Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ព្រះសីហនុ អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ចូលរួម​គាំទ្រ​យុទ្ធនា​ការដាក់​ថ្នាំ​អា​បែ​ត កំចាត់​ជំងឺគ្រុនឈាម​លើក​ទី​ ២ ចាប់ផ្តើម​ពីថ្ងៃ​ទី​១០ ខែមិថុនា​តទៅ​

spot_img

​ខេត្ត​ព្រះសីហនុ ​៖ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ព្រះសីហនុ លោកស្រី លឹម សា​មាន មាន​ប្រសា​ន៍​ថា តាម​ការចុះ​ស្រាវជ្រាវ​ពី​មន្ត្រី​ជំនាញ​មន្ទីរ​សុខាភិបាល​បាន​រកឃើញថា អត្រា​ប្រជាពលរដ្ឋ​កើត​ជំងឺគ្រុនឈាម ដែល​មករក​សេវា​ព្យាបាល គឺមាន​ចំនួន​កើន​ច្រើន​គួរ​ឲ្យ​ព្រួយបារម្ភ និង​ទាមទារ​ឲ្យ​អ្នក​ជាប់​ពាក់ព័ន្ធ​ចូលរួម​សហការ​ទប់ស្កាត់​។​

​លោកស្រី​បន្តថា អត្រា​ចំនួន​អ្នកជំងឺ​គ្រុនឈាម​កើត​ខ្ពស់​នៅ​ដើមឆ្នាំ​នេះ ស្របពេល​កំណើន នៃ​ការអភិវឌ្ឍ​នៅក្នុង​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ មានការ​រីកចំរើន​កឿ​ន ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​។ ហើយ​ទន្ទឹមគ្នានេះ កំណើន​ប្រជាពលរដ្ឋ ដែល​ចូលមក​រស់នៅ និង​ប្រកបមុខរបរ​ផ្សេងៗ ក្នុង​ខេត្ត​ព្រះសីហនុ ក៏មាន​ចំនួន​ច្រើន​ផងដែរ​។​

​លោកស្រី លឹម សា​មាន បន្តថា តាមរយៈ​កំណើន​មនុស្ស​ចូលមក​រស់នៅ​ខេត្ត​ព្រះសីហនុ​ច្រើន​នេះ មន្ត្រី​មន្ទីរ​សុខាភិបាល​ខេត្ត ក៏បាន​រកឃើញ​អត្រា​ប្រជាពលរដ្ឋ កើត ឬ​មាន​ជំងឺ​ជំងឺគ្រុនឈាម ក៏មាន​ចំនួន​កើន​ច្រើន​ដែរ​។​

​លោកស្រី​បន្តថា កំណើន​ជំងឺគ្រុនឈាម​នេះ គឺ​ទាមទារ​ឲ្យ​ប្រជាពលរដ្ឋ និង​ផ្នែក​ពាក់ព័ន្ធ ត្រូវ​ចូលរួម​បង្ការ​ទប់ស្កាត់​ជំងឺគ្រុនឈាម ឲ្យ​បាន​ទាំងអស់គ្នា​។​

​ត្រង់ចំណុច​នេះ លោកស្រី លឹម សា​មាន បញ្ជាក់ថា ចាប់ពី​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០១៩​នេះ​តទៅ ខាង​មន្ត្រី​ជំនាញ​មន្ទីរ​សុខាភិបាល​ខេត្ត​ព្រះសីហនុ នឹង​បើក​យុទ្ធនា​ការចុះ​ដាក់​ថ្នាំ​អា​បែ​ត ចុះ​អប់រំ​សុខភាព​ប្រជាពលរដ្ឋ​នៅតាម​ផ្ទះ និង​បាញ់ថ្នាំ​សម្លាប់សត្វ​មូស​ជា​លើក​ទី​២ នៅតាម​មូលដ្ឋាន​មួយចំនួន ដែលមាន​ប្រជាពលរដ្ឋ​កើត​ជំងឺ​គ្រុន​ឈាន​ច្រើន​។​

