Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថៃ ៖ ថ្ងៃ​អាពាហ៍ពិពាហ៍ ក្លាយ​ជា​ពិធី​បុណ្យសព ព្រោះ​នាង​ត្រូវ​គូ​ដណ្តឹង​បាញ់សម្លាប់​

spot_img

​នារី​វ័យ ២៥​ឆ្នាំ ដែល​ជា​ទន្ទពេទ្យម្នាក់ ពុំ​អាច​វាសនា​ស្លៀក​រ៉ូប​រៀបការ ដោយហេតុតែ​នាង​ត្រូវបាន​គូ​ដណ្តឹង​បាញ់​ស្លាប់​តែ​ប៉ុន្មាន​ថ្ងៃ​មុនពេល​ចូល​រោងការ​។ ពេល​នេះ​បុរស​ជា​គូ​ដណ្តឹង​នឹង​មិត្តស្រី​ថ្មី​របស់​ខ្លួន កំពុង​ប្រឈមមុខ​នឹង​បទចោទប្រកាន់​ជាច្រើន​។

​តាម Nation ដែល​ដកស្រង់​សម្តី​នាយ​ស្នងការ​ប៉ូលិស​ខេត្ត Chumphon លោក Sonthichai Awattanakulthep, ឲ្យដឹងថា ក្រៅ​ពី​បទ​ចោទប្រកាន់ ៣​មុន​នោះ បុរស​ដៃដល់​ជា​គូ​ដណ្តឹង ឈ្មោះ Ronnachai Panchart នៅ​មាន​បន្ថែម​ទោស​លួច​ថែមទៀត​។​

​ប្រភព​ដដែល​ឲ្យដឹងថា Nontiya Kruajaturat ដែល​ជា​ជំនួយការទន្ទពេទ្យម្នាក់ ដែល​បាន​គូ​ដណ្តឹង​បាញ់សម្លាប់ ទោះបី​តាម​គម្រោង​អ្នក​ទាំង​២​ត្រូវ​រៀបការ​នៅ​ថ្ងៃ ២៤/១២​។​

​ក្រោយ​ពេល​សម្លាប់​គូ​ដណ្តឹង Ronnachai ជនល្មើស​បាន​យក​ទូរស័ព្ទ​ទៅឲ្យ​មិត្តស្រី​ថ្មី​ឈ្មោះ Naruemon Chuaysombat​។ Naruemon ក៏​ត្រូវបាន​ចាប់ខ្លួន និង​ចោទប្រកាន់​ទោស​មាន​ចេតនា​សម្លាប់​មនុស្ស​។ នារី​រូបនេះ​បាន​សារភាព​ប្រាប់​ប៉ូលិស​ថា ខ្លួន​ជា​អ្នកទិញ​កាំភ្លើង​តម្លៃ ៧​ពាន់​បាត ទុកឲ្យ Ronnachai ប្រើប្រាស់​បាញ់សម្លាប់​គូ​ដណ្តឹង​។​

​ហេតុការណ៍​ត្រូវបាន​បែកធ្លាយ​បន្ទាប់ពី​គិលានុបដ្ឋាយិកា​ម្នាក់​ដែល​រស់​នៅ​ជាប់​បន្ទប់រ​បស់ Nontiya នៅ​មន្ទីរពេទ្យ​សហគមន៍ Salui នៅ Thasae ដែលជា​អ្នក​បាន​រកឃើញ​សាកសព​ជនរងគ្រោះ​នៅ​ព្រឹក​ថ្ងៃទី ១៩/១២ បន្ទាប់​ពី​ពុំ​ឃើញ Nontiya ទៅ​ធ្វើការ​។ បង្អួច​បន្ទប់​របស់ Nontiya ត្រូវ​បាន​វាយ​បំបែក ហើយ​ត្រូវបាន​ស្លាប់​ដោយ​គ្រាប់​កាំភ្លើងខ្លី​មួយ​គ្រាប់​បាញ់​ចំ​ដើមទ្រូង​។

​តាមរយៈ​កាមេរ៉ា​សុវត្ថិ Ronnachai ដែល​ត្រូវជា​គូ​ដណ្តឹង​ជនរងគ្រោះ​ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន និង​សារភាព​ទោស នៅពេលដែល​ប៉ូលិស​បាន​រកឃើញ​មួក​គ្រប​លើ​ក្បាល និង​សម្លៀកបំពាក់​ស្របគ្នា​នឹង​រូបភាព​កាមេរ៉ា​សុវត្ថិភាព​។ ក្រុមគ្រួសារ​របស់​នារី​អភ័ព្វ​រូប​នេះ មាន​គម្រោង​រៀបចំ​ពិធី​បូជាសព នៅ​ថ្ងៃ​ទី ២៤/១២ ដែល​ជា​ថ្ងៃ​គ្រោងទុក​សម្រាប់​រៀប​អាពាហ៍ពិពាហ៍​ឧក្រិដ្ឋជន​រូប​នោះ​ជាមួយ Nontiya ប៉ុន្តែ​ពួកគេ​បាន​ផ្លាស់ប្តូរ​គំនិត ។ គ្រុមគ្រួសារ​របស់​ជន​រងគ្រោះ​ឲ្យដឹងថា ពួកគេ​នឹង​រង់ចាំ​រហូត​ដល់​ថ្ងៃ​តុលាការ​កាត់ទោស ហើយ​សំណូមពរ​ថា ជនល្មើស​ទាំង​ព្រឈម​នឹងទោស​ប្រហារជីវិត​៕ សូ​យ​ន​

 

spot_img
×