Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រទេស​ផ្តល់ជំនួយ​បន្ត​គាំទ្រ​ការអនុវត្ត​យុទ្ធសាស្ត្រ​ជាតិ​សកម្មភាព​មីន​ឆ្នាំ​២០១៨-២០២៥

spot_img

​ភ្នំពេញ ៖ ​លោក​ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធាន​ទី​១ អាជ្ញាធរ​មីន បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​ក្រុមការងារ​បច្ចេកទេស​ច​ម្រុះ​រាជរដ្ឋាភិបាល​-​ដៃគូ​អភិវឌ្ឍន៍​លើ​វិស័យ​មីន​ដោយមាន​ការចូលរួម​ពី​តំណាង​ដៃគូ​អភិវឌ្ឍន៍ ប្រទេស​ផ្តល់ជំនួយ​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ ប្រតិបត្តិ​ករ​បោសសម្អាត​មីន​ជាតិ និង​អន្តរជាតិ​នៅ​ព្រឹក​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០១៩​។​

​ជា​កិច្ច​ចាប់ផ្តើម លោក​ទេសរដ្ឋមន្ត្រី បាន​មានប្រសាសន៍ ក្នុងនាម​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​អាជ្ញាធរ​មីន សូម​សម្ដែង​នូវ​ការដឹងគុណ និង​អរគុណ​ចំពោះ​ការចូលរួមចំណែក​ពី​គ្រប់ភាគី​ពាក់ព័ន្ធ គាំទ្រ​ដល់​វិស័យ​សកម្មភាព​មីន នាពេល​កន្លងមក​។​

​បន្ទាប់មក​លោក ព្រំ សុភមង្គល អគ្គលេខាធិការ​អាជ្ញាធ​រ​មីន បានបង្ហាញ​អំពី​បច្ចុប្បន្នភាព​វិស័យ​សកម្មភាព​មីន​ជូន​ដល់​អង្គប្រជុំ និង​បាន​បន្ត​ផ្តល់​ជា​វេទិកា​សំណួរ ចំលើយ​ជូន​ដល់​ភាគី​ពាក់ព័ន្ធ​ក្នុងការ​អនុវត្ត​វិស័យ​សកម្មភាព​មីន​។​

​លោក​ទេសរដ្ឋមន្ត្រី បាន​អំពាវនាវ​ឲ្យ​ដៃគូ​អភិវឌ្ឍន៍ ប្រទេស​ផ្តល់ជំនួយ និង​វិស័យ​ឯកជន​បន្ត​ជួយ​ដល់​វិស័យ​សកម្មភាព​មីន ដើម្បី​ឈានទៅ​សម្រេច​គោលដៅ​កម្ពុជា​គ្មាន​មីន​នៅ​ឆ្នាំ​២០២៥៕​ ដោយ​៖​កូ​ឡាប​

spot_img
×