Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្ត​ព្រះសីហនុ​ ៖ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង​ពលរដ្ឋ​រាប់ម៉ឺន​នាក់ បាន​ចូលរួម​ពិសា​នំ​បញ្ចុក​បង្ហាញ​ពី​សាមគ្គីភាព​

spot_img

​ខេត្ត​ព្រះសីហនុ ​៖ អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ លោក យន្ត មីន មានប្រសាសន៍ថា នៅ​ព្រឹ​ថ្ងៃទី​៩ ខែមិថុនា ឆ្នាំ​២០១៩​នេះ នៅ​ទូទាំង ៤​ក្រុង​-​ស្រុក និង​គ្រប់​ឃុំ​សង្កាត់ នា​ខេត្ត​ព្រះសីហនុ គឺ​ទាំង​មន្ត្រីរាជការ​ស៊ីវិល ស្ថាប័ន​កងកម្លាំងប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ បាន​អញ្ជើញ​ជួបជុំគ្នា នៅតាម​មូលដ្ឋាន​រៀងៗ​ខ្លួន ដើម្បី​ទទួលទាន​នំ​បញ្ចុក​សាមគ្គី និង​ឯកភាព​ជាតិ ស្របតាម​ការអំពាវនាវ របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​។​

​លោក យន្ត មីន ឲ្យ​ដឹង​ដូច្នេះ ធ្វើឡើង​នាឱកាស ចូលរួម​ជា​អធិបតីភាព ក្នុង​ពី​ធី​សម្ភោ​ធ​ដាក់​ឲ្យ​ប្រើប្រាស់​សមិទ្ធិផល​នានា ក្នុង​វត្ត​ព្រីង​ច័​ន្ច​បារមី ស្ថិតក្នុង​ភូមិ​ទួល​ទទឹង​១ ឃុំ​ទួល​ទទឹង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ព្រឹក​ថ្ងៃអាទិត្យ ទី​៩ ខែមិថុនា ឆ្នាំ​២០១៩​នេះ​។​

​លោក យន្ត មីន បន្តថា នៅតាម​មូលដ្ឋាន​ឃុំ​-​សង្កាត់ ក្រុង​-​ស្រុក នៅ​ទូទាំង​ខេត្ត​ព្រះសីហនុ គឺ​អាជ្ញាធរ នៅតាម​មូលដ្ឋាន ឬ​តាម​ស្ថាប័ន​អង្គភាព​រៀងៗ​ខ្លួន បានធ្វើ​ពិធី​ជួបជុំ​ទទួលទាន​នំ​បញ្ចុក​រួមគ្នា តាំងពីព្រឹក​ព្រលឹម ថ្ងៃអាទិត្យ ទី​៩ ខែមិថុនា បន្ត​រហូតមកដល់​អាហារ​ថ្ងៃត្រង់ ស្ថិតក្នុង​បរិយាកាស​សប្បាយរីករាយ និង​ស្នឹ​ទ​ស្នាល​បំផុត​។​

​លោក យន្ត មីន បន្តថា ការជួបជុំ​ខ្លះ​ត្រូវបាន​រៀបចំឡើង នៅតាម​ទីស្នាក់ការ របស់​គណបក្ស​ប្រជាជន​កម្ពុជា នៅតាម​ឃុំ​- សង្កាត់ ក្រុង -​ស្រុក និង​ការជួបជុំ​ខ្លះទៀត បានរៀបចំ​ឡើង​នៅតាម​វត្ត​អារាម​, តាម​សាលារៀន និង​តាម​មន្ទីរ​អង្គភាព​រៀងៗ​ខ្លួន​។​

​លោក យន្ត មីន បន្ថែមថា ការជួបជុំ​ទទួលទាន​នំ​បញ្ចុក នៅ​ថ្ងៃទី​៩ ខែមិថុនា​នេះ បានធ្វើ​ឡើង​តាម​ការអំពាវនាវ របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បានប្រកាស​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ទូទាំងប្រទេស ទទួលទាន​នំ​បញ្ចុក ដែលជា​អត្តសញ្ញាណ​ជាតិខ្មែរ ជា​នំ​បញ្ចុក​សាមគ្គីភាព និង​ឯកភាព​ជាតិ​៕ ដែន សីមា​

spot_img
×