Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ត្រី​ឃាតករ ឈាម​ត្រជាក់​សម្លាប់​មិត្តភក្តិ ពន្លះសាច់​ជា​កង់ៗ យកទៅ​បោះចោល​នៅ​ច្រាំងទន្លេ ផ្តើមចេញ​ពីរឿង​ជំពាក់លុយ ​៧០០​ដុល្លារ​

spot_img

​រាជធានី​ភ្នំពេញ ​៖ ជនសង្ស័យ ឈ្មោះ​ស៊ិន សុផល ភេទ​ស្រី អាយុ​៣៥​ឆ្នាំ មុខរបរ លក់​អាហារ​អឺរ៉ុប យីហោ ដឹ​រេ​ដ​ហ្គោរបារ នៅផ្ទះ​លេខ ៤០Eo ផ្លូវ​១៥៤ សង្កាត់ ជ័យជំនះ ខណ្ឌដូនពេញ មាន​ស្រុកកំណើត ភូមិ​តា​ព្រហ្ម ឃុំ​ព្រែក​ឯង ស្រុក​គៀនស្វាយ ខេត្តកណ្តាល បានសម្លាប់ និង​បាន​កាត់​សាកសព​ជា​បំណែកៗ បោះ​ចូល​ទន្លេ ទៅលើ​ជនរងគ្រោះ​ឈ្មោះ គឹម យ៉ានា​ង ភេទ​ស្រី អាយុ​៣៩​ឆ្នាំ មុខរបរ​ម្ចាស់​ហាង​អ៊ុតសក់​ក្នុង​ផ្សារ​ចាស់ ជា​ស្ត្រី​មេម៉ាយ​កូន​មួយ ស្នាក់នៅ​ផ្ទះជួល​ម្តុំ​ទួល​សង្កែ មាន​ស្រុកកំណើត​នៅ ភូមិ​ចា​ថ្មី ឃុំ​គំរូ ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ (​អតីត​ខេត្តបាត់ដំបង​) ​។

ជនសង្ស័យ​មិន​ត្រឹមតែ​ជាម​នុស្ស​ឈាម​ត្រជាក់ សាហាវ ឃោរឃៅ​ប៉ុណ្ណោះ​ទេ សូម្បីតែ​ជីវិត​ផ្ទាល់ខ្លួន​ជនសង្ស័យ​ក៏​មិនធម្មតា​ដែរ គឺមាន​ប្តី​ដល់​ទៅ​៦ (​ប្តី​ទី​១​មានកូន​១ ទី​២​មានកូន​២ ទី​៣​មានកូន​១ ទាំង​៣​នាក់​ដំបូង​នេះ​ជា​ប្តី​ជនជាតិខ្មែរ ឯ​ប្តី​ទី​៤​មានកូន​១ ប្តី​ទី​៥​គ្មាន​កូន និង​ទី​៦​គ្មាន​កូន ទាំង​៣​នាក់​ក្រោយនេះ គឺជា​ប្តី​ជនជាតិ​បរទេស​)​ ។​

