Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជួញដូរ​គ្រឿងញៀន​ឆ្លងដែនពី​ឡាវមក​កម្ពុជា មន្ទីរ​ប្រឆាំង​គ្រឿងញៀន ចាប់​ជនសង្ស័យ​៦​នាក់ ដកហូត​វត្ថុតាង​ថ្នាំញៀន​ទម្ងន់​ជាង ១០​គីឡូក្រាម

spot_img

​ភ្នំពេញ ​៖ មន្ទីរ​ប្រឆាំង​គ្រឿងញៀន នៅ​ថ្ងៃទី​១០​មិថុនា​នេះ បាន​ផ្សាយ​ពី​កិច្ចប្រតិបត្តិការ​បង្ក្រាប​ខ្សែរយៈ​បណ្តាញ​ជួញដូរ​គ្រឿងញៀន​ឆ្លងដែន ពី​ឡាវ មក​កម្ពុជា (​ករណី A3.469) ដែលមាន​អង្គការ​ចាត់តាំង​។​

​ក្រោយពី​ដំណើរ​ការតស៊ូ​ករណី “A3.469″ ដោយ​សហការ​ជាមួយ​ជាមួយ​នាយកដ្ឋាន​ស៊ើប​ការណ៍បច្ចេកទេសរបស់​ផែន​សន្តិសុខ ។ នៅវេលា​ម៉ោង ១៨និង៤០​នាទី ថ្ងៃទី​០៤​ ខែមិថុនា ​ឆ្នាំ​២០១៩​នៅ​ចំណុច ខាងមុខ ប្រៃ​ស​ណី​យ៌ សង្កាត់​វត្តភ្នំ ខ័​ណ្ឌ ដូនពេញ រាជធានី​ភ្នំពេញ កម្លាំង​ជំនាញ​”​ក​៩” នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​បាន​បើក​កិច្ចប្រតិបត្តិការ​បង្ក្រាបករណី​ជួញដូរ​គ្រឿង​ឆ្លងដែន​ខុសច្បាប់ ។​ ជា​លទ្ធផល គឺ​ចាប់​ឃាត់ខ្លួន ជនសង្ស័យ​០៣​នាក់​(​ស្រី​០១) ដោយ​ចាប់យក​វត្ថុតាង ថ្នាំញៀន​ប្រភេទ​ម៉េ​តំ​ហ្វេ​តា​មីន​ICE ទម្ងន់​ប្រមាណ​ជាង ២០០០​ក្រាម​។

​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បាន​រៀបរាប់​ពី​រឿងរ៉ាវ​ករណី មេក្លោង គឺ​មេខ្លោង​នៅ​ឡាវ​(​មិន​ស្គាល់ឈ្មោះ​) បាន​បញ្ជូន​គ្រឿង ញៀន​ជា​បន្តបន្ទាប់ អោយឈ្មោះ​វង្ស សុខន ភេទ​ស្រី (​ចាប់ខ្លួន​) ខេត្តស្ទឹងត្រែង ។

ឈ្មោះ​វង្ស សុខន ភេទ​ស្រី​”​មេក្លោង​នៅ​ស្ទឹងត្រែង​” បាន​ដឹកជញ្ជូន​គ្រឿងញៀន យកមក​លក់​អោយឈ្មោះ​សៅ សំណាង ភេទ ប្រុស​”​មេខ្លោង​នៅ​ភ្នំពេញ​” ដោយ​ប្រគល់​នៅ​ចំណតរថយន្ត​នៅមុខ​ពេទ្យ​កាល់​ម៉ែត្រ​) ក្នុង​១​លើកៗ​ពី​២​គីឡូក្រាម​ទៅ ១០​គីឡូក្រាម​។​

​ឈ្មោះ សៅ សំណាង​បាន បញ្ជារ បែងចែក​ជួញដូរ​ថ្នាំញៀន​នេះ សំរាប់​ភ្នំពេញ​និង​ខេត្តកំពង់ស្ពឺ​ ​តាកែវ​ ៖
១. នៅ​ភ្នំពេញ​ ឈ្មោះ ផន ពិសី ប្រពន្ធ​របស់​ណា​ង (​ចាប់ខ្លួន ដកហូត​ថ្នាំញៀន​ជាង ១០០០ ក្រាម​នៅ​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០១៨) និង​ឈ្មោះ ហ៊ីម ពៅ ភេទ​ស្រី និង ឈ្មោះ​ហ៊ីម ជុ ភេទ​ស្រី​(​ចាប់ខ្លួន ដកហូត​បាន​ថ្នាំញៀន ៧០០០​ក្រាម​ច នៅ​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០១៩)​។​២. នៅ​ខេត្តកំពង់ស្ពឺ​.​តាកែវ​ ឈ្មោះ សោម សា​រ៉ា​វ័​ន្ត ភេទ​ប្រុស (​ចាប់ខ្លួន​ជាមួយ​ឈ្មោះ​សៅ សំណាង និង​ឈ្មោះ វង្ស លី ដកហូត​ថ្នាំញៀន​ជាង ២០០០ ក្រាម នៅ​ថ្ងៃទី​៤​ខែមិថុនា​ឆ្នាំ​២០១៩)​។​

​ជា​លទ្ធផល​បង្ក្រាប​ករ​ណី​A9.469″ គឺ​កម្លាំង​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ចាប់​ជនសង្ស័យ​៦​នាក់​(​ស្រី​៣) ដកហូត​វត្ថុតាង​ថ្នាំញៀន​ប្រភេទ​ម៉េ​តំ​ហ្វេ​តា​មីន​ទម្ងន់​ជាង ១០​គីឡូក្រាម និង​បំផ្លាញ​ខ្សែរយៈ ចាត់តាំង​ជួញដូរ​គ្រឿងញៀន​ឆ្លងដែន​ពី​ឡាវ​-​កម្ពុជា ៕​ ដោយ ​៖​ កូ​ឡាប​

spot_img
×