Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យុវជន ​២​នាក់​ស្លាប់ ក្នុង​គ្រោះថ្នាក់​ម៉ូតូ​ ២​គ្រឿង​ បុក​គ្នា​លើ​ផ្លូវលំ​

spot_img

​កំពង់ឆ្នាំង ​៖ នា​ថ្ងៃ​ទី​៩ ខែ មិថុនា ឆ្នាំ ២០១៩ វេលា​ម៉ោង ១៥និង៣០​នាទី នៅលើ​ផ្លូវលំ​ក្រាល​គ្រួស​ក្រហម ត្រង់​ចំណុច​មុខ​ផ្ទះ​ឈ្មោះ យាយ​រុន ក្នុង​ភូមិសាស្ត្រ​ភូមិ​កោះ​ខ្ទុម ឃុំ​ជៀប ស្រុក​ទឹកផុស ខេត្ត​កំពង់ឆ្នាំង មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​ម៉ាក HONDA C125 ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ កំពង់ឆ្នាំង 1B-5187 បើកបរ​ដោយ​ឈ្មោះ ជន ផល្លា ភេទ​ប្រុស អាយុ ២៤ ឆ្នាំ រស់នៅ​ភូមិ​ស្រែ​ព្រិច ឃុំ​អភិវឌ្ឍន៍ ស្រុក​ទឹកផុស ខេត្ត​កំពង់ឆ្នាំង ក៏​បាន​បុក​ជាមួយ​ម៉ូតូ ០១ គ្រឿង​ម៉ាក HONDA C125 ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ បាត់ដំបង 1A-7754 បើកបរ​ដោយ​ឈ្មោះ សួង រ៉ុម ភេទ ប្រុស អាយុ ២០ ឆ្នាំ រស់នៅ​ភូមិ​កោះ​ខ្ទុម ឃុំ​ជៀប ស្រុក​ទឹកផុស ខេត្ត​កំពង់ឆ្នាំង​។​

​ដោយ​មាន​អ្នករួមដំណើរ ០១ នាក់ ឈ្មោះ វ៉ែន សុភា​ស់ ភេទ​ប្រុស អាយុ ២៣ ឆ្នាំ រស់នៅ​ភូមិ​ជាមួយ​អ្នកបើកបរ​ម៉ូតូ ក្នុង​ដំណើរ​ច្រាស់ទិស​គ្នា ហើយ​ម៉ូតូ​នោះ ក៏​បាន​ជំរុល​ល្បឿន​ទៅ​បុក​អ្នក​ថ្មើរជើង ០១​នាក់​ឈ្មោះ អោ បឿន ភេទ​ប្រុស អាយុ ៦២ ឆ្នាំ រស់នៅ​ភូមិ​កោះ​ខ្ទុម ឃុំ​ជៀប ស្រុក​ទឹកផុស ខេត្ត​កំពង់ឆ្នាំង បណ្តាលអោយ​ស្លាប់​មនុស្ស ០២ នាក់​ប្រុស (​អ្នកបើកបរ ០១ នាក់ ឈ្មោះ សួង រ៉ុម និង​អ្នករួមដំណើរ ០១​នាក់​ឈ្មោះ ជន ផល្លា​) រងរបួស ០២​នាក់​ធ្ងន់​ប្រុស អ្នកបើកបរ ០១​នាក់ និង​អ្នក​ថ្មើជើង ០១​នាក់ ខូចខាត​ម៉ូតូ ០២​គ្រឿង​ធ្ងន់​។​

​កម្លាំង​បាន​ចាប់​យក​មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ទឹកផុស ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​ទៅតាម នីតិវិធី​ច្បាប់​៕​ ​ដោយ ​៖​ កូឡាប​

spot_img
×