Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការហូប​នំ​បញ្ចុក​សាមគ្គី និង​ឯកភាព​ជាតិ​ត្រូវបាន​ធ្វើឡើង​នៅ​គ្រប់​ស្ថាប័ន​,​អង្គភាព​,​រោងចក្រ​ហ​គ្រាស ក្នុង​ទូទាំងប្រទេស​

spot_img

​ភ្នំពេញ ​៖​ ការហូប​នំ​បញ្ចុក​សាមគ្គី និង​ឯកភាព​ជាតិ ត្រូវបាន​ធ្វើឡើង​នៅ​គ្រប់​ស្ថាប​ន័ អង្គភាព​,​រោងចក្រ​សហគ្រាស​,​វត្ត​អារាម​,​គ្រឹះស្ថានសាធារណៈ ក៏​ដូច​អាជ្ញាធរ ដែនដី​ក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស​តប​តាម​ការអំពាវនាវ​រប​ស់ស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​បានធ្វើ​ឡើង​នៅ​ថ្ងៃទី​៩​មិថុនា ឆ្នាំ​២០១៩​នេះ​។​

​ការជួបជុំ​ទទួលទាន​នំ​បញ្ចុក​ជា​មហា​គ្រួសារ​ខ្មែរ​នាពេលនេះ បានបង្ហាញ​ឲ្យ​ឃើញ​ពី​សាមគ្គីភាព មិត្តភាព ការលើកស្ទួយ​ផលិតផល​ខ្មែរ​ដែល​នំ​បញ្ចុក​នេះ គឺជា​អាហារ​របស់​ខ្មែរ​មួយ​ប្រភេទ​ដ៏​ពេញនិយម​នៅ​គ្រប់​តំបន់​ដោយ​ប្រជាពលរដ្ឋ ចូលចិត្ត​ទទួលទាន​បំផុត​មិន​ថា ទទួលទាន​ជាប្រចាំ​ថ្ងៃ ឬ​ពេល​មានបុណ្យ​ទាន ម្តងៗ​នោះទេ​គេ​តែង​រៀបចំ​នំ​បញ្ចុក​មក​ទទួលភ្ញៀវ​ជាធម្មតា​និង​ដោយ​ក្តី​រីករាយ​។​

​ក្នុងឱកាស​ដ៏​រីករាយ​នេះដែរ រដ្ឋបាល​រាជធានី​ភ្នំពេញ​ក៏បាន​រៀបចំ​ឲ្យ​មានការ​ទទួលទាន​នំ​បញ្ចុក​ជាមួយ​មន្ត្រីរាជការ​រដ្ឋ​បាល​រាជធានី​ភ្នំពេញ និង​សមាគម អ្នកធាក់ស៊ីក្លូ កម្មករ​កម្ម​ការ​នី សហជីព​កម្ម​កររ​ប្រមាណ​ជិត​៣០០០​នាក់ នៅក្នុង​បរិវេណ​សាលា​រាជធានី​ភ្នំពេញ និង​ក្នុង​បរិវេណ​វត្ត​ជម្ពូ​វ​ន័​ស្ថិតក្នុង​ខណ្ឌ​ពោធិ​សែន​ជ័យ​ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​លោក​ឃួ​ង​ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​លោកស្រី និង​លោក​ម៉ប់ សារិន ប្រធាន​ក្រុមប្រឹក្សា​រាជធានី ព្រមទាំង​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​ផងដែរ​។​

នៅ​ព្រឹក​ថ្ងៃ​០៩ មិថុនា នេះ នៅ​បរិវេណ​សាលា​រាជធានី​ភ្នំពេញ មានការ​ចូលរួម​ហូប​នំ​បញ្ចុក​សាមគ្គី និង​ឯកភាព​ជាតិ ជាមួយ​បងប្អូន​ជា​មន្ត្រីរាជការ​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​សមាគម អ្នកធាក់ស៊ីក្លូ ប្រមាណ​៧០០​នាក់​និង​នៅ​បរិវេណ​វត្ត​ជម្ពូ​វ​ន័​ស្ថិតក្នុង​ខណ្ឌ​ពោធិ​សែន​ជ័យ​កម្មករ​កម្ម​ការ​នី សហជីព​កម្ម​កររ​ប្រមាណ​១៦០០​នាក់ ជាមួយនិង​ការ​សំណេះសំណាល​ជាមួយ​លោក​ឃួ​ង ស្រេង​អភិបាល​រាជធានី​។​

