Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

២​នាក់​ប្តី ប្រពន្ធ បាត់​ខ្លួន​ជិត​១០​ថ្ងៃ បន្ទាប់ពីបើកលុយពីធនាគារ​ ABA ថ្លៃ​លក់​ដី​

spot_img

​ភ្នំពេញ ៖ ២​នាក់​ប្តីប្រពន្ធបាន​ប្រាប់ក្រុមគ្រួសារថា ទៅដកលុយថ្លៃលក់ដីពីគណនីនៅធនាគារ​ ABA រួចមកក៏បាត់ដំណឹងសូន្យឈឹង​មិនអាចទំនាក់ទំនងបានដោយគ្មានមូលហេតុមិនដឹង​ជា​ទៅណាស្លាប់​ឬ​រស់​នោះទេ ចាប់តាំងពីពីថ្ងៃទី ៣ ខែមិថុនា ឆ្នាំ២០១៩ រហូតដល់​ថ្ងៃទី​១១​មិថុនា​នេះ​។​

​នគរបាល​បាន​ឲ្យ​ដឹងថា ប្តី ប្រពន្ធមួយគូ​ដែលបាត់ខ្លួននេះ មានឈ្មោះ ហ៊ិន ភានិ ត ភេទប្រុស អាយុ ២៥ឆ្នាំ ជាប្តីប្រឡងជាប់ក្របខ័ណ្ឌមន្ត្រី នគរបាលជាតិ អង្គភាពនាយកដ្ឋានសរុបផែនការ មានទីលំនៅផ្ទះលេខ ១១៧ E3Z ផ្លូវលេខ១៣៦ ភូមិ២ សង្កាត់ផ្សារកណ្តាលទី២ ខណ្ឌដូនពេញ និងស្ត្រីជាប្រពន្ធឈ្មោះ លី ចន្ធូ អាយុ២៧ឆ្នាំ ស្នាក់នៅជាមួយគ្នា ។​

​តាមប្រភពពីក្រុមគ្រួសារបានប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុគឺនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង៨ ទាំងពីរនាក់ប្តីប្រពន្ធបានប្រាប់ថា ពួកគេទៅដកលុយនៅធនាគារ ABA សាខាទួលគោកលុយគេវេចូលកុងថ្លៃលក់ដី ។ ពេលនោះក្រុមគ្រួសារនៅទាក់ទងគ្នា តាមទូរស័ព្ទបានធម្មតារហូតដល់ម៉ោង១៤រសៀល ក៏ទាក់ទងតាមទូរស័ព្ទលែងបានតែម្តង ។​

​ប្រភពខាងលើបានបន្តថា ចាប់តាំងពីថ្ងៃបាត់ខ្លួន (០៣.០៦.២០១៩) រហូតមកដល់ពេលនេះគឺគ្មានព័ត៌មាន​ពីពួកគេ ( ប្តីប្រពន្ធដែលបាត់ខ្លួន ) ទាំងពីរនាក់នេះទេ និងទូរស័ព្ទក៏មិនអាចទាក់ទងបានដែរ ៕​ ដោយ​៖​កូ​ឡាប​

spot_img
×