Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វិធានការ​ជាច្រើន បញ្ចៀស​ពី​គ្រោះថ្នាក់​ដោយ​រន្ទះបាញ់ បង្ក​ឲ្យ​មនុស្ស និង​សត្វ ស្លាប់ និង​របួស​

spot_img

​ភ្នំពេញ ​៖ ​អធិការដ្ឋាន​នគរបាល​ស្រុក​មេមត់ នៅ​ថ្ងៃទី​៨​មិថុនា បានចេញ​នូ​វិធានការ​ជាច្រើន ដើម្បី​ប្រាប់​ដល់​ពលរដ្ឋ បញ្ចៀស​ពី​គ្រោះថ្នាក់​ដោយ​រន្ទះបាញ់ ដែល​តែងតែ​បង្ក​ឲ្យ​មនុស្ស និង​សត្វ ស្លាប់ និង​របួស​។ របៀប​ការពារ​រន្ទះបាញ់ សូម​ចែករំលែក​ផង​ដើម្បី​យល់ដឹង​ត​គ្នា​….!

​អធិការដ្ឋាន​នគរបាល​ស្រុក​មេមត់ បាន​លើកឡើងថា ​រន្ទះ​កើត​ដោយ​បាតុភូត​អគ្គិសនី​ធម្មជាតិ​មាន​កម្លាំង​រាប់​មឺ​ន​វ៉ា​ត់​វ៉ុល​ដែល​កើត​ពីរ​ពពក​ទឹក​ប៉ះគ្នា ប៉ូល​បូក​ដក​បង្កើត​អគ្គិសនី​នោះ​ឡើង និង រក​ទី​ខ្ពស់​ណាមួយ​ចំលងមក​ផែនដី ។​

​វិធាន​ការដែល​ត្រូវមាន​ការប្រុងប្រយ័ត្ន​មួយចំនួន​ដូចជា ៖

1) កុំ​ដើរ​កាន់​ចប​ឬ​ប៉ែល​ឬ​បើក​ត្រាក់ទ័រ​ពេល​កំពុង​ភ្លៀង …​។​

2) ​កុំ​កាន់​ទូរស័ព្ទ​ឬ​កា​ម៉េ​រ៉ា​ពេល​កំពង់​មេឃ​រកកលភ្លៀង ឬ ដើរ​កណ្តាលវាល ត្រូវ​ចូល​ជ្រក​ក្រោមផ្ទះ​គេ​សិន ។​

3)​កុំ​ជ្រក​ក្រោម​ដើមឈើ​ព្រោះ​រន្ទះ​ចំលង​អគ្គិសនី​លឿន​ណាស់​ពី​ចុងឈើ​មក​គល់​និង​ចូល​ផែនដី ហើយ​កំលាំង​ភ្លើង​រាប់លាន​វ៉ុល​។​

4)បើ​ឃើញ​ភ្នែក​បន្ទូល​ភ្លើង​មិន​ស្រួល​ត្រូវ​យកដៃ​បិត​ត្រចៀក​អង្គុយ​ចុះ កុំ​នៅក្បែ​ទឹក​។​

5)បើ​ត្រូវ​រន្ទះ​រួចហើយ​អ្នក​ត្រូវយក​អ្នករបួស​ទៅ​ពេទ្យ​អោយ​លឿន​បើ​គ្មាន​ពេទ្យ​នៅក្បែ​ចូរ​រក​កន្លែង​ដី​ផុ​ក​យក​អ្នក​ត្រូវ​រន្ទះ​ប្រលាក់​ដី​ផុ​ក​អោយ​អគ្គិសនី​ចំលង​ចូល​ផែនដី​អោយ​លឿន បួន​5​នាទី និង ធ្វើ​ចង្វាក់បេះដូង​អោយ​ដើរ និង ផ្លុំ​ខ្យល់​ចូល​សួត​។​

​វិធី​បុរាណ​គេ​ឆ្អឺ​ភ្លើង រហូត​អ្នកនោះ​ដឹងខ្លួន តែ​អត្រា​រស់​តិច​បំផុត ។

៦. ឧបករណ៍​ដែល​ងាយ​ឆ្លង​ចរន្តអគ្គិសនី អា​ស្រូប​រន្ទះ មានដូចជា ៖ ឌុយ​ភ្លើង ទូរស័ព្ទ ក្បាល​រ៉ូ​ប៊ី​ណេ ទឹក ទូទឹកកក ទូរទស្សន៍ ឬ​​ស៊ុមបង្អួច​ជាដើម​-​ល​- ៕​ ដោយ​៖​កូ​ឡាប​

spot_img
×