Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អា​មេ​រិច​ទុកពេល​អោយ​មិចស៊ិចកូ ៤៥​ថ្ងៃ ដើម្បី​ទប់ស្កាត់​លំហូរ​អន្តោប្រវេសន៍​ចូល​ទឹកដី​ខ្លួន​

spot_img

​រដ្ឋមន្ត្រីការបរទេស​មិចស៊ិចកូ លោក Marcelo Ebrard បានប្រកាសថា ពួកគេ​បាន​ត្រៀម​ខ្លួន​រួចរាល់​ហើយ​ដើម្បី​ធ្វើ​កិច្ចការ​ជាមួយនឹង​ប្រទេស​ផ្សេងៗ​នៅ​អា​មេ​រិច​ឡាទីន ដើម្បី​ទប់ស្កាត់​លំហូរ​ជនអន្តោប្រវេសន៍​ចូល​ទឹកដី​អា​មេ​រិច​។​

​រដ្ឋមន្ត្រីការបរទេស​ខាងលើ​ថ្លែងថា ពួកគេ​នឹង​ព្យាយាម​ពង្រឹង​ព្រំដែន​ភាគខាងត្បូង​ធ្វើ​ការកាត់បន្ថយ លំហូរ​ជនអន្តោប្រវេសន៍​ឲ្យបាន​ឆាប់រហ័ស​ដែល​ជា​ការ​ទាមទារ​របស់​ប្រធានាធិបតី​អាមេរិច ដូ​ណា​ល់ ត្រាំ​។​

​ប្រទេស​មិចស៊ិចកូ​មាន​រយៈពេ​ល ៤៥​ថ្ងៃ​ដើម្បី​កាត់បន្ថយ​ចំនួន​ជនអន្តោប្រវេសន៍​ឆ្លង​ចូល​ក្នុង​ទឹកដី​អា​មេ​រិច បើ​មិន​ដូច្នេះ​ទេ​នឹង​ប្រឈម​​ការយកពន្ធ​ទំនិញ​ពី​ភាគី​អា​មេ​រិច​។​

​ទោះបីជា​គ្មាន​គោលដៅ​ច្បាស់លាស់​កំណត់​ក៏ដោយ រដ្ឋមន្ត្រីការបរទេស​ដដែល​បាន​ថ្លែងថា វិធានការ​ខាងលើ​នឹង​ត្រូវ​ធ្វើ​ការវិភាគ​នៅ​ពាក់កណ្តាល​ខែ​កក្កដា​។​

​ប្រសិន​ជា​ចំនួន​ជនអន្តោប្រវេសន៍​មិន​ថយ​ចុះ​ទេ​ចាប់ពីពេលនោះ​មក នឹង​មាន​ការពិភាក្សា​នៅ​ក្នុង​ប្រទេសប្រេ​ស៊ីល ប៉ា​ណា​ម៉ា និង​ហ្គា​តេ​មាឡា ដែល​ប្រទេស​ទាំងនេះ​ត្រូវបាន​​ជនអន្តោប្រវេសន៍​យក​ជាទី​តាំង​ដើម្បី​ឆ្លង​ចូល​អា​មេ​រិច​។​

​សូមបញ្ជាក់​ថា លំហូរ​ចូល​ជនអន្តោប្រវេសន៍​ខុស​ច្បាប់​ពី​មិចស៊ិចកូ​ជា​ក្តីកង្វល់​របស់​ប្រធានាធិបតី​ដូណាល់ ត្រាំ ខណៈ​ដែល​ជនអន្តោប្រវេសន៍​ជាច្រើន​បាន​ឆ្លងដែន​ខុសច្បាប់​ចូល​ក្នុង​ទឹកដី​អា​មេ​រិច ដើម្បី​ស្វែងរក​ជីវិត​ថ្មី​។ ពួកគេ​ក៏​អាច​នឹង​ដណ្តើម​ការងារ​ពី​ប្រជាជន​អា​មេ​រិច និង​បង្ក​អសន្តិសុខ​នៅ​អា​មេ​រិច នៅពេល​អនាគត​។​

​ក្នុង​យុទ្ធនាការ​បោះឆ្នោត​ចុងឆ្នាំ ២០១៦ លោក​ដូណាល់ ត្រាំ​បាន​សន្យាថា​នឹង​ធ្វើការ​សាងសង់​ជញ្ជាំង​ព្រំដែន​​ដើម្បី​ទប់ស្កាត់​​អន្តោប្រវេសន៍​មិចស៊ិចកូ​។ បច្ចុប្បន្ន គំរោង​សង​ជញ្ជាំង​ព្រំដែន​កំពុង​បន្ត​អនុវត្ត ប៉ុន្តែ​នៅ​មាន​បញ្ហា​លើ​ថវិកា ៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុភ័​ក្រ​

​ប្រភព​៖ BBC​

spot_img
×