Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក សៅ សុ​វ​ណ្ណី អំពាវនាវ​ឱ្យ​សមាជិក​សមាជិកា​គណ​បក្ស​ប្រជាជន​កម្ពុជា កងកម្លាំងប្រដាប់អាវុធ​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ឃុំ​បុស​មន​ ដើម្បី​ហូប​នំ​បញ្ចុក​សាមគ្គីភាព

spot_img

​ខេត្តស្វាយរៀង​ ៖ ​លោក សៅ សុ​វ​ណ្ណី ដែល​ទើប​ត្រូវបាន​លោកស្រី​កិត្តិ​សង្គហ​បណ្ឌិត​ម៉ែន សំអន​សមាជិក​គណៈអចិន្ត្រៃយ៍ គណៈកម្មាធិការ​កណ្តាល​និង​ជា​ប្រធាន​ក្រុមការងារ​ចុះជួយ​ខេត្តស្វាយរៀង​ផ្លាស់ប្តូរ​ពី​ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ចុះជួយ​ឃុំ​ថ្នា​ធ្នង់​អោយទៅ​ធ្វើជា​ប្រធាន​ក្រុមការងារ​ចុះជួយ​ឃុំ​បុស​មន​ស្រុក​រំដួល​ខេត្តស្វាយរៀង​វិញ​ ។

​នៅ​ព្រឹក​ថ្ងៃទី​៩​ខែមិថុនា​ឆ្នាំ​២០១៩​នេះ​បានធ្វើការ​អំពាវនាវ​ឱ្យ​សមាជិក​សមាជិការ​គណ​បក្ស​ប្រជាជន​កម្ពុជា កងកម្លាំងប្រដាប់អាវុធ​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ឃុំ​បុស​មន​ដើម្បី​ហូប​នំ​បញ្ចុក​តប​តាម​ការអំពាវនាវ​រប​ស់ស​ម្តេច​តេ​ហ៊ុន សែន​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​បាន​ជំរុញ​ឲ្យ​សមាជិក​សមាជិការ​គណ​បក្ស​ប្រជាជន​ហូប​នំ​បញ្ចុក​ទាំងអស់គ្នា​នៅ​ថ្ងៃទី​៩​ខែមិថុនា​ឆ្នាំ​២០១៩​។​

​លោក សៅ សុ​វ​ណ្ណី បាន​មានប្រសាសន៍​ដូច្នេះ​ក្នុងឱកាស​ដែល​លោក​បាន​អញ្ជើញ​ចុះ​ជួប​សំណេះសំណាល​ជាមួយ​សមាជិក​សមាជិកា​រ​គណបក្ស​ប្រជាជន​កម្ពុជា កងកម្លាំងប្រដាប់អាវុធ​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ឃុំ​បុស​មន​ដើម្បី​ហូប​នំ​បញ្ចុក​តប​តាម​ការអំពាវនាវ​រប​ស់ស​ម្តេច​តេ​ហ៊ុន សែន​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ពិធី​នេះ​បាន​ធ្វើឡើង​នៅ​ស្នាក់ការ​គណបក្ស​ឃុំ​បុស​មន​ដែលមាន​សមាជិក​សមាជិកា​រ​បក្ស​ចូលរួម​ជាង​២០០​នាក់​ផងដែរ​។

​លោក​បាន​មានប្រសាសន៍​បន្តថា ៖ ​ក្នុងនាម​ប្រធាន​ក្រុមការងារ​ចុះជួយ​ឃុំ​បុស​មន​ស្រុក​រំដួល​ដែល​ទើប​ប្រកាស​ថ្មី​នៅ​ព្រឹក​ថ្ងៃទី​៩​ខែមិថុនា​ឆ្នាំ​២០១៩​នេះ​ ។ ​លោក​ពិត​ជាមាន​ក្តីរំភើប​ឥតឧបមា​ដែល​បាន​មកជួប​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ឃុំ​បុស​មន​យើង​នេះ​ហើយក៏​សូម​ពាំ​នាំនូវ​ការសាកសួរ​សុខ​ទុក​ពីស​ម្តេច​តេ​ជោ​ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​សម្តេច​តែងតែ​នឹករលឹក​ដល់​សមាជិក​ស​មា​ជិ​ការ​គណបក្ស​ប្រជាជន​និង​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​មិន​ថា​នៅ​ឃុំ​បុស​មន​នោះទេ​គឺ​នៅ​ទូទាំងប្រទេស​តែម្តង​។​

​លោក សៅ សុ​វ​ណ្ណី បាន​បញ្ជាក់ថា​ ៖ ក្នុងនាម​លោក​ជា​ប្រធាន​ក្រុមការងារ​ចុះជួយ​ឃុំ​បុស​មន​លោក​និង​បន្ត​បេសកម្ម​ការងារ​បក្ស​និង​ខិតខំ​ពង្រឹង​បក្ស​គឺ​ធ្វើយ៉ាងណា​ឲ្យ​ពលរដ្ឋ​មាន​ជំនឿរ​មក​ផ​លើ​រាជរដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​សម្តេច​តេ​ជោ​ហ៊ុន សែន​ជា​នាយករដ្ឋមន្ត្រី​និង​គៀងគរ​សមាជិក​បក្ស​អោយបាន​ច្រើន​បន្ថែមទៀត​។​ជាពិសេស​សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​រួមគ្នា​ថែរក្សា​សុខសន្តិភាព​និង​សមិទ្ធផល​របស់​រាជរ​ដ្ឋា​ភិ​បាល​អោយបាន​ស្ថិតស្ថេរ​យូ​អង្វែង​ជា​ប្រយោជន៍​រួម​នៅ​មូលដ្ឋាន​។​

​លោក​សៅ សុ​វ​ណ្ណី​បាន​បន្ថែមទៀតថា ៖ ​ថ្ងៃនេះ​ក៏មាន​ការរៀបចំ​ទទួលទាន​នំ​បញ្ចុក​ខ្មែរ​ជូន​ដល់​សមាជិក​សមាជិការ​គណបក្ស​និង​បងប្អូន​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ឃុំ​បុស​មន​បាន​ពិសារ​មួយពេល​ផងដែរ​ដើម្បី​រួមគ្នា ក្នុង​គោលដៅ​សាមគ្គីភាព និង​ឯកភាព​ជាតិ​ហើយ ការហូរ​នំ​បញ្ចុក​មិនមែនជា​ការបំបែកបំបាក់​ជាតិ​នោះទេ​៕ វ៉ៃ​កូ​

spot_img
×