុំ​គ្រួសារ​គ្នា​វិញ បង្កើត​នូវ​ភាពសប្បាយ​រាយ​ជាមួយគ្នា​យ៉ាង​មាន​សុភមង្គល​បំផុត ។​

​ក្នុងការ​អញ្ជើញ​ចូលរួម​ហូប​នំ​បញ្ចុក​តេ​ជោ​សន្តិភាព នៅ​ឃុំ​ភ្នំ​ដិ​ន ស្រុក​គីរីវង់ ខេត្តតាកែវ​នេះដែរ​មានការ​អញ្ជើញ​ចូលរួម​ពី​បងប្អូន​ប្រជាពលរដ្ឋ ជាច្រើន​នាក់ និង​ក្រុមការងារ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ចុះជួយ​ឃុំ ទាំងអស់ ចំនួន ១​ពាន់​នាក់ ។ តាកែវ​

spot_img
×