Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អង្គការ​មូលនិធិ​ប្រាសាទ​ពិភពលោក​ប្រារព្ធ​ខួប​ ៣០ ​ឆ្នាំ ​នៃ​កិច្ចសហប្រតិបត្តិការ​ជួស​ជុល​ប្រាសាទ​ក្នុង​រមណីយ​ដ្នា​ន​អង្គរ​

spot_img

​សៀមរាប ​៖ ​អង្គការ​មូលនិធិ​ប្រាសាទ​ពិភពលោក World Monuments Fund (WMF) បាន​ប្រារព្ធ​ខួប ៣០​ឆ្នាំ លើ​ការងារ​អភិរក្ស​និង​ជួសជុល​ប្រាសាទ​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​។ ពិធី​នេះ​ប្រារព្ធ​ឡើង​ក្រោម​វត្តមាន លោកស្រី ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​អប្សរា លោក Michael Newbill ភារធារី​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា លោកស្រី Gineavra Boato តំណាង​អង្គការ​មូលនិធិ​ប្រាសាទ​ពិភពលោក​ប្រចាំ​អាស៊ីអាគ្នេយ៍ មន្ត្រី បុគ្គលិក​អាជ្ញាធរ​ជាតិ​អប្សរា សរុប​ចំនួន​ប្រមាណ​២០០​នាក់​នៅ​ព្រឹក​ថ្ងៃ​ចន្ទ ៨​កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០១៩​។​

​លោកស្រី Gineavra Boato តំណាង WMF ប្រចាំ​អាស៊ីអាគ្នេយ៍ បាន​លើកឡើងថា អង្គការ​នេះ​បាន​ចូលមក​បំពេញការងារ​នៅ​តំបន់​អង្គរ​នៅ​ឆ្នាំ​១៩៨៩ ដោយ​ការងារ​អាទិភាព​ដំបូង​គឺ​ការបណ្ដុះបណ្ដាល​ធនធាន​មនុស្ស​កម្ពុជា​លើ​ការងារ​អភិរក្ស​និង​ជួសជុល​ប្រាសាទ​។ ជា​បន្ត​បន្ទាប់មក WMF បានធ្វើ​វាយតម្លៃ​លើ​ការខូចខាត​របស់​ប្រាង្គ​ប្រាសាទបុរាណ​ដែល​កម្ពុជា​បាន​ជួបប្រទះ និង​ការខ្វះ​កិច្ច​អភិរក្ស​ជួសជុល​ក្រោយពី​សង្គ្រាមស៊ីវិល​។ នៅ​ឆ្នាំ ២០០៨ WMF បានចាប់ផ្តើម​គម្រោង​អភិរក្ស​ប្រាសាទភ្នំបាខែង​ដែល​ការងារ​នេះ​ត្រូវបាន​គ្រប់គ្រង​រៀបចំ​និង​អនុវត្តន៍​ដោយ​អ្នកជំនាញការ​ខ្មែរ​ដែល​ទទួល​បានការ​បណ្ដុះបណ្ដាល​នាពេល​កន្លងមក​។

​ក្នុងនាម​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា លោក Michael Newbill បានចាត់ទុក​ការ​ប្រារព្ធ​ពិធី​នេះ​ជាការ​បញ្ជាក់​ពី​ទំនាក់ទំនង​ដ៏​យូរអង្វែង​រវាង​សហរដ្ឋអាមេរិក​តាមរ​យៈ WMF ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា និង​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ ជាពិសេស​ក្នុង​រយៈពេល​៣០​ឆ្នាំ​មកនេះ WMF បាន​បណ្ដុះបណ្ដាល​អ្នកជំនាញ​ខ្មែរ​ជាច្រើនរូប ហើយនឹង​ផ្តល់ឱកាស​ដល់​ពលរដ្ឋ​កម្ពុ​ជាជាង​១០០​នាក់​។ ចំពោះ​គម្រោង​ជួសជុល​ប្រាសាទភ្នំបាខែង គឺជា​គម្រោង​ដែលមាន​ភាពលេច​ធ្លោ​និង​មានការ​ចូលរួម​ភាគច្រើន​ដោយ​បុគ្គលិក​ជំនាញ​កម្ពុជា​។

​លោកស្រី​ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ថ្លែងអំណរគុណ​ដល់ WMF ដែល​បានរួម​ចំណែក​ក្នុង​ការកសាង​សមត្ថភាព​ធនធានមនុស្ស​របស់​កម្ពុជា និង​បាន​អនុវត្ត​កិច្ចការ​អភិរក្ស​និង​ជួសជុល​ប្រាសាទ​ចាប់ពី​ឆ្នាំ​១៩៩២ ជាពិសេស​ប្រាសាទព្រះខ័ន តា​សោម អង្គរវត្ត និង​ប្រាសាទភ្នំបាខែង​។ លោកជំទាវ ក៏បាន​រំលេច​អំពី​ផលប្រយោជន៍​នៃ​កត្តា​សន្តិភាព​ព្រោះ​កត្តា​នេះ​បាន​ចូលរួមចំណែក​យ៉ាង​ខ្លាំងក្លា​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ចសង្គម និង​សុ​ខុ​ដុមរ​មនារ​បស់​ប្រទេស​នាពេល​បច្ចុប្បន្ន​និង​អនាគត រួមទាំង​កិច្ចការ​អភិរក្ស​និង​អភិវឌ្ឍន៍​រមណីយដ្ឋាន​អង្គរ​ ៕​ ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×