Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ត្រី​បាញ់​ព្រះសង្ឃ​ក្នុង​វត្ត​សា​រ៉ា​វ័ន្ដ ត្រូវ​តុលាការ​ចោទប្រកាន់ ពី​បទ​ប៉ុនប៉ង​ឃាតកម្ម​

spot_img

​ភ្នំពេញ​៖ ស្ត្រី​ប្រើប្រាស់​កាំភ្លើង​ខ្លី​ដេញ​បាញ់​ព្រះសង្ឃ​ក្នុង​វត្ត​សា​រ៉ាវ័​ន្ដ​ ព្រោះ​រឿង​ស្រោច​ទឹក​លើករាសី​រកស៊ី​មិន​កាក់​កក​នោះ នៅ​រសៀល​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០១៩​ត្រូវបាន លោកស្រី កែវ សុគន្ធា ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេចចោទប្រកាន់ពី​បទ​ប៉ុនប៉ង​ឃាតកម្ម និង​ប្រើប្រាស់​អាវុធ​ដោយ​ខុសច្បាប់​។

​សំណុំរឿង​នេះ នឹង​ត្រូវ​បន្ត​បញ្ជូន​ទៅ​ចៅក្រម​ស៊ើបសួរ ដើម្បី​សម្រេច​លើ​វាសនា​ជន​ត្រូវ​ចោទ​រូបនេះ ថា​តើ​អាច​រួចខ្លួន ឬ​គេច​មិន​ផុត​ពី​ត្រូវ​ឃុំខ្លួន​ដាក់ពន្ធនាគារ​។​

សូម​រំលឹក​ថា កាលពី​ព្រឹក​ថ្ងៃទី​៩ ខែមិថុនា ឆ្នាំ​២០១៩ សមត្ថកិច្ច​នគ​បាល​ព្រហ្មទណ្ឌ​ខណ្ឌ​ដូនពេញ បាន​បញ្ជូន​ខ្លួន​ស្ត្រី​ឈ្មោះ ផាន ស្រី​លីន អាយុ​២៩​ឆ្នាំ រួម​ទាំង​វត្ថុតាង​អាវុធខ្លី ទៅ​តុលាកា​រក​ហ​រុង​ភ្នំពេញ ដើម្បី​ប្រគល់​ជូន​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បើក​ការ​ស៊ើបសួរ និង​ចោទប្រកាន់​តាម​ផ្លូវច្បាប់ ពាក់​ពន្ធ័​ករណី​បាញ់​ចំនួន​២​គ្រាប់ នៅក្នុង​វត្ត​សា​រ៉ា​វ័ន្ត ស្ថិត​ក្នុង​កុដិ​លេខ​២៣​។​

​ជនបង្ក​ឈ្មោះ ផាន ស្រី​លីន អាយុ​២៩​ឆ្នាំ មុខរបរ​នៅផ្ទះ ស្នាក់​នៅផ្ទះ​ជួល​ជា​ន់ទី​៤ ផ្លូវ​២១៧ សង្កាត់​អូរឫស្សី​៤ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ និង​មាន​ស្រុកកំណើត នៅ​ភូមិ​ព្រែក​ដូង​ហែម ឃុំ​ព្រែក​អំពិល ស្រុក​ខ្សាច់កណ្តាល ខេត្ត​កណ្តាល​។ ចំណែក​ឯ​ជនរងគ្រោះ​ឈ្មោះ ស៊ូ ពិសិដ្ឋ អាយុ​៣២​ឆ្នាំ មុខរបរ​ព្រះសង្ឃ គង់នៅ​វត្ត​សា​រ៉ា​វ័ន្ត កុដិ​លេខ​២៣ ក្នុង​សង្កាត់​ជ័យជំនះ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។

​នារី​រូប​ស្រស់​សោភា​ម្នាក់ ទិញ​អាវុធខ្លី​ពី​ប្រទេស​ថៃ តម្លៃ​១៥០០​ដុល្លារ ដោយ​ពុំមាន​ច្បាប់​អនុញ្ញាត បាន​ខឹង​នឹង​ព្រះសង្ឃ​មួយអង្គ​ដែល​គង់​ក្នុង​វត្ត​សា​រ៉ា​វន្ត ហើយ​បាន​ស្រោចទឹក​ឲ្យ​នាង​លើករាសីក្នុង​ការរកស៊ី តែ​បែរជា​នារី​រូបនេះ មាន​អារម្មណ៍​រវើរវាយ​ដូច​ត្រូវ​អំពើ​គេ​និង​រកស៊ី​មិនបាន​ផង​នោះ ក៏​បើក​រថយន្ត​ស៊េរី​ទំនើប​មួយគ្រឿង​ម៉ាក​ម៉ា​សដា មក​ឈប់​ក្នុង​បរិវេណ​វត្ត ហើយ​ដក​អាវុធខ្លី​បាញ់ មេឃ​២​គ្រាប់ នៅ​មុខ​កុដិ​ព្រះសង្ឃ​ដែល​បាន​ស្រោយទឹក​ឲ្យ​នោះ ផ្អើល​អស់​ព្រះសង្ឃ​ដែល​គង់នៅ​ក្នុង​វត្ត ។​

