Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រកាស​ដាក់​ឱ្យ​ប្រើប្រាស់​បណ្តោះអាសន្ន​ម៉ាស៊ីន ទូទាត់​ប្រាក់ តាម​ប្រព័ន្ធ​អេឡិចត្រូនិក នៅលើ​រថយន្តក្រុង​

spot_img

ភ្នំពេញ ​៖​ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​សេចក្តីជូនដំណឹង ស្តីពី​ការ​ឱ្យ​ប្រើប្រាស់ បណ្តោះអាសន្ន​ម៉ាស៊ីន​ទូទាត់​ប្រាក់ តាម​ប្រព័ន្ធ​អេឡិចត្រូនិក នៅលើ​រថយន្តក្រុង ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ និង​ឆ្លើយតប​នឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ ព្រះសង្ឃ ចាស់ជរា ជនពិការ កុមារ សិស្ស និស្សិត កីឡាករ កីឡា​ការិនី និង​បងប្អូន​កម្មករ កម្មការិនី​។​

ក្នុង​សេចក្ដីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់ថា នឹង​ដាក់​ឱ្យ​ប្រើប្រាស់ បណ្តោះអាសន្ន ម៉ាស៊ីន​ទូទាត់​ប្រាក់ តាម​ប្រព័ន្ធ​អេឡិចត្រូនិក នៅលើ​រថយន្តក្រុង​ចាប់ពី​ថ្ងៃ​ទី​២៦ ខែ​ធ្នូ ឆ្នាំ​២០១៧ តទៅ​។ ទន្ទឹម​នឹង​នេះ​ដើម្បី​អាច​ប្រើប្រាស់​ការទូទាត់​ប្រាក់​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​នេះ​បាន​បងប្អូន ប្រជាពលរដ្ឋ ព្រះសង្ឃ ចាស់ជរា ជនពិការ កុមារ សិស្ស និស្សិត កីឡាករ កីឡា​ការិនី និង​បងប្អូន​កម្មករ កម្មការិនី​ទាំងអស់ ដែល​ប្រើប្រាស់​សេវា​ដឹកជញ្ជូន​សាធារណៈ រថយន្តក្រុង ទាំងអស់ ទាំង​អ្នក​ជិះ​បង់ប្រាក់ និង​មិន​បង់ប្រាក់ មក​បំពេញ​បែបបទ​ទ​ទួល​យក​កាត (NFC) នៅ​តាម​ទីតាំង​ស្ថានីយ៍​ចំណតរថយន្ត​ក្រុង​របស់​រដ្ឋាក​រដូច​មាន​ខាង​ដូចជា​៖
គួរបញ្ជាក់​ថា​៖​ម៉ាស៊ីន​ទូទាត់​ប្រាក់ តាម​ប្រព័ន្ធ​អេឡិចត្រូនិក នៅលើ​រថយន្ត​ក្រុង​មាន​នៅ​ស្ថានីយ៍​ចំណត​កោះ​ពេជ្រ ផ្សារ​អ៊ី​អន​២ សួន​ឬ​ស្សី​កែវ គីឡូម៉ែត្រ​លេខ​៩,​តំបន់​សេដ្ឋកិច្ច​ពិសេស​,​ច្បារអំពៅ​,​បុរី​សន្តិភាព​២ ផ្សារ​សិន​ជូ​រី​ផ្លា​ហ្សា និង​ស្ថានីយ៍​ចំណត បឹង​ឈូក រៀង​រាល់​ម៉ោង​ធ្វើការ ព្រឹក​ចាប់ពី​ម៉ោង ៧​និង​៣០​នាទី​ដល់​ម៉ោង ៥​និង​៣០​ល្ងាច​ឱ្យបាន​គ្រប់ៗ​គ្នា​៕ ដោយ​៖​កូឡាប​

spot_img
×