Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូរ៉េខាងត្បូង​ធ្វើ​សមយុទ្ធ​នៅក្បែរ​កោះមាន​ជម្លោះ​ជាមួយ​ជប៉ុន​

spot_img

​កងទ័ព​របស់​កូរ៉េខាងត្បូង នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​ចាប់ផ្តើម​ធ្វើ​សមយុទ្ធ​ការពារ​ខ្លួន នៅក្បែរ​កោះមាន​ជម្លោះ Dokdo ដែល​ជប៉ុន​ហៅថា កោះ Takeshima​។ នេះ​បើ​តាម​ការចេញផ្សាយ​របស់​ទីភ្នាកងា​រសារ​ព៌តមាន​ចិន Xinhua​។​

​កងទ័ពជើងទឹក​របស់​កូរ៉េ​ត្រូវបាន​ដកស្រង​សម្តី​ដោយសារព៌ត​មាន​ក្នុង​ស្រុក​ថា ការធ្វើ​សមយុទ្ធ​ការពារ​ដែន​កោះ Dokdo នឹង​ត្រូវ​ធ្វើឡើង​រយៈពេល ២​ថ្ងៃ​ចាប់ពី​ថ្ងៃនេះ​ទៅ ក្នុង​គោលបំណង​ការពារ​ប្រឆាំងនឹង​ការឈ្លានពាន​របស់​កង​ទ័ព​ខាងក្រៅ​។​

​សមយុទ្ធ​ដែនទឹក​នេះ មាន​ការចូលរួម​ពី​នាវាចំបាំង ៥​គ្រឿង រួម​ទាំង​នាវា​ពិឃាត​ទំងន់ ៣.២០០​តោន​ផងដែរ ព្រមទាំង​យន្តហោះ​ល្បាត​ដែនទឹក យន្តហោះ​ចំបាំង និង​ឧទ្ធម្ភាគចក្រ​ជាច្រើន​គ្រឿង​។​

​នេះ​គឺជា​ការធ្វើ​សមយុទ្ធ​លើក​ទី ២​ហើយ​ដើម្បី​ការពារ​ដែន​កោះ Dokdo ចាប់តាំងពី​ប្រធានាធិបតី​ម៉ូ​ន ជេ​អ៊ីន ឡើងកាន់​តំណែង​កាលពី​ខែ​ឧសភា​។ សមយុទ្ធ​លើក​មុន ធ្វើឡើង​កាលពី​ខែមិថុនា​។​

​ប្រទេស​ជប៉ុន​ប្រឆាំង​តវ៉ា​ទៅ​នឹង​ការធ្វើ​សមយុទ្ធ​របស់​កូរ៉េខាងជើង​នៅក្បែរកោះ Dokdo​។​

​ប្រទេស​កូរ៉េខាងត្បូង​យក​បាន​កោះ Dokdo មក​គ្រប់គ្រង​វិញ ក្រោយពេល​រំដោះប្រទេស​ចេញពី​របប​អាណានិគម​ន​ជប៉ុន​ដែល​គ្រប់គ្រង​ឧបទ្វីប​កូរ៉េ​ពី​ឆ្នាំ ១៩១០ ដល់​ឆ្នាំ ១៩៤៥​។ កោះ​នេះ ត្រូវបាន​ដាក់​បញ្ជូល​ជា​របស់​ជប៉ុន​ក្នុងកំឡុ​ង​ពេល​ធ្វើ​អ​នា​និគម​ន៍​៕ សុភ័ក្ត្រ​

 

spot_img
×