​ហេតុការណ៍​នារី​រូប​ស្រស់​ដក​កាំភ្លើងខ្លី​បាញ់​មេឃ​នេះ បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​០៧ ខែមិថុនា ឆ្នាំ​២០១៩ វេលា​ម៉ោង​១៨​និង​៣០​នាទី នៅ​ចំណុច​ក្នុង​កុដិ​លេខ​២៣ វត្ត​សា​រ៉ា​វ័ន្ត ផ្លូវ​លេខ​១៧៨​ភូមិ​ទី​៩ សង្កាត់​ជ័យជំនះ ខណ្ឌ​ដូនពេញ​រាជធានី​ភ្នំពេញ​។​

​បន្ទាប់ពី​កើតហេតុ កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ជ័យជំនះ សហការ​ជាមួយ​កំលាំង​ផ្នែក​យុត្តិធម៌ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ បាន​ធ្វើ​ការឃាត់ខ្លួន​ជាក់ស្តែង​ជនសង្ស័យ​ម្នាក់ ពី​បទ​ប៉ុនប៉ង​ឃាតកម្ម (​ដក​អាវុធខ្លី​បាញ់​ចំនួន​០២​គ្រាប់​) និង​កាន់កាប់​អាវុធ​ដោយ​គ្មាន​ការអនុញ្ញាត ។​

​ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​ឈ្មោះ ផាន ស្រី​លីន ភេទ​ស្រី អាយុ​២៨​ឆ្នាំ ជនជាតិខ្មែរ​មុខរបរ នៅផ្ទះ មាន​ទីលំនៅ​ផ្ទះ​ជួល​ជា​ន់ទី​២ ផ្លូវ​លេខ​២១៧ សង្កាត់​អូប្ញ​ស្សីទី​៤​ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ​។​

​វត្ថុតាង​ចាប់​យក​បាន អាវុធខ្លី​១​ដើម​ម៉ាក​ZORAKI.M906 លេខ​០០០១២៦.​បង់​មួយ​.​គ្រាប់​ចំនួន​០២​គ្រាប់​.​ទូរស័ព្ទដៃ​មួយ​គ្រឿង​ម៉ាក​VIVO ពណ៌​ឈាម​ជ្រួក​, លុយ​ចំនួន​១០០​ដុល្លារ លុយ​ខ្មែរ​ចំនួន​២​ម៉ឺន​រៀល និង​កាបូបស្ពាយ​ពណ៌​ស្លែ​មួយ​។​

​ព្រះសង្ឃ​ដែល​ជា​ជនរងគ្រោះ​ឈ្មោះ សឿន ពិ​សិទ្ធ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិខ្មែរ ស្នាក់​នៅ​កុដិ​លេខ​២៣ ក្នុង​វត្ត​សារាវ័ន្ត ផ្លូវ​លេខ​១៧៨ សង្កាត់​ជ័យជំនះ​ខណ្ឌដូនពេញ​។​

​សកម្មភាព​រឿងហេតុ ៖ មុខ​ពេល​កើតហេតុ​ថ្ងៃទី​០៧ ខែមិថុនា ឆ្នាំ​២០១៩ វេលា​ម៉ោង​១៨​និង​៣០​នាទី ជនរងគ្រោះ​ឈ្មោះ សឿន ពិ​សិទ្ធ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ​ជា​ព្រះសង្ឃ​កំពុង​គង់នៅ​វត្ត​សារាវ័ន្ត ផ្លូវ​លេខ​១៧៨ សង្កាត់​ជ័យជំនះ ខណ្ឌដូនពេញ ពេលនោះ​ស្រាប់តែ​មាន​ជនសង្ស័យ​ឈ្មោះ ផាន ស្រី​លីន ភេទ​ស្រី អាយុ​២៨​ឆ្នាំ បាន​ដើរចូល​ទៅ​ក្នុង​កុដ្ឋិ​លេខ​២៣ ដើម្បី​ជួប​ជនរងគ្រោះ​រឿង​ស្រោច​ទឹក​អោយ​ហើយ​ធ្វើអោយ​យីអ៊ុន​ដាក់​រកស៊ី​មិនបាន ដេក​មាន​អារម្មណ៍​ដូច​ត្រូវ​អំពើ ដែល​ស្រោច​ទឹក​កាលពី​ក្នុង​អំឡុង​ខែ​ឧសភា ឆ្នាំ​២០១៧ ដោយ​ខឹង​ពេក បាន​ដក​អាវុធ​ខ្លី​ខាង​លើ បាញ់​ចំនួន​០២​គ្រាប់ តែ​ពុំ​ត្រូវ​រងរបួស​ទេ ក៏​មាន​ការ​ផ្អើលឆោរឡោ ពេលនោះ​ត្រូវបាន​កំលាំង​ល្បាត​របស់​ប៉ុស្តិ៍​ជ័យជំនះ និង​កំលាំង​ផ្នែក​យុត្តិធម៌​ឃើញ​បាន​អន្តរាគមន៍​ឃាត់ខ្លួន​ជនសង្ស័យ​រួមជាមួយ​វត្ថុតាង​អាវុធខ្លី​នាំ​មក​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ​។​

ចំពោះ​អាវុធខ្លី​ម៉ាក ZORAKI.M906 លេខ​ 000126 ជនសង្ស័យ​បាន​ទិញ​តំលៃ​១៥០០​ដុល្លារ​ នៅ​ប្រទេស​ថៃ កាលពី​ខែ​មេសា​ ឆ្នាំ​២០១៩។​

​ជនសង្ស័យ​មិន​ធ្លាប់​ប្រើប្រាស់​គ្រឿងញៀន​ទេ (​តាមរយៈ​តាមរយៈ​ធ្វើតេស្ត​ទឹកនោម​) ៕​ ដោយ ៖ កូឡាប

spot_img
×