Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា​ជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​កំពូល​សារព័ត៌មាន​អាស៊ី ជាការ​ប្រកួតប្រជែង ដ៏​ខ្លាំងក្លា​បដិវត្តន៍​បច្ចេកវិទ្យា​ជំនា​ន់ទី​៤

spot_img

​សៀមរាប​ ៖ ​លោក​ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន មានប្រសាសន៍ថា វា​គឺជា​កិត្តិយស​និង​សេចក្តី​រីករាយ​ដ៏អស្ចារ្យ​មួយ​សម្រាប់​ព្រះរាជាណាចក្រ​កម្ពុជា ជាពិសេស​ក្រសួង​ព័ត៌មាន​ដែល​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​សារព័ត៌មាន​អាស៊ី​លើក​ទី​១៦ (AMS)​ នៅ​សៀមរាប ពីថ្ងៃ​ទី​១២-១៣​ ខែមិថុនា​ ឆ្នាំ​២០១៩​ និង​សិក្ខាសាលា​មុន​កិច្ចប្រជុំ​កំពូល​នេះ នៅថ្ងៃទី​១០ និង​ទី​១១​ ខែមិថុនា ​ក្នុង​ភាពជា​ដៃគូ​ជាមួយ​វិទ្យាស្ថាន​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ច​សម្រាប់​ការផ្សព្វផ្សាយ​(AIBD) ដែលជា​ស្ថាប័ន​គួរ​ឲ្យ​ទុកចិត្ត​និង​មានបទពិសោធន៍​ខ្ពស់​ ។​

​ថ្លែង​តាមរយៈ​សារ​ដែល​បាន​បង្ហោះ​ក្នុង​គេហទំព័រ ​AIBD​ លោក​រដ្ឋមន្ត្រី បាន​បញ្ជាក់ថា ស​ន្និសីទសារព័ត៌មាន​អាស៊ី​គឺជា​ព្រឹត្តិការណ៍​នៃ​ការផ្សព្វផ្សាយ​អន្តរជាតិ​ដែល​ឈានមុខ​គេ​ដែល ផ្តល់ឱកាសដល់​អ្នក​ផ្សាយ​អ្នកអនុវត្ត​ប្រព័ន្ធ​ផ្សព្វផ្សាយ​អ្នកដឹកនាំ​ឧស្សាហកម្ម​អ្នក សិក្សា​ស្រាវ ជ្រាវ​អ្នកជំនាញ​និង​អ្នកបង្កើត​គោលនយោបាយ​ប្រព័ន្ធ​​ផ្សព្វផ្សាយ​នៅ​ទូទាំង​ពិភពលោក​បាន​ជួប​និង​ពិភាក្សា​អំពី​របៀប អភិវឌ្ឍន៍ គុណភាព​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងអំឡុងពេល នៃ​ការប្រកួតប្រជែងដ៏​ខ្លាំងក្លា​បដិវត្តន៍​បច្ចេកវិទ្យា​ជំនា​ន់ទី​៤​។​

​សន្និសីទ​កំពូល​សារព័ត៌មាន​អាស៊ី លើក​ទី​១៦​ ដែល​បាន​នឹង​កំពុង​ធ្វើ​នៅលើ​ទឹកដី​អង្គរ​ដ៏​បវរ នា​ខេត្តសៀមរាប​នេះ ផ្តោតលើ ប្រធានបទ​«​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឌីជីថល​-​អភិវឌ្ឍន៍​ទីផ្សារ​»​ដោយ មាន គណៈ ប្រតិភូ​ជា​ថ្នាក់ដឹកនាំ និង​តំណាង​ស្ថាប័ន​រដ្ឋាភិបាល ព្រមទាំង​អ្នកសារព័ត៌មាន​ជាតិ និង​អន្ត រ​ជាតិ​ចូលរួម​ប្រមាណ​៥០០​នាក់ មកពី​បណ្ដា ប្រទេស​ជាង​៤០ នៅក្នុង​តំបន់​និង​ពិភព លោក​មានដូចជា​៖ ថៃ ឡាវ​មី​យ៉ាន់​ម៉ា ឥណ្ឌូនេស៊ី កូរ៉េខាងត្បូង សា​ម៉ៅ ជាដើម​។​

​លោក ​ខៀវ កាញារីទ្ធ មានប្រសាសន៍ថា ប្រធានបទ​នៃ​កិច្ចប្រជុំ​កំពូល​នេះ គឺមាន ភាពល្អប្រសើរ ដែល​អាច​ផ្តល់​ឲ្យ​វឌ្ឍនភាព​ថ្មី​នៃ​ការអនុម័ត បច្ចេកវិទ្យា​ក្នុង​ឧស្សា ហ​កម្ម​ប្រព័ន្ធ ផ្សព្វផ្សាយ នៅ អាស៊ី​ប៉ាស៊ីហ្វិក​។​

សន្និសីទ​កំពូល​សារព័ត៌មាន​អាស៊ី លើក​ទី​១៦ ​នឹង​បើក​ជា​ផ្លូវការ​ក្រោម អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​នាយក រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ កម្ពុជា​នៅ​ថ្ងៃទី ១២ ​ខែមិថុនា ផ្តោតលើ​បញ្ហាសំខាន់ៗ​ដូចជា ​៖ ​ផល​ប៉ះ ពាល់​នៃ​វិស័យ​សារព័ត៌មាន​ក្រោម​ឥទ្ធិពល​បដិវត្តន៍​ឧស្សាហកម្ម​ជំនា​ន់ទី​៤​ ការប្រយុទ្ធប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ ការបង្កើត​កម្មវិធី​ដ៏​មាន​ប្រសិទ្ធភាព​ក្នុង​យុគសម័យ​ឌីជីថល និន្នាការ​នៃ​បច្ចេកវិទ្យា​ 4K ជាដើម​។​

​មន្ត្រី AIBD ថ្លែង​ដោយ​សរសើរ​ថា សន្និសីទ​កំពូល​ដែល​ធ្វើឡើង នៅ​កម្ពុជា​នេះ​ត្រូវបាន​រៀប ចំ​ឡើង​យ៉ាង​ល្អប្រសើរ​។​

​សូមបញ្ជាក់ថា ក្នុងអំឡុងពេល​ចូលរួម​សន្និសីទ​កំពូល​នេះ គណៈប្រតិភូ​ជា​ថ្នាក់ដឹកនាំ និង អ្នកសារព័ត៌មាន​នឹងត្រូវ​បាន​អញ្ជើញ​ឲ្យ​ទៅ​ទស្សនា សារមន្ទីរ សន្តិភាព​នៃ​សម្មភាព​កម្ចាត់ មីន របស់ ស៊ីម៉ាក់ និង​ប្រាសាទ អង្គរវត្ត ដើម្បី​ស្វែងយល់​ពី​កិច្ចខិតខំ​រប ស់​កម្ពុជា​ក្នុងការ​បោស សំអាត គ្រាប់ មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ដែល​បន្សល់​ពី​សង្គ្រាម សម្រាប់ បម្រើ​ដល់​វិស័យ​ទេសចរណ៍​របស់​កម្ពុជា​នាពេល​បច្ចុប្បន្ន​ ៕​ ដោយ ​៖ ​កូ​ឡាប​

spot_img
×