Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាជន​ហុងកុង​រាប់សែន​នាក់ ហែរ​ក្បួន​ប្រឆាំង​ច្បាប់​ដែល​អនុញ្ញាតឲ្យ​ធ្វើ​បត្យាប័ន​អ្នកទោស​ទៅចិន​

spot_img

​ប្រជាជន​ហុងកុង​រាប់សែន​នាក់ បានធ្វើការ​ហែរ​ក្បួន​កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​នេះ ដើម្បី​សម្តែង​ការតវ៉ា​ប្រឆាំង​ទៅនឹង​ច្បាប់​ធ្វើ​បត្យាប័ន ដែល​អ្នក​រិះគន់​បាន​សម្តែង​ការព្រួយបារម្ភ​ថា ច្បាប់​នោះ​អាច​ឲ្យ​ចិន ដាក់​សម្ពាធ​នៅលើ​គូបដិបក្ស​របស់ខ្លួន​នៅក្នុង​ទឹកដី​ហុងកុង​។ នេះ​បើ​តាម​ការចុះផ្សាយ​របស់ BBC​ ។​

​សេចក្តីព្រាង​ច្បាប់​ធ្វើ​បត្យាប័ន​ដ៏​ចម្រូងចម្រាស់ នឹង​មាន​ការអនុញ្ញាតឲ្យ​បញ្ជូន​ជនសង្ស័យ​ទៅ​កាន់​ប្រទេស​ចិន​ដើម្បី​ធ្វើ​ការកាត់ក្តី​។​

​អ្នករៀបចំ​ការតវ៉ា បាន​និយាយថា មាន​មនុស្ស ១​លាន​នាក់​ បាន​ធ្វើការ​ហែរ​ក្បួន​ដ៏​ធំ​បំផុត​ដែល​មិន​ធ្លាប់​មាន​ក្នុង​រយៈពេល ២០​ឆ្នាំ​ចុងក្រោយ​។ ប៉ូលីស​បញ្ជាក់ថា មាន​អ្នក​តវ៉ា​ជិត ២៥០.០០០​នាក់​។​

​ក្រោយពេល​មាន​ការដើ​រហែរ​ក្បួន​ចប់ មាន​ផ្ទុះ​ការប៉ះទង្គិច​គ្នា​រវាង​អ្នក​តវ៉ា​រាប់រយ​នាក់ ជាមួយនឹង​ប៉ូលីស​។​

​អ្នក​តវ៉ា​ជា​ច្រើន​បាន​ព្យាយាម​សម្រុកចូល​អាគារ​ក្រុមប្រឹក្សា​ច្បាប់ ដោយ​បាន​បោះ​របាំង​ដែល​ប៉ូលីស​រប៉ាត់រប៉ាយ ហើយ​ប៉ូលីស​បាន​ប្រើប្រាស់​ដំបូង និង​ស្ព្រៃ​យ៍​បាញ់​។​

​អ្នក​រិះគន់ បាន​និយាយថា សេចក្តីព្រាងច្បាប់​នោះ នឹង​ត្រូវបាន​គេ​ដាក់​ក្រោម​ប្រព័ន្ធ​យុត្តិធ៌ម​ចិន ដែល​វា​នឹង​ធ្វើឲ្យ​មាន​ការបាត់បង់​ឯករាជ្យ​ភាព​របស់​ប្រព័ន្ធ​ច្បាប់​របស់​ទីក្រុង​ហុងកុង​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុភ័​ក្រ​

​ប្រភព​៖ BBC​

spot_img
×