Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធនាគារហត្ថាកសិករលីមីធីត មិនខ្វល់ពីសន្តិសុខកើតជំងឺ​

spot_img

​ភ្នំពេញ ៖ សន្តិសុខយាមធនាគារហត្ថាកសិករម្នាក់ មានជំងឺមិនស្រួលខ្លួន ហើយបាននិយាយថាគេមិនស្រួលខ្លួន តែគ្មានអ្នកចាប់អារម្មណ៍ក៏សុខចិត្តដេកយាមរហូតដល់គាំងបេះដូងស្លាប់ ។

​ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ ២០១៩ វេលាម៉ោង ៨និង៣០នាទីព្រឹក នៅអាគារ លេខ៦៧អា ផ្លូវ ២៨៩ ក្រុម៦៨ ភូមិ១៤ សង្កាត់បឹងកក់ទី ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

​ជនរងគ្រោះមានឈ្មោះចាន់ ហឿ ន ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរជាបុគ្គលិកក្រុមហ៊ុនសន្តិសុខប៊េសប្រចាំការ នៅធនាគារហត្ថាកសិករ មានស្រុកកំណើតនៅភូមិត្រស់ ឃុំត្រស់ ស្រុករមាសហែក ខេត្តស្វាយរៀង ។

​មុនពេលកើតហេតុជនរងគ្រោះ(សព) បាននិយាយប្រាប់ថា មិនសូវស្រួលខ្លួន រួចធ្វើការធម្មតារហូតដល់វេលា ម៉ោង៥និង៥១នាទីព្រឹក ក្មួយបានដើរចេញពីផ្ទះលេខ ៦១ ផ្លូវ ២៨៩ សង្កាត់បឹងកក់ ទី២ ខណ្ឌទួលគោក មកអង្រួនជើងជនរងគ្រោះ តែមិនភ្ញាក់រហូតដល់ម៉ោងកើតហេតុវេលាម៉ោង៨និង២២នាទី ក្មួយមកអង្រួនជើង ម្តងទៀត ទើបដឹងថាពូរបស់ខ្លួនបានស្លាប់បាត់ទៅហើយ ។

​ឆ្លងតាមការពិនិត្យរបស់ការិយាល័យជំនាញបច្ចេកទេស វិទ្យាសាស្ត្រ លោកវេជ្ជបណ្ឌិតនង វណ្ណារ័ត្ន បានសន្និដ្ឋានថា ជនរងគ្រោះ ស្លាប់ដោយគាំងបេះដូង (ជំងឺលើសឈាម) ។

បច្ចុប្បន្ន សាកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×