Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​វ័យ​ចំណាស់​ចាប់រំលោភ​ក្មេងស្រី​អាយុ​ ៧​ឆ្នាំ បានសម្រេច​ជាច្រើនលើក​ត្រូវបាន​ចាប់ខ្លួន​

spot_img

​ក្រចេះ ​៖ ​ស្នងការ​រដ្ឋា​ន​នគរបាល​ខេត្តក្រចេះ បាន​ឲ្យ​ដឹងថា នគរបាល​ស្រុក​ស្នួល នៅ​ថ្ងៃទី​១០ ខែមិថុនា បានធ្វើការ​ចាប់ខ្លួន​បុរស​ចំណាស់​វ័យ​ ៦៨​ឆ្នាំ​ម្នាក់ ឈ្មោះ​ញឹ​ប ជឿន រស់នៅ​ភូមិ​វត្ត ឃុំ​ស្វា​ជ្រះ ស្រុក​ស្នួល ពីបទ​រំលោភ​សេពសន្ថវៈ ដែល​ជននេះ​បានធ្វើ​សកម្មភាព​ចាប់រំលោភ​ទៅលើ​ក្មេងស្រី​អាយុ​ ៧​ឆ្នាំ​ម្នាក់ ដែល​រស់នៅ​ផ្ទះ​ក្បែរ​ខាង​គ្នា​រហូត​សម្រេច​ជាច្រើន​ដង​។​

​នាយប៉ុស្តិ៍​ន​រដ្ឋបាល​ស្វាយ​ជ្រះ លោក​អនុសេនីយ៍ឯក ជា ជាន បាន​ថ្លែង​ឲ្យ​ដឹងថា នគរបាល​ធ្វើការ​ស៊ើបអង្កេត បាន​រយៈពេល​មួយថ្ងៃ ទើប​ឈានដល់​ការចាប់ខ្លួន ក្រោយពី​ទទួល​ពាក្យបណ្តឹង​ផ្ទាល់មាត់ ពី​ក្រុមគ្រួសារ​របស​ក្មេង ក៏ដូចជា​លោក​មេភូមិ ក្រោយ​ការ​ពី​មានការ​សង្ស័យ ពី​សកម្មភាព​ជននេះ ទៅលើ​ក្មេងស្រី​រងគ្រោះ​។ ក្មេងស្រី​រងគ្រោះ​ជា​កូនស្រី​ទី​២ ក្នុងចំណោម​បងប្អូន​៣​នាក់ ស្រី​២​នាក់​។

​ក្មេងស្រី​រងគ្រោះ ត្រូវបាន​នាំ​ក​សម្រាក​ព្យាបាល នៅ​និង​មន្ទីរពេទ្យ​ខេត្ត ខ​ណៈជនសង្ស័យ​ត្រូវបាន នគរបាល​ជំនាញ​កំពុង តែ​កសាង​សំណុំរឿង​ដើម្បី​បន្ត​នីតិវិធី​៕​ ដោយ ​៖ ​កូ​ឡាប​

spot_img
×