Tuesday, March 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការដាក់បញ្ចូល​បទ​ប្ប​ញ្ញត្តិ​គ្រឹះ​រដ្ឋធម្មនុញ្ញ ទៅក្នុង​មុខវិជ្ជា​សីលធម៌​-​ពលរដ្ឋ​វិជ្ជា​នៅ​កម្រិត​បឋមសិក្សា និង​មធ្យមសិក្សា

spot_img

​រាជធានី​ភ្នំពេញ ​៖ ក្រសួង​អប់រំ យុវជន និង​កីឡា និង​ក្រុមប្រឹក្សាធម្មនុញ្ញ​បានរៀបចំ​កិច្ចប្រជុំ​ដំបូង​រវាង​ក្រុមការងារ ដើម្បី​ពិនិត្យ​ពិភាក្សា​ការដាក់បញ្ចូល​បទ​ប្បញ្ញត្តិ​គ្រឹះ​ដែលមាន​ចែង​នៅក្នុង​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ទៅក្នុង​មុខវិជ្ជា​សីលធម៌​-​ពលរដ្ឋ​វិជ្ជា​នៅ​កម្រិត​បឋមសិក្សា និង​មធ្យមសិក្សា ។​

​កិច្ចប្រជុំ​នេះ ប្រព្រឹត្តទៅ​ក​ទៅ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​លោក​បណ្ឌិតសភា​ចា​រ្យ ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា និង​លោក​អ៊ឹម ឈុនលឹម ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ នា​រសៀល​ថ្ងៃ​ចន្ទ ៨​កើត ខែ​ជេ​ស្ធ ឆ្នាំកុរ ឯកស័ក ព​.​ស​. ២៥៦៣ នៅ​សាលសន្និសីទ​ក្រុមប្រឹក្សាធម្មនុញ្ញ អាគារ​ស វិមាន​រដ្ឋសភា​។

ក្នុងឱកាស​នោះ លោក​បណ្ឌិត​សភាចា​រ្យ​រដ្ឋមន្ត្រី បាន​ឯកភាព និង​គាំទ្រ​ទាំងស្រុង​ការដាក់បញ្ចូល​បទ​ប្បញ្ញត្តិ​គ្រឹះ​ដែលមាន​ចែង​នៅក្នុង​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ទៅក្នុង​មុខវិជ្ជា​សីលធម៌​-​ពលរដ្ឋ​វិជ្ជា ដោយ​អនុញ្ញាតឱ្យ​ក្រុមការងារ​បច្ចេកទេស​ចំពោះ​កិច្ច​របស់​ស្ថាប័ន​ទាំង​ប្រជុំពិភាក្សា​រៀបចំ​ឯកសារ ហើយនឹង​រៀបចំ​សិក្ខាសាលា​ពិគ្រោះ​យោបល់​នា​ថ្ងៃ​ខាងមុខ​។ ឯកឧត្ដម អ៊ឹម ឈុនលឹម ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ បាន​លើក​អបអរសាទរ​នូវ​កំណែទម្រង់​វិស័យ​អប់រំ ដែល​បានទទួល​ជោគជ័យ​គួរឱ្យកត់សម្គាល់ ដោយ​បន្ថែមទៀតថា នេះ​ជា​ឱកាស​ពេជ្រ​ដែល​កម្ពុជា​បានរៀបចំ​ការបញ្ចូល​ប​ទ​ប្បញ្ញត្តិ​គ្រឹះ​ដែលមាន​ចែង​នៅក្នុង​រដ្ឋធម្មនុញ្ញ​ទៅក្នុង​កម្មវិធីសិក្សា​រប​ស់​ជាតិ​។​

​លោក តាំង រតនា អគ្គលេខាធិការដ្ឋាន នៃ ក្រុមប្រឹក្សាធម្មនុញ្ញ ក្នុង សន្និសីទ សារព័ត៌មាន បាន​លើកឡើងថា កិច្ចប្រជុំ​រវាង​ប្រធាន ក្រុមប្រឹក្សាធម្មនុញ្ញ លោក​អ៊ឹម ឈុនលឹម និង រដ្ឋមន្ត្រី ក្រសួង អប់រំ លោក ហង់ ជួនណា​រ៉ុ​ន នា រសៀល ថ្ងៃ ទី ១០ ខែមិថុនា ឆ្នាំ​២០១៩​នេះ ដោយ​អនុ​ឡោម​តាម​ការ ឯកភាព និង​ចុះ ហត្ថលេខា​ព្រម​គ្នា​កាលពី ថ្ងៃ ទី ១ ខែមីនា​កន្លងទៅ​។​

​លោក តាំង រតនា បាន​ថ្លែងបន្តថា ការយល់ដឹង អំពី គោលការណ៍ ធំៗ ដែល មានចែង នៅក្នុង រដ្ឋធម្មនុញ្ញ គឺជា មូលដ្ឋាន គ្រឹះ ចាំបាច់ និង មាន សារសំខាន់ ក្នុង ការកសាង ចំណេះដឹងទូទៅសម្រាប់ប្រជាពលរដ្ឋខ្មែរ គ្រប់រូបដើម្បីពង្រឹងមនសិការស្នេហាជាតិ និងសីលធម៌សង្គម​។ ការបញ្ចូលបទប្បញ្ញត្តិ គ្រឹះមួយចំនួន​ដែល មានចែងក្នុងរដ្ឋធម្មនុញ្ញទៅក្នុងកម្មវិធីសិក្សា គឺជាយន្តការមួយមានប្រសិទ្ធភាព និងវិសាលភាព ក្នុងការកសាង ធនធានមនុស្ស ប្រកបដោយគុណភាពនៅកម្ពុជា​។​

លោក ពុត សា មិត្ត អគ្គនាយក អប់រំ បាន​លើកឡើងថា ក្រុមប្រឹក្សា រដ្ឋធម្មនុញ្ញ ជា អ្នកផ្តល់ជំនួយបច្ចេក​ទេស ក្នុងការរៀបចំខ្លឹមសារគោល និងខ្លឹមសារ មេរៀនពាក់ព័ន្ធកម្មវិធីសិក្សាទាំងបីកម្រិតសម្រាប់ក្រសួងអប់រំ​វិញ​ជាអ្នករៀបរៀងបោះពុម្ពផ្សាយ​៕​ ​ដោយ ​៖​ កូ​ឡាប​

spot_img
×