Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្មាន​ពុល​នំ​បញ្ចុក ក្នុង​ព្រឹត្តិការណ៍​ហូប​នំ​បញ្ចុក​សាមគ្គី ដូច​បណ្ដាញ​សង្គម​ចុះផ្សាយ​នោះទេ​

spot_img

​ភ្នំពេញ ​៖ បន្ទាប់​ពី​ព្រឹត្តិការណ៍​ហូប​នំ​បញ្ចុក​សាមគ្គី កាលពី​ថ្ងៃ​ទី 9 ខែ​មិថុនា​រួចមក មាន​បណ្ដាញសារព័ត៌មាន​សង្គម​ហ្វេ​សប៊ុក មួយចំនួន បានសរសេរថា ព្រឹត្តិការណ៍​នោះ មាន​ការពុល​នំ​បញ្ចុក​នៅ​ខេត្ត​ព្រៃវែង​។ ជាមួយនោញ ស្នងការ​នគរបាល​ខេត្ត​ព្រៃវែង ក៏​បាន​ចេញ​សេចក្តី​បដិសេធថា គ្មាន​ករណី​ពុល​នំ​បញ្ចុក​កាលពី​ថ្ងៃ​ទី ៩ នោះទេ ជា​ព័ត៌មាន​ក្លែងក្លាយ​។ ចំណែក​អ្នកនាំពាក្យ​របស់​ក្រសួង​សុខាភិបាល បញ្ជាក់ថា គ្មាន​ការពុល​នំ​បញ្ចុក ក្នុង​មហា​ព្រឹត្តិការណ៍​ទទួលទាន​នំ​បញ្ចុក​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស​នោះ​ទេ​។​

​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រៃវែង​នៅ​ថ្ងៃទី ១០ ខែ​មិថុនា​នេះ សូម​ធ្វើការ​បដិសេធ​ចោល នូវ​ពត៌មាន​ដែល​ជនអនាមិក​នេះ បាន​បង្ហោះ មិន​ពិត​ទេ វា​បាន​កើតឡើង​តាំងពី​២០១៧ ម្លេះ ចំនែក​ការហូប​នំ​បញ្ចុក នៅ​ថ្ងៃ​ទី ៩ ខែមិថុនា ឆ្នាំ​២០១៩ នេះ​មិន​មាន​ករណី​ពុល​នំ​បញ្ចុក​នៅ​ខេត្ត ព្រៃវែង​ទេ ។​

​ស្នងការ​ខេត្ត​ព្រៃវែង​បញ្ជាក់ថា “​នេះ​ជា​ព័ត៌មាន​ក្លែងក្លាយ​….!!!”​។​

​យោង​តាម​ការឲ្យដឹង ពី​លោកស្នងការ នៃ​ស្នងការ​នគរបាល​ខេត្ត​ព្រៃវែង បាន​បញ្ជាក់​ឲ្យដឹងថា មិន​មាន​ករណី​ពុល​នំ​ច​ញ្ចុ​ក ដូច​ការ​បំផុសបំផុល របស់​ជន​ទាំង​នេះ​ឡើយ ចំណែក​រូបភាព​ទាំងនេះ​គឺជា​រូបភាព កាលពី​ឆ្នាំ​២០១៧​តែប៉ុណ្ណោះ ។​

​ការ​ទទួលទាន​នំ​បញ្ចុក​សាមគ្គី​ជាតិ ឬ​នំ​បញ្ចុក​តេជោ​សន្តិភាព កាលពី​ថ្ងៃ​ទី​០៩ ខែមិថុនា ឆ្នាំ​២០១៩ បាន​ប្រព្រឹត្តិ​ទៅ​ក្រោម​បរិយាកាស​សប្បាយរីករាយ ក្រោម​ម្លប់​សន្តិភាព និង​ការអភិវឌ្ឍ​គ្រប់​វិស័យ​។​

​ជាមួយគ្នានេះ អ្នកនាំពាក្យ​របស់​ក្រសួង​សុខាភិបាល ក៏ បានបញ្ជាក់​អះអាងថា គ្មាន​ការពុល​នំ​បញ្ចុក នៅក្នុង​មហា​ព្រឹត្តិការណ៍​ទទួលទាន នំ​បញ្ចុក​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស កាលពី​ថ្ងៃ​ទី​៩ ខែមិថុនា​នោះ​ឡើយ​។​

​នៅ​ព្រឹក​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០១៩​នេះ អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល លោកស្រី ឱ វណ្ណឌី​ន បានឲ្យដឹងថា គ្មាន​ការពុល​នំ​បញ្ចុក​នៅក្នុង​មហា​ព្រឹត្តិការណ៍ ទទួលទាន​នំ​បញ្ចុក​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស​កាលពី​ថ្ងៃ​ទី​០៩ ខែមិថុនា ឆ្នាំ​២០១៩ ហើយ​រហូត​មក​ទល់​នឹង​ព្រឹក​នេះ មិន​មាន​ករណី​ប្រជាពលរដ្ឋ​ណា​ម្នាក់ ពុល រា​កក្អូត ដោយសារ​ពិសា​នំ​បញ្ចុក​នោះឡើយ​។​

​អ្នកនាំពាក្យ​រូប​នេះ​បានឲ្យដឹងថា ក្រសួង​សុខាភិបាល យើង​បាន​ត្រៀម​រួចជាស្រេច ក្នុង​ការពិនិត្យ​ព្យាបាល​ប្រជាពលរដ្ឋ ២៤​ម៉ោង​លើ​២៤​ម៉ោង បើ​មាន​ករណី​រាក​ក្អួត ពុល ដោយសារ​ទទួលទាន​នំ​បញ្ចុក និង​ចំណីអាហារ​ផ្សេងៗ តែ​មក​ទល់​នឹង​ពេលនេះ គ្មាន​ប្រជាពលរដ្ឋ​យើង​មួយ​រូប​ណា ពុល​រាក​ក្អួត មកកាន់​មន្ទីរពេទ្យ​យើង​ទូទាំងប្រទេស​៕​ ដោយ ៖ កូឡាប

 

spot_img
×