Wednesday, April 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យុវជន​ជា​សិស្ស​ម្នាក់ រពឹសដៃ​ឆក់​កាបូប​ជនបរទេស ត្រូវ​កម្លាំង​ក្រុង​ច្បារមន ស្រាវជ្រាវ​តាម​ប្រព័ន្ធ​ GPS ឃាត់ខ្លួន​ដល់ផ្ទះ​

spot_img

​កំពង់ស្ពឺ​ ៖ បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ នៅ​ថ្ងៃ​ទី ១១ ខែ មិថុនា ​នេះ​ថា ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០១៩ មាន​ជនរងគ្រោះ​ជា​ជនជាតិ​ចិន​ម្នាក់ បាន​មក​ដាក់​ពាក្យបណ្តឹងនៅ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ច្បារមន ដែល​ត្រូវ​ចោរឆក់​កាបូប​យួរដៃ នៅមុខភោជនីយដ្ឋាន​កំពង់ស្ពឺ ស្ថិតនៅ​ភូមិ​បុរី​កម្មករ សង្កាត់​ច្បារ​មន ក្រុង​ច្បារមន ខេត្ត​កំពង់ស្ពឺ កាលពី​ថ្ងៃ​ទី​០៨ ខែមិថុនា ឆ្នាំ​២០១៩ កន្លងទៅ ។​

​ក្រោយពី​ទទួលបាន​បណ្តឹង​កម្លាំង​អាវុធហត្ថ​ក្រុង​ច្បារមន បាន​ស្រាវជ្រាវ និង​បានកំណត់​មុខសញ្ញា ដោយ​ប្រព័ន្ធ ​GPS តាម​ទូរ​សព្ទ័​ដៃ​ជនរងគ្រោះ ។​

​ក្នុង​កិច្ច​ប្រតិបត្តិ​នោះ កម្លាំង​អាវុធហត្ថ​ក្រុង​ច្បារមន បាន​ធ្វើ​ការឃាត់ខ្លួន ជនសង្ស័យ​ម្នាក់ នៅ​ចំណុចភូមិ​ចំការ​រ័ត្ន ឃុំ​វល្លិ៍​ស ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ ជនសង្ស័យ​ឈ្មោះ ពៅ រ៉ូត ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរជា​សិស្ស​សលា ទីលំនៅ​បច្ចុប្បន្ន ភូមិ​ថ្លុក​ឈេី​ទាល សង្កាត់​សុពណ៌​ទេព ក្រុង​ច្បារមន ខេត្ត​កំពង់ស្ពឺ ។​

​ដោយ​កម្លាំង​បាន​ដកហូត​វត្ថុតាង​ជាក់ស្តែង របស់​ជនរងគ្រោះ មាន​ទូរស័ព្ទដៃ ម៉ាក iphone XR ពណ៌​ខ្មៅ ដែល​ជនសង្ស័យ​បាន​ឆក់​យក ។​

បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុតាង បាន​បញ្ជូន​មកកាន់បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ ដើម្បី​អនុវត្ត​តាម​នីតិវិធី​ច្បាប់៕​ ដោយ​ ៖​ កូឡាប​

spot_img
×