Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់​ត្រូវ​រថភ្លើង​កិន​ដាច់​ក្បាល ស្លាប់​

spot_img

​ស្រុក​ព្រៃនប់​-​នគរបាល​ប្រាប់ថា នៅ​ថ្ងៃទី​០៩ ខែមិថុនា ឆ្នាំ២០១៩ វេលា​ម៉ោង ០៨និង០០​នាទី​ព្រឹក នៅ​ចំណុច​លើផ្លូវ​រថភ្លើង​ស្ពាន​ទឹកថ្លា ស្ថិតក្នុង​ភូមិ​កំពង់​ចិន ឃុំ​ទឹកថ្លា ស្រុក​ព្រៃនប់ ខេត្ត ព្រះសីហនុ ប្រទះឃើញ​សាកសព​មនុស្ស​ម្នាក់ សាកសព​(​មិន​ស្គាល់​អត្តសញ្ញាណ​) មាន​សភាព ដាច់​ក្បាល ដាច់​ដៃ​ឆ្វេង ជើងឆ្វេង​មួយ​កំណាត់​ត្រឹម​ភ្លៅ មាន​ស្នាម​រលាត់​ពេញ​ខ្លួនប្រាណ និង​របូត​ខោអាវ​ចេញពី​ខ្លួន​អស់ ហើយ​ក្បាល​សាកសព​ដាច់​ពី​ខ្លួន​សាកសព ប្រហែល ប្រមាណ​១០០០​ម៉ែត្រ ក្នុងនោះ​ឃើញ​មាន​ខោ អាវ លុយ និង​មាន​ស្បោង​ចង​ទុយោ និង​ស្លាបព្រា ធ្លាក់​តាម​បណ្តោយ​ផ្លូវ​ជាច្រើន​បំណែក​។ ចំពោះ​ករណីនេះ​តាម​ការពិនិត្យ ស្រាវជ្រាវ​លើ​សាកសព និង​កន្លែងកើតហេតុ នគរបាល​សន្និដ្ឋានថា ជា​ករណី​គ្រោះថ្នាក់​ចរាចរ​លើផ្លូវ​ដែក រថភ្លើង​បើក​កិន​។​

បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​ស្វែងរក​សាច់ញាតិ​សាកសព​ដើម្បី​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​យ៌​៕​ ដោយ​៖​ស្រីនាថ​

spot_img
×