Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក​អនុសេនីយ៍ឯក ស៉ីម ប៊ុនធឿន ត្រូវ​ដក​បញ្ឈរជើង និង​ពិន័យ​កងកម្លាំង ដោយសារ បាន​ផាកពិន័យ​មិន​ត្រឹមត្រូវ មិន​ចេញ​បង្កាន់ដៃ​តាម​ការកំណត់​

spot_img

​ភ្នំពេញ ​៖ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី 11 ខែ​មិថុនា​នេះ បានឲ្យដឹងថា ក្រោយ​ទទួលបាន​ព័ត៌មាន លោក​អនុសេនីយ៍ឯក ស៉ីម ប៊ុនធឿន បាន​ផាកពិន័យ​មិន​ត្រឹមត្រូវ មិន​ចេញ​បង្កាន់ដៃ​តាម​ការកំណត់ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បានសម្រេច​ផ្អាក​ការងារ​បណ្តោះអាសន្ន បច្ចុប្បន្ន​កំពុង​ស្ថិត​ក្នុង​ការសាកសួរ ដើម្បី​បំភ្លឺ​ទៅ​លើ​ហេតុការណ៍​។ លើសពីនេះ មន្ត្រី​រូប​នេះ ត្រូវ​ប្រឈមក្នុង​ការដាក់​វិន័យ​ក​ង​កម្លាំង​ទៀតផង​។​

​លោក​ឧត្តមសេនីយ៍ឯកស ថេត អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី ១១ ខែ​មីនា​ឆ្នាំ ២០១៩ នេះ​បាន​ចេញ​លិខិត​បង្គាប់ការ ស្ដី​ពី​ការផ្អាក​ការងារ​បណ្ដោះអាសន្ន មន្ត្រីនគរបាល​ជាតិ​មួយរូប គឺ​លោក​អនុសេនីយ៍ឯក​ស៊ីម ប៊ុនធឿន ឋានៈ​នាយរង​ផ្នែក​ការពារ និង​អន្តរាគមន៍ ចំណុះ​អធិការ​រដ្ឋា​ន​នគរបាល​ខណ្ឌ​មានជ័យ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដោយ​មូលហេតុ​ផាកពិន័យ​មិន​ត្រឹមត្រូវ មិន​ចេញ​បង្កាន់ដៃ តាម​ការកំណត់​។ លោក​ឧត្តមសេនីយ៍ឯកស ថេត ក៏​បាន​បង្គាប់​ឲ្យ​លោក​អនុសេនីយ៍ឯក​រូបនោះ ត្រូវ​មក​បង្ហាញ​មុខ នៅ​ការិយាល័យ​បុគ្គលិក រៀង​រាល់​ម៉ោង​ធ្វើការ ដើម្បី​កែប្រែ​កំហុសឆ្គង និង​រង់ចាំ​ការសម្រេច​ជាថ្មី​៕ ដោយ​៖​កូឡាប​

spot_img
×