Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កសិករ​នៅ​ខេត្ត​ស្ទឹងត្រែង រួមគ្នា​ជាមួយ​អ្នកជំនាញ​អភិរក្ស​ត្រ​យ៉ង​យក្ស នៅ​ដែនជម្រកសត្វព្រៃ​សៀម​ប៉ាង​ខាងលិច​

spot_img

​ខេត្ត​ស្ទឹងត្រែង​៖ នៅ​ថ្ងៃ​ទី​២៧ ខែ​ធ្នូ​នេះ ប្រជា​កសិករ​នៅ​ភូមិ​ខិះ​ស្វាយ ស្រុក​សៀម​ប៉ាង ខេត្ត​ស្ទឹងត្រែង នឹង​រួមគ្នា​ជាមួយ​អ្នកជំនាញ​ដើម្បី​អភិរក្ស​សត្វ​ត្រ​យ៉ង​យក្ស​ដែល​ជា​សត្វ​ស្លាប​តំណាងឱ្យ​ប្រទេស​កម្ពុជា​ព្រមទាំង ការពារ​ព្រៃឈើ​ជា​ទី​ជម្រក​របស់​វា​នៅក្នុង​ដែន​ជម្រក​សត្វព្រៃ​សៀម​ប៉ាង​ខាងលិច បន្ទាប់​ពី​ប្រជាកសិករ​ទទួល​បានកា​រទិញ​ផល​ស្រូវ​ស្រូវ​ក្នុង​តម្លៃ​ខ្ពស់ ក្នុង​គម្រោង​Ibis Rice​។ នេះ​បើ​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​អង្គការ​WCS​នៅ​ថ្ងៃ​ទី​២៧​នេះ​។

​អង្គការ​WCS បានឱ្យដឹងថា គម្រោង​នេះ​នឹង​អនុវត្ត​ដោយ​សហការ​ជាមួយ​ក្រសួង​បរិស្ថាន និង​មន្ទីរ​បរិស្ថាន ខេត្តស្ទឹងត្រែង​ដែល​ទទួល​ថវិកា​ពី​អង្គការ​ជីវិត​សត្វ​ស្លាប​អន្តរជាតិ​ដើម្បី​ការពារ ដែន​ជម្រក​សត្វព្រៃ​ក្នុង​ស្រុក​សៀម​ប៉ាង​ខេត្តស្ទឹងត្រែង​ដែលមាន​ទំហំ​ផ្ទៃដី​១៥០. ០០០​ហិកតា​។ ដែន​ជម្រក​សត្វព្រៃ​នេះ​គាំទ្រ​ដល់​ការរស់នៅ​របស់​សត្វព្រៃ​ប្រភេទ​រងគ្រោះ​ជិត​ផុត​ពូជ​ជាច្រើន​ប្រភេទ​ដែល​ក្នុងនោះ​រួម​សត្វ​ត្រ​យ៉ង​យក្ស​ដែល​ប្រមាណ​ជា​២០​ភាគរយ​នៃ​ចំនួន​វា​ទាំងអស់ នៅលើ​សាកលលោក និង​ប្រមាណ​៥០​ភាគរយ​នៃ​សត្វ​ត្រ​យ៉ង​ចង្កំ​កស ទាំងអស់​នៅលើ​សាកលលោក​។

​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​នៃ​អង្គការ​WCS​ដដែល ការអនុវត្ត​នេះ គឺជា​ឆ្នាំ​ទី​១​ដែល​អនុវត្ត​គម្រោង​បង្កើន​ជីវភាព​នៅ​ស្រុក​សៀម​ប៉ាង​ក្នុងភូមិ​ខិះ​ស្វាយ​ដោយ​មាន​កសិករ​ចំនួន​៤៣​គ្រួសារ​បាន​ចូលរួម ហើយ​មាន​ទំនុកចិត្ត​យ៉ាងខ្ពស់​ចំពោះ​ការអនុវត្ត​គម្រោង​នេះ​។

​ដើម្បី​ចូលរួម​ជាមួយ​គម្រោង​នេះ កសិករ​ត្រូវតែ​ចុះ​បញ្ចី​ទំហំ​ផ្ទៃដី​ស្រែ របស់​ខ្លួន​នៅ​លើ​ផែនទី​ដែល​មាន​ការយល់ព្រម​ពី​អាជ្ញាធរខេត្ត ហើយ​ពួកគាត់​ត្រូវតែ​គោរព​តាម​លក្ខខណ្ឌ​ដែល​បានកំណត់​រួមមាន មិន​ត្រូវ​បរបាញ់​សត្វព្រៃ មិន​ប្រើប្រាស់​ជីគីមី និង​ប្រើ​ថ្នាំ​សម្លាប់​ល្អិត ជា​លក្ខណះ​ធម្មជាតិ​ជាដើម​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×