Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនជាតិ​ចិន​ម្នាក់ ផឹកស្រា​ស្រវឹង ចុះ​មុជទឹក​អាង ក្នុង​សណ្ឋាគារ ប៉ា​រ៉ា​ឌី​ស​អង្គរ​វិឡា លង់ទឹក​ស្លាប់​

spot_img

​សៀមរាប​៖ នគរបាល​ខេត្តសៀមរាប បានឱ្យដឹងថា ជនជាតិ​ចិន​ម្នាក់ ផឹកស្រា​ស្រវឹង ចុះ​មុជទឹក​អាង ក្នុង​សណ្ឋាគារ ប៉ា​រ៉ា​ឌី​ស​អង្គរ​វិឡា លង់ទឹក​ស្លាប់ នៅវេលា​ម៉ោង​២០​និង​៤០​នាទី​ថ្ងៃ​សៅរ៍ ៦​កើត ខែ​ជេស្ឋ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​៨ ខែមិថុនា ឆ្នាំ​២០១៩ ស្ថិតនៅ​ត្រង់​ចំណុច​សណ្ឋាគា​រ ប៉ា​រ៉ា​ឌី​ស​អង្គរ​វិឡា ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្លក្រាម ក្រុង​ខេត្ត​សៀម​រាម​។ ករណី​នេះ​នគរបាល បាន​ធ្វើ​កោសល្យវិច័យ បញ្ជាក់ថា ជនជាតិ​ចិន​រូបនោះ ស្លាប់​ដោយ​ជំងឺគាំងបេះដូង​។​

​តាម​ការបញ្ជាក់​ពី​សមត្ថកិច្ច​ជំនាញ បានឲ្យដឹងថា ៖​សព​ជនរងគ្រោះ​ឈ្មោះ KECHNGIN ភេទ​ប្រុស ឆ្នាំ​កំណើត​1987 ជនជាតិ​ចិន បាន​ចូល​មក​ព្រះរាជាណាចក្រ​កម្ពុជា តាម​ច្រ​ទ្វា​រប្រ​លាន​យន្តហោះ​ខេត្តសៀមរាប កាលពី​ថ្ងៃ​ទី​០៦ ខែមិថុនា ឆ្នាំ​២០១៩ ហើយ​បាន​មក​ស្នាក់នៅ​ក្នុង​សណ្ឋាគារ​កើតហេតុ​ខាងលើ​។​

​បើ​តាម​ព័ត៌មាន​សាកសួរ​បំភ្លឺ ពី​បុគ្គលិក​ដែល​ប្រចាំការ នៅ​សណ្ឋាគារ បានឲ្យដឹងថា នៅវេលា​ម៉ោង ២០​នឹង​២៥​នាទី ថ្ងៃទី​០៨ ខែមិថុនា ឆ្នាំ​២០១៩ ក្រោយ​ពី​ហូបបាយ​នឹង​ផឹកស្រា​រួចមក ជនរងគ្រោះ​បាន​បបួលគ្នា​ទៅ​ងូតទឹក​អាង​លេង ដែល​មាន​គ្នា​៤​នាក់ ជនជាតិ​ចិន​ដូចគ្នា លុះដល់​ម៉ោង​២០​និង​៤០​នាទី ក៏​បាន​ឮ​សំឡេង​ស្រែកហៅ​ឲ្យជួយ ថា​មាន​មនុស្ស​លង់ទឹក លុះ​បុគ្គលិក​សណ្ឋាគារ​មកដល់​បានឃើញ មនុស្ស​លិច​នៅ​បាត​អាង ហើយ​បាន​ស្រង់​លើក​មក​លើ ហើយ​ក៏​រាយការណ៍​ប្រាប់​ប៉ូលីស​។ កា​ពិនិត្យ​សាកសព​នៅ​លើ​ខ្លួន​សព ពុំ​មាន​ស្នាក់​ស្នាម​អ្វី​ទេ ការជួយ​សង្គ្រោះ ពុំ​មាន​ទឹក​ចេញ​តាម​មាត់ មានតែ​កំអួត​ចេញ​បាយ ហើយ​ធុំក្លិន​តែ​ស្រា​។​

​ផ្អែក​តាម​ការសន្និដ្ឋាន​ន​របស់​សមត្ថកិច្ច​ជំនាញ ផ្នែក​កោសល្យវិច័យ បាន​បញ្ជាក់​ប្រាប់ឲ្យដឹង​ថា សព​ជនរងគ្រោះ​ស្លាប់ ដោយសា​គាំងបេះដូង នៅក្នុង​ទឹក​អាង​។ ចំពោះ​សព​ជនរងគ្រោះ ត្រូវបាន​យក​ទៅ​រក្សាទុក នៅ​មន្ទីរពេទ្យ​រ៉ូយ៉ាល់​អង្គរ ដើម្បី​រងចាំ​ក្រុមគ្រួសារ មក​ទទួលយក ៕​ ដោយ​៖​កូឡាប​

spot_img
×