Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី​ពាណិជ្ជកម្ម អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ និង​វិស័យ​ឯកជន ចូលរួម​គាំទ្រ​កីឡា​ប្រណាំងទូក​ប្រពៃណី​ខ្នាត​អន្តរជាតិ ឬ «​ទូក​នាគ​» នៅ​កម្ពុជា​

spot_img

(​កំពង់ស្ពឺ​)៖ «​សូមមេត្តា​ជួយ​គាំទ្រ និង​ផ្តល់​កម្លាំងចិត្ត​ដល់​កីឡាករ កីឡាការិនី​របស់​យើង ដើម្បី​ធ្វើឱ្យ​កីឡា​ប្រកួត “​ទូក​នាគ​” កាន់តែ​រីកចម្រើន​ថែមទៀត ព្រោះ​នៅក្នុង​ប្រទេស​យើង កីឡា​នេះ​នៅមានកម្រិត​នៅឡើយ​» នេះ​គឺជា​ប្រសាសន៍​អំពាវនាវ​របស់ លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ដែល​បាន​ថ្លែង​នៅក្នុង​ពិធី​បិទ​កីឡា​ទូក​ប្រពៃណី​ខ្នាត​អន្តរជាតិ ឬ «​ទូក​នាគ​» ជ្រើសរើស​ជើងឯក​ភូមិភាគ​និរតី «​ពានរង្វាន់​សម្តេច​ក្រឡា​ហោម ស ខេង លើក​ទី​១» ដែល​បាន​រៀបចំឡើង កាលពី​រសៀល​ថ្ងៃទី​០៩ ខែមិថុនា ឆ្នាំ​២០១៩​។​

​នាឱកាស​ចូលរួម​ព្រឹត្តិការណ៍​ខាងលើ លោក​ប៉ាន សូរ​ស័ក្តិ បានធ្វើការ​កោតសរសើ​រ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​សហព័ន្ធ​កីឡា​ទូក​កា​នូ និង​រ៉ូ​អ៊ីង​កម្ពុជា ដែល​បាន​ប្រឹងប្រែង​សហការ​ជាមួយ​អាជ្ញាធរខេត្ត រៀបចំ​ព្រឹត្តិការណ៍​ប្រកួត​ដ៏​មាន​សារៈសំខាន់​នេះ ឱ្យមាន​ភាព​ឧឡា​ឫក និង​ទទួលបាន​ជោគជ័យ ដើម្បី​ផ្តល់ឱកាស​ជូន​កីឡាករ កីឡាការិនី​កម្ពុជា ធ្វើការ​បញ្ចេញ​ទេពកោសល្យ និង​វាស់​ស្ទង់​សមត្ថភាព​បច្ចេកទេស​ហ្វឹកហាត់​កន្លងមក ដើម្បី​ត្រៀមលក្ខណៈ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម (SEA Games) ឆ្នាំ​២០២៣ ដែល​កម្ពុជា នឹងត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ​។​

​លោក​រដ្ឋមន្ត្រី ក៏បាន​លើកឡើង​ពី​កិច្ចប្រឹងប្រែង​របស់​រាជ​រដ្ឋាភិបាល ក្នុងការ​ថែរក្សា​សុខសន្តិភាព និង​ស្ថិរភាព​នយោបាយ ដែលជា​បច្ច័យ​ដ៏​សំខាន់ ក្នុងការ​អភិវឌ្ឍ​វិស័យ​កីឡា​គ្រប់​ប្រភេទ ក៏ដូចជា​ការ​ផ្តល់ឱកាស​ជូន​ប្រជាពលរដ្ឋ​បាន​ចូលរួម​សម្មភាព​កីឡា ដើម្បី​ទទួលបាន​កាយពល​មាំមួន និង​សុខ​ភាពល្អ​បរិបូណ៌​នៅក្នុង​ជីវិត សម្រាប់​បំពេញ​កា​ត្វ​កិច្ច​ជូន​ក្រុមគ្រួសារ និង​ចូលរួម​អភិវឌ្ឍន៍​ប្រទេសជាតិ​។​

