Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយករដ្ឋមន្ត្រី​ជប៉ុន​ទៅ​អុីរ៉ង់ ដើម្បី​ជួយ​ធ្វើ​អាជ្ញាកណ្តាល​បន្ធូរបន្ថយ​កម្តៅ​រវាង​អា​មេ​រិច និង​អុីរ៉ង់

spot_img

​នាយករដ្ឋមន្ត្រី អា​ប៊េ ហ្សុី​ន​ហ្សូ (Abe Shinzo) បាន​ធ្វើដំណើរ​ទៅកាន់​ប្រទេស​អ៊ីរ៉ង់​នៅ​ដើម​សប្តាហ៍​នេះ ដែល​វា​គឺជា​បេសកកម្ម​ការទូត​ដ៏​កម្រ ដើម្បី​ជួយ​បន្ធូរបន្ថយ​ភាព​តានតឹង​រវាង​សម្ព័ន្ធមិត្ត​របស់​ខ្លួន​គឺ​អា​មេ​រិច និង​ប្រទេស​អ៊ីរ៉ង់​។​

​ប្រទេស​អ៊ីរ៉ង់កំពុង​រង​សម្ពាធ​យ៉ាងខ្លាំង​ពី​សហរដ្ឋ​អា​មេ​រិច ក្រោយពេល​ប្រធានាធិបតី​អា​មេ​រិច ដូ​ណា​ល់ ត្រាំ បាន​ប្រកាស​ដក​ខ្លួន​ចេញពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​កាលពី​ឆ្នាំមុន​។​

​ទីក្រុង​វ៉ាស៊ីនតោន បាន​បញ្ជូន​ទ័ព និង​នាវា​ចាំ​បាំង ព្រមទាំង​អាវុធ​ដ៏​មាន​ឥទ្ធិពល​របស់​ខ្លួន​ទៅ​កាន់​តំបន់​ឈូក​សមុទ្រ​ពែ​ក្ស ដើម្បី​ដាក់​សម្ពាធ​យោធា និង​សេដ្ឋកិ្ច​ច​លើ​ប្រទេ​អ៊ីរ៉ង់ ​។ អា​មេ​រិច​ក៏​បាន​ដាក់​សម្ពាធ​លើ​ជប៉ុន​ឲ្យ​ឈប់​ទិញ​ប្រេង​ពី​ប្រទេស​អ៊ីរ៉ង់ផងដែរ​។​

​មន្ត្រី​រដ្ឋាភិបាល​ជប៉ុន​បាន​ថ្លែងថា លោក​អា​ប៊េ នឹង​មិន​ធ្វើ​ការទាមទារ ឬ​នាំសារ​ពី​ទីក្រុង​វ៉ាស៊ីនតោន អោយ​អ៊ីរ៉ង់នោះទេ ផ្ទុយទៅវិញ ជប៉ុន​ចង់បាន​តួនាទី​អាជ្ញាកណ្តាល​អព្យាក្រឹត្យ​ ។​

​សូមបញ្ជាក់​ថា ក្នុង​ដំណើរ​ទស្សនៈកិច្ច​ពី​ថ្ងៃ​ទី ១២ ដល់ ១៤​ខែ​មិថុនា​នេះ លោក​អា​ប៊េ នឹង​ជួបពិភាក្សា​ជាមួយនឹង​ប្រធានាធិបតី​អ៊ីរ៉ង់ លោក Hassan Rouhani និង​មេដឹកនាំ​ជាន់ខ្ពស់​អ៊ីរ៉ង់ ឈ្មោះ Ayatollah Ali Khamenei​។ នេះ​គឺជា​ដំណើរ​ទស្សនៈកិច្ច​លើក​ទី​មួយ​របស់​នាយក​រដ្ឋមន្ត្រី​ជប៉ុន​​ទៅកាន់​ប្រទេស​អ៊ីរ៉ង​ចាប់តាំងពី​ឆ្នាំ ១៩៧៨​មក​ ៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុភ័​ក្រ​

​ប្រភព​៖ channelnewsasia​

spot_img
×