Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សហគ្រាស​អនុផល​ព្រៃឈើ​ដោយ​សហគមន៍​មូលដ្ឋាន​បង្កើតឲ្យមាន​ការលើក​ទឹកចិត្ត​ចំពោះ​កិច្ច​គាំពា​រ​សង្គម​និង​បរិស្ថាន​

spot_img

​ភ្នំពេញ​ ៖ ​ក្រុម​ផលិតករ​និង​សមាគម​អនុផល​ព្រៃឈើ​គឺជា​អ្នកផ្ដល់​កិច្ច​គាំពារ​សង្គម​ដ៏​សំខាន់​ហើយ​ទន្ទឹម​នឹង​នោះ​ពួកគេ​ក៏​រួមចំណែក​យ៉ាងច្រើន​ដល់​ការសម្រេច​គោលដៅ​អភិរក្ស​ព្រៃឈើ​និង​លុបបំបាត់​ភាពក្រីក្រ​ផងដែរ​។ ជាក់ស្ដែង 68 ភាគរយ​នៃ​គ្រួសារ​ជនបទ​ទូទាំង​ប្រទេស​កម្ពុជា​ពឹង​អាស្រ័យ​លើ​ធនធាន​ព្រៃឈើ​សម្រាប់​សកម្មភាព​ជីវភាព​រស់នៅ​របស់​ខ្លួន​។ កាល​ពី​ការប្រមូល​ផលដំណាំ​មើម​ផ្លែឈើ​បន្លែ​សម្រាប់​ការហូបចុក​ប្រចាំ​ថ្ងៃ​សហគមន៍​មូលដ្ឋាន​ក៏​ប្រមូល​ផល​ទឹកឃ្មុំ​ព្រៃផ្តៅ​ឬ​ស្សី​ជាប់​ទឹក​និង​ទ្រាំង ប្រកប​ដោយ​និរន្ត​ភាព​ដើម្បី​យក​ទៅ​កែច្នៃ​និង​លក់​ផលិតផល​អាហារ​និង​សម្ភារៈ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​ផងដែរ​។ បើ​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​បរិស្ថាន​ស្តីពី​សហគ្រាស​អនុផល​ព្រៃឈើ​ដោយ​សហគមន៍​មូលដ្ឋាន​បង្កើតឲ្យមាន​ការលើក​ទឹកចិត្ត​ចំពោះ​កិច្ច​គាំពា​រ​សង្គម​និង​បរិស្ថាន​កាលពី​ថ្ងៃ​ទី 10 ខែ​មិថុនា​ឆ្នាំ 2019​ ។​

​ដោយហេតុ​នេះ​តា​តា​ភាសិត​ពឹង​អាស្រ័យ​លើ​ធនធាន​ព្រៃឈើ​របស់​សហគមន៍​មូលដ្ឋាន​ជាពិសេស​ប្រជាជន​ជនជាតិដើម​ភាគ​តិច​មាន​សារសំខាន់​យ៉ាងខ្លាំង​ដើម្បី​ធានា​ឱ្យមាន​ការបែងចែក​ផលប្រយោជន៍​រាប់​ដោយ​សមធម៌​តាមរយៈ​ការលើកកម្ពស់​ការយល់​ដឹង​និង​ការអនុវត្តន៍​លិខិត​បទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​។

​ក្នុងឱកាស​មានមតិ​ទៅកាន់​អ្នកពាក់ព័ន្ធ​សំខាន់ៗ​ចំនួន​ជិត 200 នាក់ ​មក​ពី​វិស័យ​ព្រៃឈើ​ដែល​មាន​វត្តមាន​ក្នុង​វេទិកា​ថ្នាក់​ជាតិ​លើក​ទី 2 ស្ដី​ពី​អនុផល​ព្រៃឈើ​នៅ​ថ្ងៃនេះ​លោក​ឯ វុ​ឌ្ឍី អគ្គលេខាធិការរង​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព​នៃ​ក្រសួង​បរិស្ថាន​មានប្រសាសន៍ថា កម្មវិធី​ព្រៃឈើ​ជាតិ​ឆ្នាំ 2010 -2019 របស់​កម្ពុជា​មាន​គោលបំណង​បង្កើត​ការងារ​ដែល​នេះ​ក៏​ជា​គោលដៅ​សំខាន់​មួយ​ដែល​ថ្នាក់​ជាតិ​ផង​ដែរ​តាមរយៈ​សកម្មភាព​តែ​ការងារ​ព្រៃឈើ​ប្រកប​ដោយ​ចិរភាព​ដូចជា​ការប្រ​មូលនិង​ការកែច្នៃ​អនុផល​ព្រៃឈើ​ដោយ​ប្រើប្រាស់​វិធីសាស្ត្រ​និង​បច្ចេកវិទ្យា​ប្រកប​ដោយ​ប្រសិទ្ធ​ផល​ជួយ​បង្កើន​សង្វាក់​តម្លៃ​ដើម្បី​ជំរុញ​ឲ្យមាន​ការចូល​រួម​ពី​ប្រជាជន​ជនបទ​នៅក្នុង​សកម្មភាព​សង្គម​សេដ្ឋកិច្ច​របស់​ខ្លួន​។

​លោក​បាន​មានប្រសាសន៍​បន្ថែម​ទៀត​ថា​កម្មវិធី​ជាតិ​នេះ​គាំទ្រ​ផងដែរ​ដល់​ការអភិវឌ្ឍ​សហគ្រាស​ជនបទ​ខ្នាតតូច​និង​មធ្យម​ដែល​ជួយ​បន្ថែម​តម្លៃ​ដល់​ផលិតផល​ព្រៃឈើ​និង​ជា​ការចូលរួម​ចំណែក​ដោយ​ផ្ទាល់​ដល់​វិធីសាស្ត្រ​នៃ​ការគ្រប់គ្រង​ព្រៃឈើ​ដោយ​សហគមន៍​ដែល​អាច​ធានាបាន​នូវ​ចិរភាព​ដោយ​ខ្លួនឯង​។​

​ផលិតករ​អនុផល​ព្រៃឈើ​មិន​ត្រឹមតែ​ជួយ​លើកកម្ពស់​ផលប្រយោជន៍​សេដ្ឋកិច្ច​ក្នុង​សហគមន៍​របស់​ខ្លួន​តែ​ប៉ុណ្ណោះ​ទេ​ប៉ុន្តែ​ក៏​អាច​ផ្ដោត​ការយកចិត្តទុកដាក់​លើ​កាតា​ពី​សមាជិក​សហគមន៍​ពី​ហានិភ័យ​ឬ​វិបត្តិ​សេដ្ឋកិច្ច​ដែល​អាច​កើតមាន​ជា​យថាហេតុ​ដោយ​ការបង្កើត​អោយ​មាន​សេវា​កិច្ច​គាំពារ​សង្គម​ក្រៅ​ប្រព័ន្ធ​ដូច​ជា​ការប្រមូលផ្តុំ​ធនធាន​ហិរញ្ញវត្ថុ​ក្នុង​ក្រុម​សន្សំ​និង​មូលនិធិ​ឥណទាន​ជាដើម​៕ ដោយ​ ៖​ កូឡាប​

​ខាងក្រោម​នេះ​ជា​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​បរិស្ថាន ​៖​

spot_img
×