Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចនាយក​រដ្ឋមន្ត្រី នឹង​បំពេញ​ទស្សនកិច្ច​នៅ​ហុងគ្រី និង​ចូលរួម​សន្និសីទ​កំពូល ស្តីពី អន្តរសកម្មភាព និង​វិធានការ​កសាង​ទំនុកចិត្ត​នៅ​អាស៊ី នៅ​ប្រទេស​តាជី​គី​ស្ថាន​

spot_img

​ភ្នំពេញ ​៖ ក្រសួងការបរទេស​កម្ពុជា​និង​សហប្រតិបត្តិការ​អន្តរជាតិ បានប្រកាសថា សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា នឹង​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​សាធារណរដ្ឋ​ហុងគ្រី និង​ចូលរួម​សន្និសីទ​កំពូល​លើក​ទី​៥ ស្តីពី អន្តរសកម្មភាព និង​វិធានការ​កសាង​ទំនុកចិត្ត​នៅ​អាស៊ី នៅ​សាធារណរដ្ឋ​តាជី​គី​ស្ថាន ពី​ថ្ងៃ​ទី​១៣ ដល់​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០១៩ ខាងមុខនេះ​។

​បើតាម​សេចក្តីប្រកាស​របស់​ក្រសួងការបរទេស​កម្ពុ​ជា បានឲ្យដឹងថា សម្រាប់​ការបំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​ហុង គ្រី ពី​ថ្ងៃ​ទី​១៣ ដល់​១៤ ខែមិថុនា ឆ្នាំ ២០១៩ ដែល​ធ្វើឡើង​តប​តាម​ការអញ្ជើញ​របស់​លោក​ឱ្យ នាយករដ្ឋមន្ត្រី​ហុងគ្រី វី​កទ័រ អ័​របាន (Viktor Orbán)​នោះ សម្តេច​តេជោ នឹង​ជួប​សម្តែង​ការគួរសម​ដោយឡែក​ពី​គ្នា​ជាមួយ​ថ្នាក់ដឹកនាំ​ហុងគ្រី និង​មាន​ជំនួប​ពិភាក្សា​ទ្វេភាគី​ជាមួយ​សម​ភាគី​ហុងគ្រី លើ​បញ្ហា​ជាច្រើន​សំដៅ​លើកកម្ពស់ និង​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​ដែល​មាន​ស្រាប់ ក៏ដូចជា​កិច្ចសហប្រតិបត្តិការ​ជិតស្និទ្ធ​នៅ​លើ​វេទិកា​ពហុភាគី​នានា​។​

​នៅក្នុង​ដំណើរ​ទស្សនកិច្ច​នេះ ឯកសារ​ពីរ​គឺ​៖ កិច្ចព្រមព្រៀង​ស្តីពី​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និង កម្មវិធី​ផ្លាស់ប្តូរ​វិស័យ​អប់រំ នឹង​ត្រូវ​ចុះហត្ថលេខា​។​

​ដោយឡែកសម្រាប់​សន្និសីទ​កំពូលស្តីពីអន្តរសកម្មភាព និង​វិធានការ​កសាង​ទំនុកចិត្ត​នៅ​អាស៊ី (CICA) លើក​ទី​៥ នៅ​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ ២០១៩ នៅ​ទីក្រុង​ឌូ​ស្ហាន់​បេ សាធារណរដ្ឋ​តាជី​គី​ស្ថាន​៖ សម្តេច​តេជោ នឹង​ថ្លែង​សុន្ទរកថា​គន្លឹះ និង​មាន​ជំនួប​ទ្វេភាគី​តប​តាម​ការអញ្ជើញ​របស់ លោក​ឱ្យ អ៊ី​ម៉ូ​ម៉ាលី រ៉ា​ម៉ុន (Emomali Rahmon) ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​តាជី​គី​ស្ថាន និង​ជា​ប្រធាន​កិច្ចប្រជុំ​កំពូល​លើក​ទី​៥ នៃ​សន្និសីទ​ស្តី​ពី​អន្តរស​កម្ម​ភាព និង​វិធានការ​កសាង​ទំនុកចិត្ត​នៅ​អាស៊ី (5th CICA Summit) ពី​ឆ្នាំ​២០១៨ ដល់​២០២០​។​

នៅក្នុង​កិច្ចប្រជុំ​កំពូល​នេះ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី នឹង​ថ្លែង​សុន្ទរកថា​ដ៏​សំខាន់​មួយ​ដោយ​ផ្តោត​លើ​បញ្ហា​គន្លឹះ​ជាច្រើន ដែល​ជា​ការ​ប្រឈម​រួម​របស់​តំបន់​អាស៊ី និង​ចែករំលែក​ទស្សនៈ​ស៊ីជម្រៅ​ថា អាស៊ី​នឹង​រួមគ្នា​ដោះស្រាយ​បញ្ហា​សន្តិសុខ សេដ្ឋកិច្ច និង​នយោបាយ តាមរយៈ​ការពង្រឹង​ជំនឿ​ទំនុកចិត្ត និង​ទំនាក់ទំនង​ក្នុងចំណោម​ប្រទេស​ជា​សមាជិក CICA ។​

​ក្រៅពី​កិច្ចប្រជុំ​កំពូល​នេះ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី នឹង​មាន​ជំនួប​ពិភាក្សា​ការងារ​ទ្វេភាគី ជាមួយ​លោក​ឱ្យ អ៊ី​ម៉ូ​ម៉ាលី រ៉ា​ម៉ុន ប្រធានាធិបតី​តាជី​គី​ស្ថាន និង​ប្រមុខរដ្ឋ​/​រដ្ឋាភិបាល​នៃ​ប្រទេស​មួយចំនួន​ដែល​អញ្ជើញ​មកពី​ប្រទេស​សមាជិក​ផ្សេងទៀត​។​

CICA គឺជា​វេទិកា​ពហុភាគី​ដែល​មាន​វត្ថុបំណង​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​ក្នុងចំណោម​រដ្ឋ​សមាជិក​របស់​ខ្លួន ក្នុង​វិស័យ​មួយចំនួន​ដូចជា សន្តិភាព សន្តិសុខ និង​ស្ថិរភាព​នៅ​អាស៊ី និង​ពិភពលោក ទាំងមូល​។ បច្ចុប្បន្ន សន្និសីទ​នេះ មាន​សមាជិក​អចិន្រៃ្តយ៍​ចំនួន ២៦ ប្រទេស ហើយ​កម្ពុជា​បាន​ចូល​ជា​សមាជិក​នៅ​ឆ្នាំ​២០១១៕​ ​ដោយ​៖​កូឡាប​

spot_img
×