Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុន​ដឹកជញ្ជូន​ទាំងអស់ មុនជ្រើសរើស​អ្នកបើកបរ ត្រូវ​ពិនិត្យ​សារធាតុ​ញៀន​

spot_img

ភ្នំពេញ​៖ សម្តេច​ក្រឡាហោម ស ខេង បាន​អំពាវនាវ​ដល់​ក្រុមហ៊ុន ដឹកជញ្ជូន​ទាំង​អស់ ឱ្យមាន​ការប្រុងប្រយ័ត្ន​ចំពោះ​ការ​រើស​បុគ្គលិក​អ្នកបើកបរ ដោយ​ត្រូវ​ពិនិត្យ​សារធាតុ​ញៀន​ក្នុង​ខ្លួន​របស់​ពួកគេ​ជាមុនសិន ចាំ​យក​ចូល​ធ្វើការ ។

​នៅ​ព្រឹក​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០១៩​នេះ ក្នុងឱកាស​ដែល​អញ្ជើញ​ជា​អធិបតីភាព ក្នុង​កម្មវិធី​ប្រារព្ធ ទិវា​សប្តាហ៍​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​លើក​ទី​១២ ដែល​ធ្វើឡើង​នៅ ភូមិ​ពោធិ៍​ស្រុក ឃុំ​កោង​កាង ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ​ ។ សម្តេច​ក្រឡាហោម ស ខេង បានបញ្ជាក់​ថា មុន​នឹង​សម្រេច​យក​អ្នកបើកបរ​យូរ ត្រូវតែ​ពិនិត្យមើល​ឈាម​សិន តើ​មាន​សារធាតុ​ញៀន ឬ​អត់ បើ​មាន​សារធាតុ​ញៀន សូមមេត្តា​កុំ​យក​ចូល​ជា​អ្នកបើកបរ ពីព្រោះ​គ្រឿងញៀន​យើង​ដឹង​ថា បើ​សេព​វា​ទៅ​វា​បំផ្លាញ​ប្រព័ន្ធ​ប្រសៃ​ប្រសាទ​របស់​យើង អញ្ចឹង​យើង​មិន​អាច​ទៅ​បញ្ជា​ឡាន ឱ្យ​ត្រង់​ផ្លូវ​តាម​ច្បាប់​បានទេ​។ គ្រោះថ្នាក់​ចរាចរ​បាន​កើត​ឡើង​ជា​រៀងរាល់ថ្ងៃ គ្រោះថ្នាក់​ចរាចរ ត្រូវបាន​គេ​ស្គាល់​ថា​ជា​ឃាតករ​លាក់​មុខ ដែល​សម្លាប់​មនុស្ស ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍ​នេះ ក្នុង​រង្វង់​៥​នាក់ ក្នុង​១​ថ្ងៃៗ​។ មូលហេតុ​ចម្បងៗ​ដែល​បង្ក​គ្រោះថ្នាក់​ចរាចរ​រួមមាន បើក​ល្បឿន​លឿន មិន​គោរព​សិទ្ធិ មិន​ប្រកាន់​ស្តាំ ប្រជែង បង់​គ្រោះថ្នាក់ ស្រវឹង និង​កត្តា​យានយន្ត​។ គ្រោះថ្នាក់​ដែល​បង្កឡើង​ដោយ​រថយន្ត​ធុន​ធ្ងន់ ភាគច្រើន បាន​បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ រហូតដល់​បាត់បង់​អាយុ​ជី​វិ ទាំង​អ្នកបើក រួមទាំង​អ្នក​ប៉ះទង្គិច​។​

​សម្តេច​ក្រឡាហោម ស ខេង បាន​មានប្រសាសន៍ថា ក្រុមហ៊ុន​ដឹកជញ្ជូន​មនុស្ស និង​ក្រុមហ៊ុន​ដឹកជញ្ជូន​ទំនិញ​ទាំងអស់ ត្រូវតែ​គោរព និង​យកចិត្តទុកដាក់ អនុវត្តន៍​នូវ​ការត្រួតពិនិត្យ​ចំពោះ​អ្នកបើកបរ​របស់​ខ្លួន ដើម្បី​សុវត្ថិភាព​សង្គម​ទាំងមូល ដោយ​មិន​ត្រូវ​គិតតែ​ផលប្រយោជន៍​ក្រុមហ៊ុន​ទេ ពោល​គឺ​ត្រូវ​គិត​ពី​សុវត្ថិភាព​សន្តិសុខ​សង្គម ជីវិត​អ្នក​ដទៃ ជីវិត​របស់​ប្រជាពលរដ្ឋ​យើង ដែល​ធ្វើដំណើរ​តាម​ដងផ្លូវ​ផងដែរ​។​

​តាម​របាយការណ៍​ផ្លូវការ របស់​នាយកដ្ឋាន​នគ​របាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការ​នគរបាល​ជាតិ បានឱ្យដឹងថា នៅ​ឆ្នាំ​២០១៨ គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​៣២៦៧​ករណី និង​បង្កឲ្យមាន​មនុស្ស ១៧៦១​នាក់​បាន​ស្លាប់ និង​៤៧៧០​នាក់ រងរបួស​៕​ ដោយ​៖ កូឡាប

spot_img
×