Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ទីរ​សាធារណៈការ​ខេត្តតាកែវ ​៖ ​អំពាវនាវ​អោយ​អ្នក​ធ្វើ​អាជីវកម្ម​លើ​មធ្យោបាយ ត្រី​ចក្រយានយន្ត (​ម៉ូតូ​កង់​បី Pass app &Grab ) រួសរាន់​មក​ចុះ​ឈ្មោះ​ប្រឡង​យក​ប័ណ្ណបើកបរ​ដើម្បី​ជៀសវៀង​ការផាកពិន័យ​នៅពេល​ដ៏​ខ្លី​ខាងមុខនេះ​

spot_img

​តាកែវ​ ៖ លោក អ៊ុំ ចាន់​ធូរ អនុប្រធាន​មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន​ខេត្តតាកែវ បាន​អំពាវនាវ​ទៅ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​ប្រើប្រាស់​មធ្យោបាយ​ធ្វើ​អាជីវកម្ម លើ​ត្រីចក្រយានយន្ត (​ម៉ូតូ​កង់​បី Pass app &Grab ) ទោចក្រយានយន្ត​សណ្តោង​រ៉ឺម៉ក និង​ទោចក្រយានយន្ត​ដែល​មាន​ទំហំ​ស៊ី​ទ្បាំង លើសពី​១២៥​សង់ទីម៉ែត្រ​គូប សូម​មក​ធ្វើការ​ទទួលយក​នៅ​វគ្គ​បណ្តុះបណ្តាល និង​ប្រទ្បង​យក​ប័ណ្ណបើកប​រនេះ​ទាំងអស់គ្នា ព្រោះ​នៅ​ថ្ងៃ​ខាង​មុខ​នគរបាល​ចរាច​រណ៍ និង​ធ្វើ​ការផាកពិន័យ ចំពោះ​អ្នក​ដែល​មិន​មាន​ប័ណ្ណបើកប​រហើយ ដូច្នេះ​ដើម្បី​ជួយ​សម្រួល​ចរាចរណ៍​កុំឲ្យ​មាន​ការលំបាក​ដល់​បងប្អូ​ន​ប្រជាពលរដ្ឋ សូម​រួសរាន់​មក​បំពេញ​កាតព្វកិច្ច​នេះ​ឲ្យបាន​គ្រប់ៗ​គ្នា ខណៈពេល​ដែល​ថ្ងៃ​បើក​វគ្គ​បណ្តុះបណ្តាល​ថ្ងៃទី ០១​នេះ មាន​អ្នក​មក​ប្រឡង​ត្រឹមតែ ៣៤​នាក់​តែ​ប៉ុណ្ណោះ ដូច្នេះ​សូម​ចូលរួម​គោរព​ច្បាប់​ចរាច​រណ៏​ទាំងអស់គ្នា ។​

​ថ្លែង​បែប​នេះ​ក្នុងពេល​ដែល​លោក​អនុប្រធាន​មន្ទីរ​សាធារណការណ៏​និង​ដឹក​ជញ្ជូន​ខេត្ត បាន​ចូលរួម​ក្នុង​ពិធី បើក​វគ្គ បណ្តុះបណ្តាល​ស្តីពី ច្បាប់​ចរាចណ៍​ផ្លូវគោគ​ជូន​អ្នក​ធ្វើ​អាជីវកម្ម​លើ​មធ្យោ​បាយ ត្រី​ចក្រយានយន្ត (​ម៉ូតូ​កង់​បី Pass app &Grab ) ទោចក្រយានយន្ត​សណ្តោង​រ៉ឺម៉ក និង​ទោចក្រយានយន្ត​ដែល​មាន​ទំហំ​ស៊ី​ទ្បាំង លើសពី​១២៥​សង់ទីម៉ែត្រ​គូប ទៅ​ដល់​បងប្អូន​អ្នក​ធ្វើ​អាជីវកម្ម​លើ​មធ្យោបាយ​ទាំងអស់នេះ នៅ​មន្ទីរ​ផ្ទាល់ នា​ព្រឹក​ថ្ងៃទី ១០ ខែមិថុនា ឆ្នាំ​២០១៩ ។

​លោក អ៊ុ ចាន់ធូ អនុប្រធាន​មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន​ខេត្តតាកែវ បានឲ្យដឹងថា គោលបំណង​នៃ​ការបើក​វគ្គ​បណ្តុះបណ្តាល​ជូន​ដល់​បងប្អូន ដែលជា​អ្នក​បើក​ត្រី​ចក្រយានយន្ត (​ម៉ូតូ​កង់​បី Pass app &Grab ) ទោចក្រយានយន្ត​សណ្តោង​រ៉ឺម៉ក​នេះ គឺ​ចង់​ឲ្យ​ពួគគាត់​បាន​យល់ដឹង​កាន់តែច្បាស់ ពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក គំនូស​សញ្ញា ផ្លាកសញ្ញា​ចរាចរណ៍​ផ្សេងៗ ហើយ​ពិសេស​ទៀត​នោះ ដើម្បី​ឲ្យ​ពួកគាត់​ចេះ​មានការ​អយ្យា​ស្រ័យ យោគយល់ ពីរ​ការបើកបរ​ចំពោះ​គ្នា​ទៅវិញ ទៅមក នៅពេល​ដែល​ពួក​ក​គាត់​កំពុង​ធ្វើ​ការបញ្ជា​នៅ​ទូច​ចក្រយានយន្ត​របស់គាត់ នៅលើ​ផ្លូវ​សាធារណៈ ហើយ​ម្យ៉ាងទៀត ដើម្បី​បញ្ជៀ​ស​បញ្ហា​ការគ្រោះថ្នាក់​ចរាចរណ៍ ការកកស្ទះ​ចរាច​រណ៍​លើក​ដងផ្លូវ​សាធារណៈ​ផ្សេងៗ ។ លោក​បាន​បញ្ជា​ក់​បម្ថែម​ទៀត​ថា បន្ទាប់​ពី​បញ្ចប់​ការសិក្សា វគ្គ​នេះ​ទៅ​គឺ​សិក្ខាកាម​និង​ឈាន​ដល់​វគ្គ​អនុវត្ត​ផ្ទាល់​នៅ​ដៃ​ចង្គូត ដែល​ឆ្លងកាត់​ត្រួតពិនិត្យ​ត្រឹមត្រូវ​ពី​គណៈកម្មការ​វាយ​តំលៃ​ច្បាស់ លាស់ សម្រាប់​គុណភាព​នៃ​ការប្រទ្បង មុន​និង​ចេញ​ប័ណ្ណ​បញ្ជាក់​ពី​ការប្រទ្បង​បញ្ចប់​ដោយ​ជោគជ័យ​នោះ ។ តាកែវ​

spot_img
×