Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទោះ​អា​មេ​រិច​ស្នើប្រេ​ស៊ីល​បញ្ជាក់វិញថា គ្មាន​ការហាមឃាត់​ប្រព័ន្ធ 5G របស់ ​Huawei នៅ​ទឹកដី​ខ្លួន​ទេ​

spot_img

អនុ​ប្រធានាធិបតី​ប្រេ​ស៊ីល លោក Hamilton Mourao បាន​ថ្លែងថា នឹង​គ្មាន​ការហាម​ឃាត់ក្រុមហ៊ុន​​បច្ចេកវិទ្យា​របស់​ចិន Huawei មិនឲ្យ​ធ្វើ​ប្រតិបត្តិ​ការប្រព័ន្ធ 5G នៅក្នុង​ទឹកដី​របស់​ប្រេ​ស៊ីឡើយ​។​

​លោក​បាន​ថ្លែងថា រដ្ឋាភិបាល​របស់​លោក​មិន​ដែល​គិត​អំពី​ការ​ហាមប្រាម Huawei នៅ​ប្រេ​ស៊ីល​សោះឡើយ​។​

​លោក​ថ្លែង​កាលពី​ថ្ងៃ​សុក្រ​កន្លងទៅ​ថា “​មិន​មាន​ការ​ហាមឃាត់​ទេ គ្មានទេ​។ ប្រទេស​ពួកយើង​ត្រូវការ​សហ​មា​ហ​រ័ណកម្ម​ឌីជីថល​។ នៅពេល​អ្នកធ្វើ​ដំណើរ​ឆ្ងាយ​ចេញ​ពី​រដ្ឋធានី Brasilia ៥០​គីឡូម៉ែត្រ វា​នឹង​មិន​មាន​សេវា​ទូរស័ព្ទ​នោះទេ​”​។​

​លោក​បញ្ជាក់ថា ប្រធានាធិបតី​ប្រេ​ស៊ីល លោក Jair Bolsonaro ត្រូវបាន​ប្រធានាធិបតី​អា​មេ​រិច ដូ​ណា​ល់ ត្រាំ ស្នើ​ឲ្យធ្វើ​ការបដិសេធ​បច្ចេកវិទ្យា​របស់​ចិន កំឡុង​ដំណើរ​ទស្សនៈកិច្ច​របស់​លោក​ទៅ​កាន់ សហរដ្ឋ​អា​មេ​រិច​កាលពី​ខែ មីនា​កន្លងទៅនេះ​។​

​សូមបញ្ជាក់​ថា អា​មេ​រិច​បាន​បញ្ចុះបញ្ចូល​សម្ព័ន្ធ​មិត្ត​របស់​ខ្លួន​ជាច្រើន​មិនឲ្យ​ទទួល​យក​បច្ចេ​ក​វិទ្យារ​បស់​ចិន ដោយ​អះអាង​អំពី​បញ្ហា​សន្តិសុខ​ជាតិ ដោយ​ចោទ​ថា រដ្ឋាភិបាល​ចិន​អាច​នឹង​ប្រើប្រាស់​ឧបករណ៍​របស់ Huawei ដើម្បី​ធ្វើ​ចារ​កម្ម ប៉ុន្តែ​ត្រូវបាន​ស្ថាបនិក Huawei ធ្វើការ​បដិសេធ និង​បាន​លើកឡើង​ថា ក្រុមហ៊ុន​លោក​មិនមាន​ទំនាក់ទំនង​ជាមួយ​នឹង​រដ្ឋាភិបាល​ចិន​នោះទេ​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុភ័​ក្រ​

​ប្រភព​៖ Xinhua​

spot_img
×