Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ដ​សណ្ដោង​រុឺម៉ក ដឹក​ទំនិញ​សុីម៉ង់ត៍ បុក​ជាមួយ​រថយន្ត​ប្រភេទ​តូ​រី​ស ដឹក​កម្មករ របួស​១៦​នាក់​

spot_img

​កំពង់ស្ពឺ ​៖ មុន​នេះ​បន្ដិច ! វេលា​ម៉ោង ០៦និង៣០ នាទី​ព្រឹក​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០១៩ មាន​ករណី​គ្រោះថ្នាក់​ចរាចរ​ស្ថិតនៅ​ចំណុច​សេះស ផ្លូវជាតិ​លេខ​៤១ ចន្លោះ​គីឡូម៉ែត្រ​លេខ​៤០-៤១ ភូមិ​តា​ដែង ឃុំ​ពោធិ​ម្រាល ស្រុក​បសេដ្ឋ បង្ក​ឡេីង​រវាង​រថយន្ដ​សណ្ដោង​រ៉ឺម៉ក ដឹក​ទំនិញ​សុីម៉ង់ត៍​ បើ​កបរ​ក្នុង​ទិសដៅ​បញ្ច្រាស​គ្នាបុក​ជាមួយ​រថយន្ត​ប្រភេទ​តូ​រី​សដឹក​កម្មករ កម្មការិនី (៣៥​នាក់​) ខណៈ​ពេល​នេះ​មិន​មាន​ជនរងគ្រោះ​បណ្ដាលអោយ​បាត់បង់​អាយុជីវិត​នោះទេ “​របួសធ្ងន់ ស្រាល ១៦​នាក់ ប្រុស​១”​។​

​លោក​ឧត្តមសេនីយ៍ទោ សម សាមួន ស្នងការ​នគរបាល​ខេត្ត​កំពង់ស្ពឺ បានឲ្យដឹងថា ៖ ហេតុការណ៍​នេះ​បណ្ដាលឲ្យ​របួស​កម្មក​រ​-​កម្មការិនី​១៦​នាក់ (​ប្រុស​ម្នាក់ និង​របួសស្រាល​០៦​នាក់​) ត្រូវ​បាន​រថយន្ដ​សង្គ្រោះ​ដឹក​ទៅកាន់​មន្ទីរ​បង្អែក​ខេត្ត​កំពង់ស្ពឺ​២​នាក់ និង​ខេត្ត​តាកែវ​១៤​នាក់​។​

​លោក​បញ្ចាក់​ទៀតថា ៖ ហេតុការណ៍​នេះ​បង្កឡើង​ដោយ​រថយន្ដ​ដឹក​ស៊ីម៉ងតិ៍ ហើយ​អ្នកបើកបរ​រថយន្ដ​ដឹក​ស៊ីម៉ងត៍ បាន​រត់គេចខ្លួន​ពី​កន្លែងកើតហេតុ ខណៈ​នគរបាល​ជំនាញ​កំពុង​ស្រាវជ្រាវ ដើម្បី​កំណត់​មុខសញ្ញា​ចាប់ខ្លួន យក​មក​ផ្ដន្ទាទោស​តាមច្បាប់​៕​ ដោយ​៖​កូឡាប​

spot_img
×