Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាខា​កាកបាទក្រហមកម្ពុជា​ខេត្តស្វាយរៀង​ ​​ចូលរួម​​រំលែក​ទុក្ខចំពោះ​គ្រួសារ​សពយាយនិង​ចៅ​ដែល​បាន​ស្លាប់​ ក្នុងករណី​ផ្ទុះ​គ្រាប់បែក

spot_img

​ខេត្តស្វាយរៀង ​៖ ​បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ដ៏​សែន​រន្ធត់ និង​ក្រៀមក្រំ​នេះ​មក នា​រសៀល​ថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ​២០១៩​នេះ លោកស្រី ដួង វណ្ណា អនុប្រធាន​កិត្តិយស​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តស្វាយរៀង រួម​ដំណើរ​ដោយ​លោកស្រី ពៅ សុភាព ហេ​រញ្ញឹក​គណៈកម្មាធិកា​រ​សាខា​នាំយក​បច្ច័យ ទេយ្យទាន​ទៅ​ចូលរួម​រំលែក​ទុក្ខ ដល់​ក្រុមគ្រួសារ​សព ។

​លោកស្រី ដួង វណ្ណា បាន​ចូលរួម​សម្តែង​នូវ​ក្តី​រន្ធត់​ក្រៀមក្រំ​ឥតឧបមា លោកស្រី​បាន​ដឹកនាំ ក្រុមការងារ​សាខា​យក​ថវិកា និង​សម្ភារៈ​មួយចំនួន ជូន​ដល់​គ្រួសារ​នៃ​សព លោកស្រី​តំណាង គណៈកម្មាធិការ​សាខា សូម​ចូលរួម​រំលែក​ទុក្ខ​ដល់​ក្រុមគ្រួសារ​នៃ​សព ហើយ​ថវិកា​ដ៏​តិចតួចស្តួចស្តើង​ទាំងនេះ​មិនអាច​ជួយ​ទុក្ខលំបាក​ដល់​បងប្អូន​ទាំងស្រុង​នោះទេ គ្រាន់តែ​អាចជួយ​សម្រួល​បាន​មួយគ្រា​តែប៉ុណ្ណោះ និង​សូម​បួងសួង សូម​វិញ្ញាណ​ក្ខ័​ន្ធ​អ្នក​ដែល​បាន​ស្លាប់​ទៅកាន់​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ ។

​ជាការ​ចូលរួម​រំលែក​ទុក្ខ​នោះ​លោកស្រី​បានប្រគល់​ជូន​ដល់​គ្រួសារ​សព​នូវ​អង្ករ ១០០ គ​.​ក្រ ទៀន ២ គ​.​ក្រ ធូប ២ ដុំ ទេយ្យទាន ២ កញ្ចប់ ទឹកបរិសុទ្ធ ២ កេស ទឹកក្រូច ២ កេស និង​ថវិកា​ចូល​បុណ្យ ៥០០,០០០ រៀល លោកស្រី​ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ឧបត្ថម្ភ​ថវិកា​ចូល​បុណ្យ​តាមរយៈ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត ចំនួន ៥០០,០០០ រៀល ។​

​សូម​ជម្រាបជូន​ថា នៅវេលា​ម៉ោង ៩និង៣៥ នាទី​ព្រឹក​មិញ​នេះ មាន​ករណី​ផ្ទុះ​គ្រាប់បែក​ក្រសាំង​ដែល​ទុកចោល​ក្រោម​ជង្រុក​ស្រូវ​អស់​រយៈពេល​ច្រើន​ឆ្នាំ ហើយ​បាន​រើស​មក​ដំ​បំបែក​ដើម្បី​ទុក​លក់​អេដចាយ​ក៍​បណ្តាល​ឲ្យ​ផ្ទុះ​ស្លាប់​មនុស្ស ២ នាក់​យាយ ចៅ ១ ឈ្មោះ ផង់ សុ​ភី ភេទ​ស្រី អាយុ ៦៥ ឆ្នាំ ២ ឈ្មោះ ឃួន បញ្ញា ភេទ​ប្រុស អាយុ ១០ ឆ្នាំ អ្នក​ទាំង ពីរ​មាន​ទីលំនៅ​ភូមិ សំបួរ ឃុំ​សំបួរ ស្រុក​ស្វាយទាប ខេត្តស្វាយរៀង ៕ ដោយ ៖ ​វ៉ៃ​កូ​

spot_img
×