Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាល​ខេត្ត​ព្រះសីហនុ បាន​ចុះ​កាត់​ខ្សែបណ្តាញ​ផ្សេងៗ នៅ​តាម​បង្គោល​ភ្លើង ដែល​គ្មាន​របៀបរៀបរយ​

spot_img

​ខេត្ត​ព្រះសីហនុ​ ៖ រដ្ឋបាល​ខេត្ត​ព្រះសីហនុ និង​មន្ត្រី​មន្ទីរ​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ខេត្ត​ព្រះសីហនុ បាន​សហការ​ចុះ​រៀបចំ​ខ្សែបណ្តាញ​ផ្សេងៗ ដែល​ត្រូវ​គេ​ចង​ភ្ជាប់​នៅ​តាម​បង្គោល​ភ្លើង​អគ្គីសនី ក្នុង​ក្រុង​ព្រះសីហនុ ដើម្បី​រក្សា​ឲ្យមាន​សោភ័ណភាព និង​មាន​របៀបរៀបរយ​។​

​សកម្មភាព​ខាងលើ​នេះ ចាប់ផ្តើម​តាមផ្លូវ​ឯករាជ្យ​ចេញពី​ចំណុច​ស្តុប ទល់មុខ​នគរបាល​ច​រាចរណ័​ខេត្ត កាលពី​ព្រឹក​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០១៩​នេះ​។​

​អភិបាលរង​ខេត្ត​ព្រះសីហនុ លោក​ម៉ាង សុ​ី​ណេ​ត ដែល​ដឹកនាំ​មន្ត្រី​ជំនាញ រៀបចំ​សណ្តាប់ធ្នាប់​សាធារណៈ បានឲ្យដឹងថា វិធានការ​ខាងលើនេះ គឺ​ដើម្បី​កាត់​យក​ខ្សែកាប​ផ្សេងៗ ដែល​ដាក់​តាម​បង្គោល​ភ្លើង​អគ្គីសនី​នា​ពេលកន្លងមក ហើយ​តម្រូវឲ្យ​ក្រុមហ៊ុន​ខ្សែកាប​ផ្សេងៗ ត្រូវ​ដាក់​ជំនួស​វិញ ដោយ​ការ​អូស​បង្កប់​ខ្សែ​ក្រោម​ដី​ជំនួស​វិញ​។​

​លោក ម៉ា​ង ស៊ី​ណេត បញ្ជាក់ថា ដោយសារ​តែ​កន្លងមក បញ្ហា​ខ្សែបណ្តាញ​ដែល​ចង​ភ្ជាប់​នៅលើ​បង្គោល​ភ្លើង​នា​ក្រុងព្រះសីហនុ មាន​ភាពអនាធិបតេយ្យ​ផង និង​មាន​ពេលខ្លះ បាន​បង្កើតឲ្យមាន​ជា​អគ្គីភ័យ​ឆាបឆេះ​បង្គោល​ភ្លើង​ជា​បន្តបន្ទាប់​។ ជាងនេះទៀត ព​ក៏​ធ្លាប់​បាន​ឆេះ​រាល​ប៉ះពាល់​ដល់​ទ្រព្យសម្បត្តិ​សាធារណៈ របស់​រដ្ឋ និង​ឯកជន​អស់​មួយចំនួន​ទៀត​ផង​៕ ដែន សីមា​

spot_img
×