គូ​បញ្ជាក់ថា​៖​ក្នុង​ពិធី​ប្រគល់ សញ្ញា​ប​ត្រ័​ដល់​និស្សិត​សាកលវិទ្យាល័យ​ពុទ្ធិ​សាស្ត្រ​នៅ​ព្រឹក​ថ្ងៃទី​៦​មិថុនា​សម្តេច តេ​ជោ​ហ៊ុនសែន បាន​ថ្លែងថា​៖​យុទ្ធនា​ការហូប​នំ​បញ្ចុក​សាមគ្គី និង​ឯកភាព​ជាតិ​នេះ បានធ្វើ​ឡើង បានធ្វើ​ឲ្យ​នំ​បញ្ចុក​ដែលជា​ផលិត​របស់​ខ្មែរ​មួយ​នេះ​ត្រូវប៉ាន់​ហើយ​អាច​នឹងមាន​ការផលិត​នំ​បញ្ចុក​ក្នុង​បរិមាណ​ដ៏​ច្រើន​លើសលុប​ដើម្បី​បំពេញតម្រូវការ​ទទួល​ទាន​ខុសពី​រាល់ថ្ងៃ​។ ទោះបីជា​យ៉ាងនេះ​ក្តី សម្តេច​តេ​ជោ​បាន​មើលឃើញថា អ​តី​តះ​ក្រុមប្រឆាំង​ក៏បាន​ឈ្លៀត​ឧិ​កាស​កេងចំណេញ​ដោយ វិភាគ​ថា​៖​យុទ្ធនាការ​ដូចគ្នានេះ​នឹង​ជំរុញ​ឲ្យ​ភាគី​ទាំង​២​នឹង​ឈានទៅរក​ការចចារ​នយោបាយ​។​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បញ្ជាក់ថា​៖​សុំ​កុំ​យក​បញ្ហា​ដែល​ខ្ញុំ និយាយ​នេះ​ធ្វើជា​ការវិភាគ​អ្វី​ផ្សេង​ក្រៅពី​រឿង​នំ​បញ្ចុក ព្រោះ​អ្នកខ្លះ​គិតថា វា​ជា​ជំ ហាន​ទៅដល់​ការចចារ​នយោបាយ​។​សុំ​កុំភណ្ឌ​ច្រឡំ​ខ្ញុំ​និយាយ​តែ​រឿង​នំ​បញ្ចុក​សុទ្ធសាធ និង​សាមគ្គីភាព​,​ឯកភាព​ជាតិ​តាមរយះ​ការទទួល​ទាន​នំ​បញ្ចុក​ថ្ងៃទី​៩ មិថុនា​នេះ​។​សម្តេច​តេ​ជោ​អះអាងថា​៖​គ្មាន​ការចចារ​នយោបាយ​ណាមួយ​កើតឡើង​ដាច់ខាត បើទោះបីជា​គណបក្សកាន់អំណាច និង​អ​តី​តះ​បក្សប្រឆាំង​បាន ដាក់ចេញ​នូវ​យុទ្ធនាការ​ដូចគ្នា គឺ​ទទួលទាន​នំ​បញ្ចុក​ទូទាំងប្រទេស​នា​ថ្ងៃអាទិត្យ​ទី​៩​មិថុនា​នេះ​។​នៅពេលនេះ​នំ​បញ្ចុក បាន​ក្លាយជា​របៀប​វា​រះ​នយោបាយ​របស់ រាជរដ្ឋាភិបាល និង​អតិ​តះ​ក្រុមប្រឆាំង​ខ​ណះ​ពេលកន្លងមក ក្រុមប្រឆាំង​បាន​ប្រើ​យុទ្ធនា​ការហូប​នំ​បញ្ចុក​ដើម្បី​គៀគរ​កំលាំង​រៀបចំ ផែនការ​រងចាំ​ស្វា​គម​ន៏​ទណ្ឌិត​សម រង្ស៊ី ដែល​ប្រកាស​ចូល​ស្រុក​វិញ​ក្នុង​ឆ្នាំ​២០១៩​នេះ​ក្នុង​គោលដៅ​បង្ក​ឲ្យ​មានការ​បែកបាក់​ជាតិ​ជាថ្មី​។​

លោក​ឃួ​ង ស្រេង បានលើកឡើង​ពី​កត្តា​សន្តិភាព​គឺមាន​តម្លៃ​មិនអាច​កាត់ថ្លៃ​បាន​ដែល​រកបាន​ដោយ​លំបាក ដោយ​ការយក​ជីវិត​ទៅ​ប្តូរ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុនសែន និង​ឥស្សរជន​ជាច្រើនរូប​ទៀត​ដើម្បី​ទទួលបាន​សុខសន្តិភាព និង​ការ អភិវឌ្ឍ​ន៏​រីកចម្រើន​លើ​គ្រប់​វិស័យ​ដូច​សព្វថ្ងៃ ដូច្នេះ​យើង​ត្រូវ​រក្សា​ការពារ​សុខសន្តិភាព​នេះ​ឲ្យ​បាន​៕​ ​ដោយ​៖​កូ​ឡាប​

spot_img
×