Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធាន​ផ្នែក​សន្តិសុខ​អ៊ី​ន​ធឺ​ណេតថា “Huawei កំពុង​ស្រាត​នៅមុខ​ពិភពលោក​”

spot_img

​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​របស់​ចិន Huawei បាន​ធ្វើ​ការបដិសេធ​ថា ខ្លួន​មាន​ការជាប់​ពាក់ព័ន្ធ​ទៅ​នឹង​រដ្ឋាភិបាល​ចិន ហើយ​ខ្លួន​បានប្រកាស​ស្វាគមន៍​អ្នកជំនាញ​ខាងក្រៅ មក​ធ្វើការ​វិភាគ​ពី​ផលិតផល និង​ស្រាវជ្រាវ​កូដ ឬ​វិស្វកម្ម​របស់ខ្លួន​ ។​

​ប្រធាន​សន្តិសុខ​អ៊ឺ​ធឺ​ណេ​ត​របស់ Huawei លោក John Suffolk បាន​ថ្លែង​នៅ​ថ្ងៃ​ច័ន្ទ​ម្សិលមិញ​ថា ក្រុមហ៊ុន​របស់​ខ្លួន​មិន​ដែល​ត្រូវ​បាន​ស្នើ​ដោយ​រដ្ឋាភិបាល​ចិន ឬ​រដ្ឋាភិបាល​ផ្សេងៗ​អោយធ្វើ​អ្វី​មួយ​ឡើយ​ ។​

​លោក​ថ្លែងថា ក្រុមហ៊ុន Huawei សូម​ស្វាគមន៍​ជន​ខាងក្រៅឲ្យ​ធ្វើការ​វិភាគ​ពី​ផលិតផល និង​ស្រាវជ្រាវ​កូដ ឬ​វិស្វកម្ម​របស់ខ្លួន​។​

​លោក​ថ្លែងបន្តថា “​ពួក​យើង​កំពុង​ឈរ​ស្រាត​នៅមុខ​ពិភពលោក ប៉ុន្តែ​ពួកយើង​ចង់​ធ្វើ​ប​បែប​នោះ ពីព្រោះ​វា​អាច​ធ្វើឲ្យ​យើង​បង្កើន​គុណភាពផ​លិ​ផល​របស់​យើង​”​។​

​លោក​បន្ថែមថា “​ពួក​យើង​ចង់អោយ​គ្រប់​គ្នារ​ក​របស់ ថា​តើ​ពួកគេរ​ក​បាន​មួយ ឬ​មួយ​ពាន់ ពួក​យើង​មិន​ខ្វល់​នោះទេ​។ ពួក​យើង​មិន​ខ្មាស់​ឡើយ​ចំពោះ​អ្វី​ដែល​ពួក​គេ​រកឃើញ​”​។​

​ខាងលើ​គឺជា​ការបកស្រាយ​របស់​ប្រធាន​សន្តិសុខ​អ៊ី​ន​ធឺ​ណេ​តរបស់​ក្រុមហ៊ុន Huawei ទៅកាន់​សមាជិក​សភា នៅក្នុង​កិច្ចប្រជុំ​គណកម្មាធិការ​ជ្រើសរើស​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា ពី​សន្តិសុខ​នៃ​ឧបករណ៍​របស់ខ្លួន និង​ការពាក់ព័ន្ធ​របស់​ខ្លួន​ជាមួយ​រដ្ឋាភិបាល​ចិន​។​

​សូមបញ្ជាក់​ថា បច្ចុប្បន្ន Huawei កំពុង​រង​សម្ពាធ​ពី​អា​មេ​រិច​យ៉ាងខ្លាំង ជុំវិញ​ការអភិវឌ្ឍន៍​បច្ចេកវិទ្យា G5 របស់ខ្លួន ដែល​អា​មេ​រិច​ចោទថា អាចមាន​ផលប៉ះពាល់​ដល់​សន្តិសុខ​ជាតិ​។ អា​មេ​រិច​ក៏​បាន​ដាក់​សម្ពាធ ដល់​សម្ព័ន្ធមិត្ត​របស់​ខ្លួន​អោយ​ធ្វើ​ការបដិសេធ​បច្ចេកវិទ្យា​របស់ Huawei ផងដែរ​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុភ័​ក្រ​

​ប្រភព​៖ BBC​

spot_img
×