Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រកឃើញ​សម្បុ​កពង ២០ របស់​ដាយ​ណូ​ស័រ ដែល​មាន​អាយុកាល ១៣០​លាន​ឆ្នាំ នៅ​ប្រទេស​ចិន​

spot_img

ក្រុម​កម្មករ​របស់​ចិន បាន​ធ្វើឲ្យ​មជ្ឈដ្ឋាន​អ្នក​ជីវសាស្ត្រ​ប្រទេស​នេះ ភ្ញាក់ផ្អើល​យ៉ាងខ្លាំង បន្ទាប់ពី​ពួកគេ​ជីក​បាន​ពង​ដាយ​ណូ​ស័រ ដែល​មាន​អាយុកាល​ដល់​ទៅ​១៣០​លាន​ឆ្នាំ នា​ឱកាស​បុណ្យ​ណូអែល​កន្លងមក​។​​តាម Daily Star ក្រុម​កម្មករ​របស់​ចិន និយាយថា គេ​បាន​រកឃើញ​ពង​របស់​ដាយ​ណូ​ស័រ ខណៈ​ពេល​គេ​ជីក​ជម្រៅ​ដី​ជ្រៅ ដើម្បី​សាងសង់​សាលារៀន​មួយនា​ភាគ​អាគ្នេយ៍ ខេត្ត​ជៀង​ស៊ី សម្បុក​ដែល​មាន​ពង ២០ របស់​ដាយ​ណូ​ស័រ ត្រូវបាន​រកឃើញ​។ វា​មាន​សម្បក​ខាងក្រៅ​ពណ៌​ខ្មៅ កម្រាស់​ប្រហែល 2mm​។ មជ្ឈដ្ឋាន​អ្នកជំនាញការ​និយាយថា ពង​ដាយ​ណូ​ស័រ​ទាំងនេះ មាន​តាំងពី​ង​យុ​គ Creta មុននេះ ១៣០​លាន​ឆ្នាំ​។​

​តាម​ប្រព័ន្ធ​ព័ត៌មាន​នៅ​តំបន់ ក្រុម​កម្មករ​សំណង់​ទាំងនោះ បាន​បិទ​ការដ្ឋាន​ភ្លាមៗ ដើម្បី​ទុក​ឲ្យ​អ្នកវិទ្យាសាស្ត្រ​ធ្វើ​ការប្រមូល​ពង​ដាយ​ណូ​ស័រ​ទាំងនោះ រូបថត​នៅ​កន្លែង​បង្ហាញឲ្យឃើញថា ពង​ដាយ​ណូ​ស័រ​ទាំងនោះ​នៅ​សភា​ពដើម​ទាំងស្រុង​។​

​នៅ​តំបន់​នេះ តាំងពី​មុន​មក​អ្នកវិទ្យាសាស្ត្រ​ចិន បាន​សន្និដ្ឋាន​វា​គឺជា​មាតុភូមិ​របស់​អម្បូរ​ដាយ​ណូ​ស័រ​យ៉ាងតិច ២០ ។​

​កាលពីដើមឆ្នាំ​នេះ ពួក​បុរាណ​វិទូ ក៏​បាន​កំណាយ​ឃើញ​ពង​ដាយ​ណូ​ស័រ ៥ ដែល​បាន​កប់​ក្នុង​ស្រទាប់​ដីល្បាប់ នា​ទីតាំង​សំណង់​មួយ​ក្នុង​ខេត្ត ហ្វូ​សាន ខេត្ត​ក្វាង​តុង ប្រទេស​ចិន​។​

​សមាជិក​ក្រុម​ស្រាវជ្រាវ​ឲ្យដឹងថា យើងខ្ញុំ​បាន​រកឃើញ​ពង ៥ ហើយ​។ ទោះបី​មាន​ពង​៣ ត្រូវបាន​បំផ្លាញ តែ​នៅ​សម្គាល់​បាន រីឯ​ពង​២​ទៀត ស្ថិត​នៅ​ជ្រៅ​ក្នុង​ស្រទាប់​ថ្ម​។ ពង​ទាំងនេះ​មាន​សណ្ឋាន​មូល ហើយ​ស្ថិត​នៅក្នុង​អម្បូរ​ដាយ​ណូស័​រស៊ី​រុក្ខជាតិ​ជា​អាហារ​៕ សូ​យ​ន​

spot_img
×