​លោកស្រី លឹម សា​មាន បញ្ជាក់ថា យុទ្ធនាការ​លុបបំបាត់​ជំងឺគ្រុនឈាម​លើក​ទី​២ ឆ្នាំ​២០១៩​នេះ ចាប់​ផ្ដេ​ី​ម​ពី​តំ​បម​ជាយក្រុង នៃ​តំបន់​អូរត្រេះ បន្ត​រហូត​ចូលមកក្នុង​ទីប្រជុំជន​ក្នុង​ក្រុង និង​នៅតាម​បណ្តា​ស្រុក​មួយចំនួន នា​ខេត្ត​ព្រះសីហនុ ដែល​ប្រជាពលរដ្ឋ កើតមាន​ជំងឺគ្រុនឈាម​ច្រើន​។​

​គួររំលឹកថា ថា យុទ្ធនា​ការចុះ​ដាក់​ថ្នាំ​អា​បែ​ត លុបបំបាត់​មូស​ខ្លា បង្ការ​ទប់ស្កាត់​ជំងឺគ្រុនឈាម​ជា​លើក​ទី​១ ក្នុងឆ្នាំនេះ បានចាប់ផ្តើម កាលពី​ខែមករា ដល់​ខែកុម្ភៈ ឆ្នាំ​២០១៩​។​

​ដើម្បី​ឲ្យ​យុទ្ធនាការ​ខាងលើនេះ​ទទួលជោគជ័យ លោកស្រី លឹម សា​មាន ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ព្រះសីហនុ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ រស់​នៅតាម​មូលដ្ឋាន​នានា ត្រូវ​ចូលរួម​សហការ ជាមួយ​មន្ត្រី​ជំនាញ​មន្ទីរ​សុខាភិបាល ដែល​ចុះ​ដាក់​ថ្នាំ​អា​បែ​ត ដើម្បី​កំចាត់​មូស​ខ្លា​លុបបំបាត់​ជំងឺគ្រុនឈាម ឲ្យ​បាន​ទាំង​គ្នា​។​

​បន្ថែម​លើ​នេះ លោកស្រី លឹម សា​មាន ក៏បាន​រំលឹក​ដល់​ប្រជាពលរដ្ឋ ត្រូវ​ចូលរួម​សម្អាត​បរិស្ថាន​នៅ​ជុំវិញ​លំនៅដ្ឋាន​រៀងៗ​ខ្លួន ឲ្យ​មាន​អនាម័យ​ល្អ ដើម្បី​លុបបំបាត់​ជម្រក​មូស​ខ្លា​ពង​កូន ដែលជា​ប្រភព​ចម្លងជំងឺ​គ្រុនឈាម ឲ្យ​អស់​ជា​ស្ថាពរ​នៅតាម​មូលដ្ឋាន​នីមួយៗ​។​

​ជាងនេះទៀត លោកស្រី​ប្រធាន​មន្ទីរ ក៏បាន​ក្រើនរំលឹក​ដល់​អាណាព្យាបាល​គ្រប់ៗ​រូប ត្រូវ​ស្លៀក​សម្លៀកបំពាក់ គឺ​ត្រូវ​ពាក់​អាវដៃវែង និង​ខោ​ជេី​ង​វែង កូនៗ​របស់ខ្លួន​ឲ្យ​បាន​គ្រប់គ្នា​..​។​

​ចំណុច​នេះ លោកស្រី លឹម សា​មាន បញ្ជាក់ថា ដើម្បី​ឲ្យ​យុទ្ធនា​ការបង្ការ​ទប់ស្កាត់ និង​លុបបំបាត់​ជំងឺគ្រុនឈាម អនុ​វត្តមាន​ប្រសិទ្ធភាព ស្នើ​ឲ្យ​ប្រជាពលរដ្ឋ និង​ផ្នែក​ពាក់ព័ន្ធ គឺ​ទាំង​វិស័យ​ឯកជន និង​ស្ថាប័នរដ្ឋ ត្រូវ​ចូលរួម​សហការ​គាំទ្រ​ឲ្យ​បាន​ទាំងអស់គ្នា ទេ​ី​ប​យុទ្ធនាការ​ខាងលើនេះ​អនុវត្តបាន​ជោគជ័យ និង​មាន​ប្រសិទ្ធភាព​ខ្ពស់​៕ ដែន សីមា​

spot_img
×