Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រី​ក្រសួង​បរិស្ថាន​ម្នាក់ ធ្វើ​អត្តឃាត​លោត​សម្លាប់ខ្លួន ជា​មន្ត្រី​មាន​សមត្ថភាព​

spot_img

ភ្នំពេញ​ ៖ លោក នេត្រ ភ​ក្ត្រា រដ្ឋលេខាធិការ និង​ជា​មន្ត្រី​នាំពាក្យ​នៃ​ក្រសួង​បរិស្ថាន បានឲ្យដឹងថា ​មន្ត្រី​បម្រើ​ការងារ​ក្នុង​នាយកដ្ឋាន​វាយតម្លៃ ហេតុ​ប៉ះពាល់​បរិស្ថាន នៃ​ក្រសួង​បរិស្ថាន ឈ្មោះ អោម សេងហួរ អាយុ​ប្រមាណ​ជាង​៣០​ឆ្នាំ បាន​ធ្វើអត្តឃាត​ដោយ​លោត​ពីលើ​អគារ ទីស្តីការ​ក្រសួង​បរិស្ថាន នៅ​ព្រឹក​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ ២០១៩ នេះ​។

​មន្ត្រី​នាំពាក្យ​ក្រសួង​បរិស្ថាន​បាន​ថ្លែងថា ក្រោយពី​ទទួលបាន​ដំណឹង​ពី​ការធ្វើ​អត្តឃាត​នេះ ក្រុម​មន្ត្រី​នគរបាល​ជំនាញ ដោយ​សហការ​ជាមួយ​មន្ត្រី​ក្រសួង​បរិស្ថាន បាន​ធ្វើ​កោសល្យវិច័យ​លើ​សាកសព និង​បញ្ជាក់​ថា​លោក អោម សេងហួរ ពិតជា​បាន​ធ្វើ អត្តឃាត​ដោយ​លោត ពីលើ​អគារ​ទីស្តីការ​ក្រសួង​បរិស្ថាន​មែន ដោយ​បញ្ហា​បុគ្គល ព្រោះ​បើ​តាម​ប្រភព​ស្និទ្ធ លោក អោម សេងហួរ មាន​ជំងឺ​ប្រចាំកាយ​។​

​លោក នេត្រ ភ​ក្ត្រា បាន​ថ្លែងថា​លោក អោម សេងហួរ ជា​មន្ត្រី​មាន​សមត្ថភាព និង​មាន​ចរិត​ស្លូតបូត​។ នេះ​គឺជា​ការបាត់បង់ ធនធាន​មនុស្ស​មួយ​រូប​។ លោក នេត្រ ភ​ក្ត្រា បាន​ថ្លែងថា ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​នៃ​ក្រសួង បរិស្ថាន​ទាំងអស់ សូម​ចូលរួម​រំលែក​ទុក្ខ​ដ៏​សែន​ក្រៀមក្រំ​នេះ ជាមួយ​ក្រុម​គ្រួសារ​សព និង​សូម​បួងសួង​វិញ្ញាណក្ខន្ធ​លោក អោម សេងហួរ បាន​ទៅ​កាន់​សុគតិភព​៕​ ​ដោយ​៖​កូឡាប​

spot_img
×