Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់​ក្រុម​ញៀន​ថ្នាំ​ ៣​នាក់​ លួងលោម​នារី​ម្នាក់ថា ​ទៅយក​លុយ​ថ្លៃ​ស្រា​បៀរ តែ​ដល់​បន្ទប់ ចាប់​ខ្ទប់មាត់​នារី​រងគ្រោះ​ប៉ង​ចាប់រំលោភ

spot_img

​ភ្នំពេញ ៖ ក្រុម​ប្រជាពលរដ្ឋ និង​សន្តិសុខ រួមជាមួយ​នឹង​អ្នក​អនាម័យ​បោស​សំរាម​តាមផ្លូវ បាន​ព័ទ្ធ​ចាប់បាន​ក្រុម​ជនល្មើស ៣ នាក់ ដែល​សុទ្ធសឹង​ជា​ក្រុម​ញៀន​ថ្នាំ ក្នុងករណី​ល្បួងលួងលោម​នារី​ម្នា​ក់ថា ទៅយក​លុយ​ថ្លៃ​ជំពាក់​ស្រា​បៀរ ក៏​ចាប់រំលោភ តែ​មិនបាន​សម្រេច នៅពេលដែល​គេ​ប្រទះឃើញក្រុម​ជន​ទាំង​៣​នាក់​នោះ ចាប់​នារី​រងគ្រោះ​ខ្ទប់មាត់​អូស​ចូល​ផ្ទះ​គេ​។​

​ប្រជាពលរដ្ឋនៅក្នុង​ហេតុការណ៍​នោះ បាន​និយាយថា ជនសង្ស័យ​ម្នាក់ បានមក​ជឿ​ស្រា​បៀរ​ពី​ស្ត្រី​ម្នាក់ យកទៅ​ផឹក នៅក្នុង​បន្ទប់​ជាមួយ​បក្ខពួក​២​នាក់​ទៀត លុះ​បន្តិចក្រោយមក ស្ត្រី​ជា​អ្នកលក់ដូរ​មិន​នៅផ្ទះ ពឹង​ឱ្យ​នារី​ម្នាក់​ជា​អ្នក​ស្គាល់គ្នា ឲ្យ​ជួយ​មើល​កន្លែង​លក់ដូរ​មួយ​ភ្លែត ព្រោះ​ខ្លួន​ប្រញាប់​ទៅ​ផ្សារ​បន្តិច ។ ជនសង្ស័យ​ត្រឡប់មក​ទិញ​ស្រា​បៀរ​ម្តងទៀត តែ​ជំពាក់​លុយ​ដដែល រួច​ក៏​ល្បួងលួងលោម​ហៅ​នារី​ម្នាក់​នោះ ឲ្យ​តាម​ទៅយក​លុយ​ពី​ក្រុម​អ្នក​ផឹកស្រា នៅក្នុង​បន្ទប់​របស់គេ លុះ​ទៅដល់​ខាងមុខ​បន្ទប់ ក៏ត្រូវ​ក្រុម​ជនសង្ស័យ ចាប់​អូស​ដៃ​ខ្ទប់មាត់ បម្រុង​អូស​ចូលទៅក្នុង​បន្ទប់ ក្នុង​បំណង​ចាប់រំលោភ តែ​សំណាងល្អ ត្រូវបាន​ប្រជាពលរដ្ឋ​ប្រទះឃើញ ស្រែក​ឆោឡោ ដេញ​ព័ទ្ធចាប់​ជាប់​ទាំង​៣​នាក់ ប្រគល់ឱ្យ​សមត្ថកិច្ច​។​

​ហេតុការណ៍​បានកើត​ឡើង កាលពី​ម៉ោង​១១​ព្រឹក ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០១៩ នៅ​ចំណុច​ក្នុងផ្ទះ​មួយកន្លែង ដែល​គ្មាន​មនុស្ស​នៅ ផ្លូវ​លេខ​១២២ ខាងក្រោយ ទីស្តីការគណៈរដ្ឋមន្ត្រី ស្ថិតក្នុង​សង្កាត់​មិត្តភាព ខណ្ឌ​៧​មករា​។​

