Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្ក្រាប​ក្លឹប លុ​ច្ស​សារី មនុស្ស ១៧​នាក់ ត្រូវ​បញ្ចូនទៅ​តុលា​ឯ ៩៣​នាក់ ធ្វើតេស្ត​មាន​សារធាតុ​ញៀន​

spot_img

​ភ្នំពេញ​ ៖ ការបង្ក្រាប​គ្រឿងញៀន​នៅ​ក្លឹប​លុ​ច្ស​សារី បានបញ្ចប់​ការសួរនាំ និង​ធ្វើតេស្ត​លើ​មនុស្ស​ជាង ​៤០៨​នាក់ ដែល​ចំណាយ​អស់​រយៈពេល ២​ថ្ងៃ ជា​លទ្ធផល​សមត្ថកិច្ច​បាន​រកឃើញ អ្នកមាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​ចំនួន ៩៣​នាក់ នឹង​ត្រូវបាន​បញ្ជូនទៅ​កាន់ មជ្ឈមណ្ឌល​កែប្រែ​ឱកាស​ខ្ញុំ​។​

​តាម​ការ​បញ្ច​ជាក់​របស់​សមត្ថកិច្ច បានឱ្យដឹងថា អ្នកមាន​សារធាតុ​ញៀន​ទាំងអស់​មាន ៩៣​នាក់ ក្នុងនោះ​មាន​ស្រី​២៤​នាក់ ជា​ជនបរទេស ៣១​នាក់ (​វៀតណាម ១៤​នាក់ ចិន​១៤​នាក់ សឹង្ហ​បុរី​ម្នាក់ និង​ជនជាតិ​ម៉ាឡេស៊ី ២​នាក់ ) ។ ក្នុងចំណោម​មនុស្ស​ទាំង ៤០៨​នាក់ មាន​១៧​នាក់​ក្នុងនោះ​មាន​ទាំង​ជនជាតិ​វៀតណាម​ចំនួន ៥​នាក់ សម្រេច​ចាប់បញ្ជូន​ទៅកាន់​តុលាការ ពាក់ព័ន្ធ​ការសម្រួល​ឲ្យ​មានការ​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​នៅក្នុង​ក្លឹប​កម្សាន្ត​។​

​ចំពោះ​អ្នក​ដែល​បាន​រកឃើញ​សារធាតុ​ញៀន​ក្នុង​ខ្លួន សម្រាប់​ជនជាតិខ្មែរ​ចំនួន​៦២​នាក់ នឹង​ត្រូវបាន​បញ្ជូនទៅ​កាន់ មជ្ឈមណ្ឌល​កែប្រែ​ឱកាស​ខ្ញុំ រីឯ​ជនបរទេស ៣១​នាក់​ទៀត នឹង​ស្នើសុំ​គោលការណ៍​ពី​អគ្គនាយកដ្ឋាន​អន្ដោប្រវេសន៍ ចាប់បញ្ជូន​ទៅកាន់​ប្រទេស​កំណើត​វិញ ។​

​ការបង្ក្រាប​នេះ សមត្ថកិច្ច​រឹបអូស​បាន​គ្រឿងញៀន ១៦២,៧​ក្រាម និង​ឧបករណ៍​ទាំង​សម្ភារៈប្រើប្រាស់​មួយចំនួនទៀត​ ៕​ ដោយ ​៖​ កូ​ឡាប​

spot_img
×