Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាល​ខណ្ឌ​ដូនពេញ បង្ក្រាប​មុខសញ្ញាចែកចាយ​គ្រឿងញៀន​ដ៏​ធំ​មួយ​

spot_img

​ភ្នំពេញ ​៖ អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ បានឲ្យដឹងថា នៅ​ថ្ងៃ​ទី​១០ ខែ​ឧសភា ឆ្នាំ​២០១៩ វេលា​ម៉ោង​០១និង៣០​នាទី​រំលង​អធ្រាត្រ ដោយ​អនុវត្តន៍​តាម​បញ្ជា​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​លោក​ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការ​រង និង​ជា​ស្នងការ​រាជធានី​ភ្នំពេញ កំលាំង​ជំនាញ​នៃ អធិការដ្ឋានប៉ុស្តិ៍ បាន​បើក​ការស្រាវជ្រាវ​បង្ក្រាប​ករណី​ជួញដូរ​នូវ​សារធាតុ​ញៀន ស្ថិត​នៅ​ចំណុច​ផ្លូវ​រថភ្លើង R6 ក្តាន់​ពីរ ក្រុម​៣៩ ភូមិ​៣ សង្កាត់​ស្រះចក ។​

​នគរបាល​ខណ្ឌ​ដូនពេញ​បានដឹងថា ជា​លទ្ធផល​នៃ​កិច្ច​ប្រតិបត្តិការណ៍​នេះ កម្លាំង​សមត្ថកិច្ច បាន​ធ្វើ​ការឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៥​នាក់​មាន​រួម​មាន​ ៖

១/​ឈ្មោះ នី ម៉ាណេត ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​បន្ទប់​ជួល​ទីតាំង​ខាងលើ (​ជួញដូរ​គ្រឿងញៀន​)​។​

២/​ឈ្មោះ ឆ​យ បូរ៉ា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ទីតាំង​ខាងលើ (​ជួញដូរ​គ្រឿងញៀន​)​។​

៣/​ឈ្មោះ សុ វ​ត្ត្រា ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជនជាតិខ្មែរមុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​សង្កាត់​ស្ទឹងមានជ័យ(​ប្រើប្រាស់​គ្រឿងញៀន​)​។​

៤/​ឈ្មោះ ហម រត្ន័​ថា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ ម្តុំ​រោងចក្រ​ឆ្នាំង ភូមិ​២ សង្កាត់​ស្រះចក (​ប្រើប្រាស់​គ្រឿងញៀន​)​។​

៥/​ឈ្មោះ សាយ សម្ភព​បញ្ញា ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ ទីតាំង​ខាងលើ (​ប្រើប្រាស់​គ្រឿងញៀន​)​។

វត្ថុតាង​ចាប់​យក​រួមមាន​ ៖ ​ក្រាម​ពណ៌​សរ​ថ្លា​សង្ស័យ​ជា​គ្រឿងញៀន​ចំនួន​៥១៩​កញ្ចប់ ក្នុងនោះ​មាន​០៥​កញ្ចប់​ធំ​។ ជញ្ជីង​ថ្លឹង​គ្រឿងញៀន​ចំនួន​០១ ។ ដាវ​កែឆ្នៃ​ចំនួន​០១​ដើម​។ ថង់​សម្រាប់​ច្រក​គ្រឿងញៀន​មួយចំនួន​។​ ​ឧបករណ៍ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន​។ ទូ​ហ្គេម​បាញ់​ត្រី​ចំនួន​០១​គ្រឿង​។ ម៉ូតូ​ម៉ាក​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ស្ពឺ 1F 0041 ។​ ប្រាក់​រៀល​ចំនួន បី​មុឺន​ពី​ពាន់​(៣២០០០៛)​។​

​ចំពោះមុខ​កម្លាំង​ជំនាញ​ខណ្ឌ ប៉ុសិ៍្ត កំពុង​យក​ចម្លើយ បន្ត​ស្រាវជ្រាវ​រក​បក្ខពួក​និង ក្រុម​ដទៃ​ផ្សេងទៀត ព្រមទាំង​កសាង​សំណុំរឿង ដើម្បី​បញ្ជូន​ទៅ សាលាដំបូង​រាជធានី​ភ្នំពេញ​អនុវត្ត​តាម​នីតិវិធី​៕​ ​ដោយ​៖​កូឡាប​

spot_img
×