​ជនសង្ស័យ​មានឈ្មោះ​ឌី ឃុន​យ៉ា អាយុ​២៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះកើតហេតុ​ខាងលើ​។ ចំណែក​បក្ខពួក​ ២​នាក់​ទៀត មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ ​។ ដោយឡែកនារី​រងគ្រោះ មាន​អាយុ​២៦​ឆ្នាំ​។​

​តាម​ប្រភពពី​កន្លែងកើតហេតុ បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ ជនសង្ស័យ​ខាងលើ បានមក​ទិញ​ស្រា​បៀរ​ចំនួន​៥​កំប៉ុង ពី​ស្ត្រី​ម្នាក់​ស្គាល់គ្នា ដែល​លក់ដូរ​នៅក្បែរ​កន្លែងកើតហេតុ ប៉ុន្តែ​ជនសង្ស័យ​សុំ​ជំពាក់​សិន​។ លុះ​មួយសន្ទុះ​ក្រោយមក ស្ត្រី​ជាអ្នកល​ក់​ស្រា​បៀរ​នោះ រវល់​ចេញទៅ​ផ្សារ ក៏​ពឹង​ឱ្យ​នារី​រងគ្រោះ​ដែលជា​អ្នក​ស្គាល់គ្នា ជួយ​មើល​កន្លែង​លក់ដូរ​ឱ្យ ស្រាប់តែ​លេចមុខ​ជនសង្ស័យ​ដដែល មក​ទិញ​ស្រា​បៀរ​ថែម ចំនួន​៥​កំប៉ុង​ទៀត​។ ពេលនោះ នារី​រងគ្រោះ​ក៏បាន​ទារលុយ​ពី​ជនសង្ស័យ តែ​ជនសង្ស័យ​មិន​ព្រមឱ្យ​លុយ និង​ថែមទាំង​បាន​កញ្ឆក់​យក​ស្រា​បៀរ​ពី​នារី​រងគ្រោះ​ទៀត បន្ទាប់មក ក៏​ប្រើល្បិច​លួងលោម​ហៅ​នារី​រងគ្រោះឱ្យ​តាម​ទៅយក​លុយ​នៅ​កន្លែង​ដែល​ខ្លួន​កំពុង​ផឹកស្រា ។ នារី​រងគ្រោះ ក៏បាន​ដើរ​តាម​ជនសង្ស័យ បំណង​ទៅតាម​យកលុយ​ថ្លៃ​ជំពាក់​ស្រា​បៀរ ស្រាប់តែ​ពេលទៅដល់​ក្នុងផ្ទះ​ដែល​គេ​ទុកចោល ជនសង្ស័យ​ខាងលើ ក៏បាន​ស្ទុះ​មក​ចាប់​កដៃ​របស់​នារី​រង​គ្រោះ រួច​ខ្ទប់មាត់​ទាញ​ចូល​ក្នុងផ្ទះ តែ​សំណាង​បាន​សន្តិសុខ និង​អ្នក​បោសសំអាត​ថ្នល់ ប្រទះឃើញ​បាន​ស្រែក​នាំគ្នា​ស្រែក​ឆោឡោ ផ្អើល​ប្រជាពលរដ្ឋ​ក្បែរ​នោះ ព័ទ្ធចាប់​ជនសង្ស័យ រួម​នឹង​បក្ខ​ពួកគេ​២​នាក់​ទៀត ដែល​កំពុង​សម្ងំ​នៅក្នុង​ផ្ទះ​ខាងលើ​ដែរ រួច​ប្រគល់​ទៅឱ្យ​សមត្ថកិច្ច​នាំយកទៅ សាកសួរ និង​រៀបចំ​កសាង​សំណុំរឿង បញ្ជូនទៅ​ចាត់ការ​បន្ត​តាម​នីតិវិធី​៕​ ដោយ​៖​កូ​ឡាប​

spot_img
×