Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្ត​ស្វាយរៀង រៀបចំ​ហូប​នំ​បញ្ចុក​សាមគ្គី​ជាតិ ជាមួយ​ប្រជាពលរដ្ឋ និង​មន្ដ្រីរាជការ​ទូទាំង​ខេត្ត​

spot_img

​ខេត្តស្វាយរៀង ៖ លោក ម៉ែន វិបុល អភិបាលខេត្ត ស្វាយរៀង និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត ព្រមទាំង​សមាជិក សមាជិកា នៅ​ព្រឹក​ថ្ងៃទី​០៩ ខែមិថុនា ឆ្នាំ​២០១៩​នេះ បានរៀបចំ​ពិធី​ហូប​នំ​បញ្ចុក​សាមគ្គី​ជាតិ ជាមួយ​ប្រជាពលរដ្ឋ សិស្សានុសិស្ស ដែល​ដាក់ចេញ​ដោយ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន ជាមួយ​មន្ដ្រីរាជការ ប្រជាពលរដ្ឋ ។​

​លោក អភិបាលខេត្ត​បានឱ្យដឹងថា ក្នុង​យុទ្ធនា​ការហូប​នំ​បញ្ចុក​សាមគ្គី​ដែល​ដាក់ចេញ​ដោយ​សម្ដេច​តេ​ជោ ហ៊ុន សែន សម្រាប់​ខេត្តស្វាយរៀង​ផ្ទាល់​តែម្ដង ដើម្បី​បង្ហាញ​ពី​ការ​សាមគ្គីភាព ក្រោម​ដំបូល​សន្ដិភាព ដែល​ដឹកនាំ​ដោយ​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា​។​

​លោក​អភិបាលខេត្ត​បាន​បន្តថា រដ្ឋបាលខេត្ត​បានរៀបចំ​នៅ​ទូទាំង​ខត្ត ក្នុងការ​ជួបជុំ​ពិសា​នំ​បញ្ចុក​តេ​ជោ​សន្តិភាព​នៅតាម​ទីតាំង​ផ្សេងៗ​គ្នា ក្នុង​បណ្តា​ក្រុង​ស្រុក​ទាំង​៨​ក្នុង​ខេត្ត ដែលមាន​ប្រជាពលរដ្ឋ​ចូលរួម​ពិសារ​ព្រម​គ្នា​ផងដែរ​។​

​សូមជម្រាបថា ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ កាលពី​ថ្ងៃទី​០៣ ខែមិថុនា ឆ្នាំ​២០១៩ សម្តេច​តេ​ជោ ហ៊ុន សែន ណែនាំ​ដល់​សមាជិក សមាជិកា គណបក្ស​ប្រជាជន​កម្ពុជា​ទាំងអស់ រួមគ្នា​រៀបចំ​កម្មវិធី​ហូប​នំ​បញ្ចុក នៅ​ថ្ងៃទី​០៩ ខែមិថុនា​នេះ​៕ វ៉ៃ​កូ​

spot_img
×