Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច ​ហ៊ុន ​សែន អរគុណ​ដល់​ជនរួមជាតិ ដែល​រួម​គ្នាហូប​នំ​បញ្ចុក សាមគ្គី​មហា​គ្រួសារ​ខ្មែរ​

spot_img

​ភ្នំពេញ ​៖ ​បន្ទាប់​ពី​ព្រឹត្តិការណ៍​ហូប​នំ​បញ្ចុក​សាមគ្គី​នៅ​ទូទាំង​ប្រទេស​រួចមក សម្ដេច​តេជោ​ហ៊ុនសែន នៅ​ថ្ងៃ​ទី ១០ ខែ​មិថុនា​នេះ បាន​ថ្លែង​សារ អរគុណ​បងប្អូន​ជនរួមជាតិ សមាជិក​សមាជិកា​រគ​ណ​បក្ស មន្ត្រីរាជការ អាជ្ញាធរ សមត្ថកិច្ច កូន​ក្មួយ​យុវជន ម្ចាស់​ក្រុមហ៊ុន សមាគម និង​សប្បុរសជន​ទាំងអស់ ដែល​បាន​រៀបចំ​ហូប​នំ​បញ្ចុក​ជួបជុំគ្នា​ជា​មហា​គ្រួសារ​ខ្មែរ​។

​សម្តេច​តេជោ​បាន​បន្ថែម​ថា​ ​នៅពេលដែល​យើង​ហូប​នំ​បញ្ចុក គឺ​យើង​នឹក​ទៅ​ដល់​មិត្តភាព សាមគ្គីភាព ការស្រឡាញ់​រាប់អាន និង​ឯកភាព​ជាតិ​យើង​នៅ​ក្រោម​ម្លប់​សន្តិភាព និង​ការអភិវឌ្ឍន៍​។

​ជូនពរ​បងប្អូន​សុខ​សប្បាយ នឹង​បន្ត​ជួយ​ទិញ ជួយ​ហូប​នំ​បញ្ចុក​ខ្មែរ និង​បន្ត​ចូលរួម​ជួយ​លើកតម្កើង​គុណភាព​ម្ហូបអាហារ និង​នំ​ចំណី​របស់​ប្រទេស​យើង​នៅ​គ្រប់​ទីកន្លែង​។​

​យើង​ចងចាំ​ទិវា​ហូប​នំ​បញ្ចុក​ជុំ​គ្នា​ថ្ងៃ​នេះ​ដែល​បាន​ពង្រឹង​នូវ​ស្មារតី​សាមគី្គភាព មិត្តភាព ឯកភាព​ជាតិ និង​ការស្រឡាញ់​រាប់អាន​រវាង​គ្នា​នឹង​គ្នា​ដើម្បី​ជាតិ​សាសន៍​យើង​កាន់តែ​រឹងមាំ​នៅ​ក្រោម​ម្លប់​នៃ​សន្តិភាព​ដែល​យើង​បាន​មក​ដោយ​លំបាក​បំផុត​។​

​អរគុណ​បងប្អូន​ខ្មែរ​ដែល​រស់នៅ​ឯ​បរទេស ដែល​បាន​ចូលរួម​ហូប​នំ​បញ្ចុក​ជាមួយ​ក្រុម​គ្រួសារ និង​សហគម​ខ្មែរ នៅតាម​បណ្តា​រដ្ឋ និង​តាម​ទីក្រុង​នានា ដើម្បី​បង្ហាញ​ពី​សាមគ្គីភាព មិត្តភាព និង​ការស្រឡាញ់​រាប់អាន​រវាង​ខ្មែរ ទោះបី​បងប្អូន​កូន​ក្មួយ​បាន​ទៅ​រស់នៅ​ឯ​បរទេស​ហើយ​ក្តី​។

​យើង​ចងចាំ​ទិវា​ហូប​នំ​បញ្ចុក​ថ្ងៃនេះ​ដើម្បី​ពង្រឹងស្មារតី​សាមគី្គភាព រួបរួម​ឯកភាព​ជាតិ និង​ការស្រឡាញ់​ជាតិ​មាតុប្រទេស​នៅ​ក្រោម​ម្លប់​សន្តិភាព​ដែល​យើង​បាន​មក​ដោយ​លំបាក​បំផុត​។​

​អរគុណ​បងប្អូន​ជនរួមជាតិ សមាជិក​សមាជិកា​រគ​ណ​បក្ស មន្ត្រីរាជការ អាជ្ញាធរ សមត្ថកិច្ច កូន​ក្មួយ​យុវជន ម្ចាស់​ក្រុមហ៊ុន សមាគម និង​សប្បុរសជន​ទាំងអស់ ដែល​បាន​រៀបចំ​ហូប​នំ​បញ្ចុក​ជួបជុំគ្នា​ជា​មហា​គ្រួសារ​ខ្មែរ​។