«​ក្រៅពី​ផ្តល់​សុខភាព កីឡា​មានគុណ​ប្រយោជន៍ ជួយ​បណ្តុះបណ្តាល​កូន​ល្អ​-​សិស្ស​ល្អ​-​មិត្ត​ល្អ ឱ្យ​ក្លាយជា​ពលរដ្ឋ​ល្អ​នៅក្នុង​សង្គម ស្របតាម​ពាក្យស្លោក «​កីឡា​កសាង​មនុស្ស​-​មនុស្ស​កសាង​ជាតិ​» និង «​កីឡា​ជា​យាន​សម្រាប់​អភិវឌ្ឍន៍​សង្គម​» លោក​ប៉ាន សូរ​ស័ក្តិ បាន​គូសបញ្ជាក់​។​

​នៅក្នុង​ឱកាស​នោះដែរ ដើម្បី​ធ្វើឱ្យ​កីឡា​ប្រកួត​ទូក​កា​នូ ទូក​រ៉ូ​អ៊ីង និង​ទូក​ប្រពៃណី នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា កាន់​តែមាន​វឌ្ឍនភាព​ថែមទៀត ឯកឧត្តម​រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្តិ បាន​ផ្តល់នូវ​អនុសាសន៍​សំខាន់ៗ ដល់​សហព័ន្ធ​កីឡា​ទូក​កា​នូ និង​រ៉ូ​អ៊ីង​កម្ពុជា ចំនួន ៥​ចំណុច ដូចខាងក្រោម​៖

១- ត្រូវខិតខំ​បណ្តុះបណ្តាល បង្កើន​បរិមាណ​កីឡាករ កីឡាការិនី តាម​បណ្តា​សមាគម កីឡា​ទូក​ប្រពៃណី​ខ្នាត​អន្តរជាតិ ឬ «​ទូក​នាគ​» ទូក​កា​នូ ទូក​រ៉ូ​អ៊ីង រាជធានី​-​ខេត្ត ក្រសួង​ស្ថាប័ន ឱ្យបាន​ទូលំទូលាយ ហើយ​ត្រូវ​ស្វែងរក​សម្ភារៈ​ហ្វឹកហាត់ ឱ្យបាន​គ្រប់គ្រាន់​។​

២- ត្រូវខិតខំ​ពង្រឹងសមត្ថភាព​អាជ្ញាកណ្តាល និង​ចៅក្រម ឱ្យ​កាន់តែ​ល្អប្រសើរ ទាំង​បរិមាណ និង​គុណភាព ដើម្បី​មាន​ភាពម្ចាស់ការ​ខ្ពស់ ក្នុង​ការរៀបចំ​ការប្រកួត​កីឡា​នេះ​នៅ​គ្រប់​កម្រិត​។​

៣- ត្រូវ​បំផុស​ឱ្យមាន​ការចូលរួម​ពី​មហាជន និង​ជំរុញឱ្យមាន​ការហ្វឹកហាត់​ជាប្រចាំ ជាពិសេស​នៅតាម​បណ្តា​សមាគម​ទូទាំងប្រទេស​។​

៤- ត្រូវ​ពង្រឹង​រចនាសម្ព័ន្ធ​គ្រប់គ្រង​ផ្ទៃក្នុង​របស់​សហព័ន្ធ ក្លឹប និង​សមាគម​ទូទាំងប្រទេស​។​

៥- ត្រូវខិតខំ​ស្វែងរក​ដៃគូ និង​កៀងគរ​ជំនួយ​បន្ថែមទៀត ដើម្បី​បង្កើត​ព្រឹត្តិការណ៍​ប្រកួត​ឱ្យបាន​ច្រើន ក្នុង​មួយឆ្នាំៗ តាម​ដែល​អាច​ធ្វើបាន​៕​ ដោយ​៖​កូ​ឡាប​

spot_img
×