Tuesday, March 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​ក្រឡាហោម បានស្នើ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ ចាត់វិធានការ​មុឺងម៉ាត់ ចំពោះ​ការហូរចូល យានយន្ត​គេចវេស​ពី​ការបង់ពន្ធ​

spot_img

​ត្បូងឃ្មុំ ​៖ ​សម្តេច​ក្រឡាហោម​បានស្នើ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ចាត់វិធានការ​ម៉ឺងម៉ាត់​ចំពោះ​ការហូរចូល​យានយន្ត​គេចវេស​ពី​ការបង់ពន្ធ​នាំចូល ការប្រើប្រាស់​យានយន្ត​គ្មាន​ប័ណ្ណ​សម្គាល់ គ្មាន​ផ្លាកលេខ ឬ​ការប្រើប្រាស់​ប័ណ្ណ​សម្គាល់​យានយន្ត និង​ផ្លាកលេខ​ក្លែងក្លាយ ដើម្បី​សុវត្ថិភាព​សង្គម​។​

​ថ្ងៃ​អង្គារ ៩​កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០១៩ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ក្នុង​ទិវា​សប្តាហ៍​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​លើក​ទី​១២ ដែល​បាន​ប្រព្រឹត្តទៅ​នៅ​ខេត្ត​ត្បូងឃ្មុំ​។​

​ការ​ប្រារព្វ​ទិវា​នេះ សហការ​រៀបចំឡើង​ដោយ អគ្គលេខាធិការដ្ឋាន​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក នៃ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក និង​អនុគណៈកម្មការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ខេត្ត​ត្បូងឃ្មុំ ដើម្បី​ក្រើនរំលឹក​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់ ឱ្យ​យកចិត្តទុកដាក់​លើកកម្ពស់​សុវត្ថិភាព​ចរាចរណ៍​។​

​កម្មវិធី​នេះ​មានការ​ចូលរួម​ពី​អាជ្ញាធរ​ដែនដី លោកគ្រូ អ្នកគ្រូ ក្មួយៗ​សិស្សានុសិស្ស និស្សិត និង​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​៤០០០​នាក់​។​

​ឆ្លៀត​ក្នុងឱកាស​នោះ សម្តេច​ក្រឡាហោម បាន​ផ្ញើ​សារ​ណែនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ជូន​ចំពោះ​អ្នកប្រើប្រាស់​ផ្លូវ​ទាំងអស់ ត្រូវខិតខំ​យក​អស់​ស្មារតី​ចូលរួម​គោរព​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក បង្កើន​ការ​ប្រុង ប្រយ័ត្ន​គ្រប់ពេល​ធ្វើដំណើរ​តាម​ដងផ្លូវ មាន​សីលធម៌​យោគយល់​អធ្យាស្រ័យ ដើម្បី​កាត់បន្ថយ​គ្រោះ ថ្នាក់​ចរាចរណ៍ និង​ទទួល​នូវ​សេចក្តីសុខ និង​សុវត្ថិភាព​។​

​ជាមួយគ្នានេះ​ផងដែរ សម្តេច​បាន​អំពាវនាវ​ដល់​អ្នកប្រើប្រាស់​ផ្លូវ​ទាំងអស់ ឱ្យ​ចូលរួម​អនុវត្តតាម​អនុសាសន៍​ដ៍​ថ្លៃថ្លា​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា “​ថ្ងៃនេះ ថ្ងៃស្អែក​កុំឱ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍ និង​បាន​ស្នើឱ្យ អនុគណៈកម្មការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​រាជធានី​-​ខេត្ត​ទាំងអស់ បង្កើន​ការផ្សព្វផ្សាយ​អប់រំ ដល់​ប្រជាពលរដ្ឋ​អំពី​គ្រោះថ្នាក់​ចរាចរណ៍ និង​ចាត់វិធានការ​ម៉ឺងម៉ាត់ តាមច្បាប់ ចំពោះ​ការហូរចូល​យានយន្ត គេចវេស​ពី​ការបង់ពន្ធ​នាំចូល ពី​ប្រទេសជិតខាង ការប្រើប្រាស់​យានយន្ត ដោយ​គ្មាន​បណ្ណ​សម្គាល់ និង​ផ្លាកលេខ ឬ​ការប្រើប្រាស់​បណ្ណ​សម្គាល់​យានយន្ត និង​ផ្លាកលេខ​ក្លែងក្លាយ ដើម្បី​ធានា​សន្តិសុខ​សុវត្ថិភាព​សង្គម​។​

​លើសពីនេះ​ទៀត សម្តេច​ក្រឡាហោម បាន​ស្នើឱ្យ​អង្គពិធី ក៏ដូចជា​សិស្ស និស្សិត​ទាំងអស់​ដែល​បាន ចូលរួម​ក្នុង​ទិវា​សប្តាហ៍​សុវត្ថិភាព​ចរាចរណ៍​លើក​ទី​១២​នេះ ពេល​ត្រឡប់​ទៅវិញ សូមជួយ​ផ្សព្វផ្សាយ​ដល់​បងប្អូន​មិ​ត្ដ​ភក្ដិ និង​ខិតខំ​អនុវត្ត​វិធានការ សុវត្ថិភាព​ឱ្យបាន​ខ្ជាប់ខ្ជួន និង​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ ក្នុង​ការធ្វើ​ចរាចរណ៍​តាមផ្លូវ​ជាប្រចាំ​គ្រប់ពេល និង​គ្រប់​ទីកន្លែង​៕​ ដោយ​៖​កូ​ឡាប​

spot_img
×