​នៅពេលដែល​យើង​ហូប​នំ​បញ្ចុក គឺ​យើង​នឹក​ទៅ​ដល់​មិត្តភាព សាមគ្គីភាព ការស្រឡាញ់​រាប់អាន និង​ឯកភាព​ជាតិ​យើង​នៅ​ក្រោម​ម្លប់​សន្តិភាព និង​ការអភិវឌ្ឍន៍​។

​ជូនពរ​បងប្អូន​សុខ​សប្បាយ នឹង​បន្ត​ជួយ​ទិញ ជួយ​ហូប​នំ​បញ្ចុក​ខ្មែរ និង​បន្ត​ចូលរួម​ជួយ​លើកតម្កើង​គុណភាព​ម្ហូបអាហារ និង​នំ​ចំណី​របស់​ប្រទេស​យើង​នៅ​គ្រប់​ទីកន្លែង​។​

​យើង​ហូប​នំ​បញ្ចុក​ពង្រឹង​សាមគ្គី ភាព និង​លើកតម្កើង​អត្តសញ្ញាណ​ជាតិ​​យើង​ហូប​នំ​បញ្ចុក​ថ្ងៃនេះ គឺ​បាន​លើកតម្កើង​ពី “​សញ្ញាណ​នំ​បញ្ចុក​ជាតិ​” របស់​ខ្មែរ​យើង​ផង​ដែរ​។ តាមពិត​នំ​បញ្ចុក​គឺ​មាន​គុណភាព និង​គុណប្រយោជន៍​ល្អ​ខ្លាំងណាស់​សម្រាប់​សុខភាព រាប់​តាំង​ពី​សម្ល​រសាច់​ត្រី និង​គ្រឿងផ្សំ​ដែល​សុទ្ឋសឹង​ជា​សារធាតុ​ជំនួយ​ដល់​សុខភាព​ទាំងអស់​។

​ក្រៅពី​នំ​បញ្ចុក សូម​បងប្អូន​ចូលរួម​លើកតម្កើង​ម្ហូបអាហារ និង​នំ​ចំណី​របស់​ខ្មែរ​យើង​។ ទន្ទឹមនឹងនេះ​ដែរ គឺ​យើង​ចូលរួម​ដាំ​ដុះ និង​ប្រើប្រាស់​បន្លែ​ផ្លែឈើ​គ្មាន​ជាតិគីមី កាត់បន្ថយ​ការ​នាំចូល​ផលិតផល​ដែល​មាន​ជីគីមី ដើម្បី​សុខភាព​យើងទាំងអស់គ្នា​។​

​ទាំង​បងប្អូន​ជនរួមជាតិ​អ្នក​កាន់​ពុទ្ឋសាសនា និង​បងប្អូន​ខ្មែរ​ឥស្លាម ព្រមទាំង​សាសនា​ដទៃទៀត យើង​ហូប​នំ​បញ្ចុក​ជាមួយគ្នា ដើម្បី​រិត​ចំណងមិត្តភាព សាមគ្គីភាព និង​ការស្រឡាញ់​រាប់អាន​គ្នា​អោយ​កាន់តែ​ល្អ​រឹងមាំ​។ ទោះបី​ក្រោយពី​ហូប​នំ​បញ្ចុក​ហើយ​ក្តី ក៏​យើង​នៅ​តែ​ស្រឡាញ់​រាប់អាន​គ្នា​ជា​មហា​គ្រួសារ​ខ្មែរ ដោយ​មិន​ប្រកាន់​រើសអើង​ទៅ​លើ​ជំនឿ​សាសនា និង​និន្នការន​យោបា​យ​ឡើយ​។​

​ទាំង​បងប្អូន​កូនក្មួយ​កម្មករ កម្ម​ការ​នី អាជ្ញាធរ សមត្ថកិច្ច និង​មន្ត្រីរាជការ​គ្រប់​លំដាប់ថ្នាក់ យើង​ហូប​នំ​បញ្ចុក​ជាមួយគ្នា​ថ្ងៃនេះ​ដោយ​ទឹកមុខ​ញញឹម​រីករាយ ដែលប​ង្ហ​ញាពី​ក្តីស្រឡាញ់​រាប់អានដ៏​ជ្រាលជ្រៅ​រវាង​ជាតិ​សាសន៍​យើង​។

​សេចក្តីស្រឡាញ់​រាប់អាន និង​សាមគ្គីភាព​រវាង​ខ្មែរ​យើង​ទាំងអស់គ្នា​នេះហើយ ដែល​ធ្វើអោយ​ជាតិ​យើង​រឹងមាំ ហើយ​ការអភិវឌ្ឍន៍​ប្រទេស​ជាតិ​ក៏​កាន់តែ​ឆាប់​រីកចម្រើន​លឿន​ទៅមុខ​៕​ ដោយ​៖​កូឡាប​

spot_img
×