សូមបញ្ជាក់ថា ​៖ កាលពី​ថ្ងៃទី​ ២ ខែមិថុនា ឆ្នាំ​២០១៩ វេលា​ម៉ោង​២០:៣០​យប់ ជនរងគ្រោះ​និង​ជនសង្ស័យ​ត្រូវជា​មិត្ត​ភ័ក្ត្រ​និង​គ្នា បាន​ផឹកស៊ី នៅផ្ទះ​ជនសង្ស័យ​។ ក្រោយ​ចប់​ការផឹកស៊ី​ជនរងគ្រោះ​បាន​សុំ​យក​កូន​របស់​ជនសង្ស័យ ភេទ​ស្រី អាយុ​០៨​ឆ្នាំ ទៅ​ដេក​ជាមួយ នៅផ្ទះ​របស់ខ្លួន នៅឯ​ទួល​សង្កែ ដូច​តាម​ទម្លាប់​កន្លងមក​។ ដល់​ព្រឹក​ថ្ងៃទី​ ០៣ ខែមិថុនា ឆ្នាំ​២០១៩ ​វេលា​ម៉ោង ប្រមាណ ១០​និង​០០​នាទី​ព្រឹក ជនរងគ្រោះ​បាន​ដឹក​កូន​របស់​ជនសង្ស័យ​យកមក​អោយដល់​ផ្ទះ​វិញ ហើយ​ជនរងគ្រោះ ក៏បាន​ទារលុយ ជនសង្ស័យ ដែល​បាន​ជំពាក់ ចំនួន ​700$ តែ​ជនសង្ស័យ​ប្រកែក​សុំ​សង​តែ​350$​ប៉ុណ្ណោះ ហើយ​ជនរងគ្រោះ​មិន​ព្រម និង​បាន គំរាមថា បើ​ជនសង្ស័យ​មិន​សងលុយ​គ្រប់​ទេ គេ​និង​ប្រាប់​ម្ចាស់បំណុល​ផ្សេងៗ​អោយ​ស្គាល់​ផ្ទះ​ដើម្បី​ទារលុយ​ព្រមៗ​គ្នា (​ជនសង្ស័យ​ជំពាក់​លុយ​គេ​ច្រើន​) និយាយ​ចប់​ជនរងគ្រោះ​ក៏​ដើរចូល​បន្ទប់ទឹក ដោយ​ឃើញ​ឱកាសល្អ ជនសង្ស័យ​បាន​ដើរ តាម​ក្រោយ យកដៃ​ស្តាំ​ច្របាច់ក ជនរងគ្រោះ ហើយ​យក​ម្រាមដៃ​ឆ្វេង​រុក​ច្រមុះ​អោយ​ថប់ដង្ហើម រហូតដល់​ជនរងគ្រោះ​សន្លប់ បាត់ស្មារតី ទើប​ជនសង្ស័យ​យក​ក្រ​ម៉ា រឹក​មាត់ ចងដៃ ចងជើង ទុក​ក្នុង​បន្ទប់ដេក​រហូត​ដាច់ខ្យល់​ស្លាប់ ហើយ​យក​សព​ដាក់ចូល​ទូរ​ក្លាស្សេ​អោយ​កក រហូតដល់​ថ្ងៃទី​០៤ ខែមិថុនា ឆ្នាំ​២០១៩ ពេល​កូនៗ​មិន​នៅផ្ទះ ជនសង្ស័យ​បានដាក់​ថ្នាំង​ង៉ុ​យ​ដេក​ក្នុង​ទឹកតែ ឲ្យ​ប្តី​ដែលជា​ជនជាតិ​អាមេរិកកាំង​ផឹក រហូត​ប្តី​ទន់ដៃទន់ជើង​ឡើងទៅ​ដេកលក់​ស្ងាត់ ឃើញ​ឱកាសល្អ ទើប​ជនសង្ស័យ យក​កាំបិត​មក កាត់​សាកសព ជនរងគ្រោះ​ជា​បំណែកៗ​(​កាត់​ដៃ កាត់​ជើង កាត់​ក្បាល វះ​ពោះ ពុះ​ឆ្អឹងជំនី ព្រលះ​យក​សាច់​) ច្រក​ដាក់​ស្បោង​ខ្មៅ យកទៅ​បោះចោល​មួយថ្ងៃ​បន្តិចៗ នៅតាម​គំនរ​សំរាម​និង​នៅក្នុង​ទន្លេ​។ រីឯ​គ្រឿងអលង្កា​និង​ទូរស័ព្ទ បោះចោល​ក្នុង​ទន្លេ​និង​ក្នុង​ធុងសំរាម​ក្បែរ​វត្ត​ឧណ្ណាឡោម ដោយឡែក​លុយ​រប​ស់ជ​ន​រងគ្រោះ​(​លុយ​ខ្មែរ​២០​ម៉ឺន​រៀល លុយ​ដុល្លារ​ ៥០ដុល្លារ) ជនសង្ស័យ​រក្សារ​ទុក​នៅ​ខ្លួន​។​

ព្រមជាមួយ​គ្នា​ផងដែរ និយាយ​ពី​គ្រួសារ​ជនរងគ្រោះ ក្រោយពេល​បាត់​ជនរងគ្រោះ​មួយថ្ងៃ កូនស្រី​ម្នាក់ បាន​កាន់​រូបថត​ម្តាយ ដើរ​សួរ​គេឯង​តាមផ្លូវ​ទាំងយប់ ជាច្រើន​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ និង​បាន​អំពាវនាវ​សុំ​ឲ្យ​សារព័ត៌មាន​ជួយ​ផ្សព្វផ្សាយ រក​ម្តាយ​ខ្លួន​ផង បណ្តាល​ឲ្យ​មានការ​ភ្ញាក់ផ្អើល​គេឯង ចាប់អារម្មណ៍ អាណិតអាសូរ​គ្រប់គ្នា​។ ដំណឹង​សួររក​ម្តាយ​នេះ ក៏​ធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍ ដល់​សមត្ថកិច្ច​អាវុធហត្ថ​ភ្នំពេញ​ដុតដៃដុតជើង ចេញ​ស្រាវជ្រាវ​ជួយ​រក ជនរងគ្រោះ​ដែល​បាត់​ខ្លួន​ផងដែរ រហូត​យប់​យប់​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០១៩ អាវុធហត្ថ​ខណ្ឌដូនពេញ ដែល​ដឹកនាំ​ដោយ​លោក វរសេនីយ៍ឯក ថោង ពិសិដ្ឋ ផ្ទាល់ ដែលជា​មេបញ្ជាការ អាវុធហត្ថ​ខណ្ឌ សហ​ការណ៍​ជាមួយ​កម្លាំង​ជំនាញ​នៃ​ការិយាល័យ​បទល្មើស​ព្រហ្មទណ្ឌ អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ស្រាវជ្រាវ​កំណត់​អង្គហេតុ​នៃ​ករណី​បាត់​ខ្លួន​ខាងលើ សង្ស័យ​ជា​រឿង​ឃាតកម្ម និង​បានកំណត់​អត្តសញ្ញាណ​ជនសង្ស័យ ឈានទៅ បំបែកសំណុំរឿង ជាក់ច្បាស់ ឃាត់ខ្លួន​ជនសង្ស័យ​មក​សួរនាំ រហូត​ជនសង្ស័យ​ព្រម​សារភាព​ទទួលកំហុស ដូច​បាន​រៀបរាប់​ខាងលើ ថា​ខ្លួន​គឺជា​ឃាតករ​ពិតប្រាកដ​មែន​៕​ ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

spot_img
×